អឺរ៉ុបឯកភាពបិទព្រំដែនរយៈពេល ៣០ ថ្ងៃ សម្រាប់ទប់ស្កាត់ Covid-19
(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា សហភាពអឺរ៉ុប (EU) បានប្រ កាសជាផ្លូវការថា ខ្លួននឹងដាក់បំរាមហាមចូលប្លុកនេះ លើកលែង តែពលរដ្ឋបណ្តាប្រទេសនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងចក្រភពអង់គ្លេសប៉ុណ្ណោះ។
បទបញ្ជានេះ នឹងមានសុពលភាពរយៈពេល 30 ថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ EU កំពុងសម្របសម្រួលដើម្បីបញ្ជូនពលរដ្ឋខ្លួនដែលកំពុងជាប់នៅខាងក្រៅឲ្យវិលត្រឡប់មកវិញ។
ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសជាសមាជិក EU ក៏បានប្រកាសកញ្ចប់ជួយឧបត្ថម្ភសេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាលអ៊ីតាលីបានអនុម័តការចំណាយចំនួន ២៥ ពាន់លានអឺរ៉ូ (ស្មើនឹង ២៧,៨ ពាន់លានដុល្លារ) ដើម្បីជួយឧបត្ថម្ភដល់ខឿនសេដ្ឋកិច្ចដែលកំពុងទ្រទ្រង់នឹងការរីករាលដាលនៃ Covid-19។ នៅប្រទេសបារាំងប្រធានាធិបតី លោក Emmanuel Macron បាននិយាយថា រាល់សកម្មភាពធ្វើដំណើរនិងសកម្មភាពទាក់ទងនឹងត្រូវបានដាក់គំហិតនៅកម្រិតអប្បបរមា ចាប់ពីថ្ងៃត្រង់ថ្ងៃទី ១៧ ខែមីនា ហើយអូសបន្លាយរយៈពេលយ៉ាងតិច ១៥ ថ្ងៃនៅទូទាំងទឹកដី។ ក្រៅពីនេះ ចាប់ពីថ្ងៃត្រង់ទី ១៧ មីនា ព្រំដែនចូលសហភាពអឺរ៉ុប (EU) និងប្លុក Schengen នឹងត្រូវបិទទ្វារ ប៉ុន្តែពលរដ្ឋបារាំងដែលកំពុងរស់នៅឯបរទេសនៅតែអាចធ្វើមាតុភូមិនិវត្តន៍បានដែរ។
នាថ្ងៃទី ១៧ ខែមីនា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសកញ្ចប់ជំនួយ ចំនួន ២០០ ពាន់លានអឺរ៉ូ (ស្មើនឹង ២១៩ ពាន់លានដុល្លារ) រួមមានខ្ទង់ប្រាក់កម្ចី ធានាឥណទាននិងជំនួយផ្ទាល់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ Covid-19។ ប្រទេសនេះក៏បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនគោករបស់ខ្លួនជាមួយបារាំងនិងព័រទុយហ្កាល់ ដើម្បីការពារការរីករាលដាលនៃជំងឺ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានឲ្យដឹងនៅថ្ងៃទី ១៧ ខែមីនាថា ប្រទេសខ្លួននឹងចំណាយ ៥០ លានអឺរ៉ូ (ប្រហែល ៥៥,៦៦ លានដុល្លារ) ដើម្បីធ្វើមាតុភូមិនិវត្តន៍ទេសចរអាល្លឺម៉ង់ ដែលជាប់គាំងនៅជុំវិញពិភពលោក ដោយធ្វើដំណើរតាមដងផ្លូវមិនផ្អាកការបិទទ្វារ។
ក្នុងបរិបទដែលជំងឺឆ្លង Covid-19 នេះ នៅតែមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញនៅអឺរ៉ុបនោះ រដ្ឋមន្រ្តីហិរញ្ញវត្ថុ EU បានចុះហត្ថលេខាលើសំណើជាច្រើន របស់គណៈកម្មការអឺរ៉ុប (EC) រួមទាំងការស្នើសុំ លុបចោលបទបញ្ញត្តិនានាទាក់ទងនឹងការចំណាយហួសកកម្រិតរបស់ប្រទេសសមាជិក។ សំណើទាំងនេះនឹងអមជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ផងដែរ៕