|
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc |
|
|
VOV-នាថ្ងៃទី៦កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានចូលរួមសន្និសីទបូកសរុបរយៈពេល១០ឆ្នាំអនុវត្តសារាចរណ៍របស់នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីពីការចូលរួមដោះស្រាយការប្តឹងតវារបស់កសិករក្នុង ដំណាក់កាល២០០១-២០១១ ដោយមជ្ឈឹមសមាគមន៍កសិករវៀតណាម
រៀបចំឡើងនៅក្រុងហាណូយ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានលើកច្បាស់ថា ការប្តឹងតវាក្នុងកសិករកំពុងជាបញ្ហា
ដ៏ធំត្រូវដោះស្រាយនាបច្ចុប្បន្ន។ បក្ស រដ្ឋយកចិត្តទុកដាក់ជាពិសេសដល់
កសិកម្មកសិករជនបទ។ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរបណ្ដាដំបន់ត្រូវ
ស្វែងរកមូលហេតុដើម្បីដោះស្រាយបណ្ដាករណីប្តឹងតវា ក្នុងនោះតួនាទីរបស់សមាគមន៍កសិករគ្រប់ជាន់ថ្នាក់គឺសំខាន់ណាស់។ ឧបនាយករដ្ឋមន្ត្រី
បានស្នើរសមាគមន៍កសិករគ្រប់ជាន់ថ្នាក់ត្រូវប្រមូលផ្ដុំធ្វើសេនាធិការជា
មួយរដ្ឋអំណាចដំបន់ដោះស្រាយការប្តឹងតវា ទន្ទឹមនឹងនោះធ្វើល្អការងារ
ឃោសនាឲ្យសមាជិកអំពីការទទួលខុសត្រូវរបស់ប្រជាជនក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ឃោសនាច្បាប់ឧបត្ថម្ភគតិយុតឲ្យប្រជាកិសករ៕