អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ជួបជាមួយអគ្គលេខាធិការ IPU

(VOVWORLD) - នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភា IPU-១៤៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ (ស្វីស) នារសៀលថ្ងៃទី ២៦ ខែមីនា អនុប្រធានរដ្ឋសភា លោក Tran Quang Phuong ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយអគ្គលេខាធិការសហភាពអន្តរសភា (IPU) លោក Martin Chungong ។

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់លេខាធិការដ្ឋាន IPU និងលោកអគ្គលេខាធិការ ក្នុងការតភ្ជាប់និងជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុង IPU ។

អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ជួបជាមួយអគ្គលេខាធិការ IPU - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Quang Phuong និងអគ្គលេខាធិការ IPU លោក Martin Chungong ។ រូបថត៖ Khac Phuc - ទូរទស្សន៍រដ្ឋសភាវៀតណាម

ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋសភាក៏មានបំណងចង់ឲ្យអគ្គលេខាធិការបន្តគាំទ្ររដ្ឋសភាវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរបស់ IPU ជាពិសេសសន្និសីទប្រធានសភា/រដ្ឋសភាពិភពលោក។ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានស្នើឲ្យលោកអគ្គលេខាធិការ IPU បន្តយកចិត្តទុកដាក់ ជំរុញ និងពង្រឹងការតភ្ជាប់រវាងរដ្ឋសភាវៀតណាម និងសកម្មភាពនានារបស់ IPU។

រីឯខ្លួនវិញ អគ្គលេខាធិការ IPU លោក Martin Chungong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់ IPU ក្នុងនោះនៅ IPU-១៤៨ គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំពិភាក្សា ហើយលោកអនុប្រធានរដ្ឋសភាវៀតណាមបានលើកឡើងនូវអនុសាសន៍ជាច្រើន រួមចំណែកជំរុញសកម្មភាពការទូតសភា៕     

ប្រតិកម្មទៅវិញ

ផ្សេងៗ