១៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ
(VOVWORLD) - ចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា ដល់ ម៉ោង ៦ ថ្ងៃទី ៣០ ខែមេសា ពោលគឺ ១៤ ថ្ងៃជាប់ៗគ្នា វៀតណាម មិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ។
១៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ |
គណៈកម្មាធិការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា គិតត្រឹមម៉ោង៦ ថ្ងៃទី៣០ ខែមេសា វៀតណាមបន្តមិនរកឃើញករណីឆ្លង COVID – 19 ថ្មីឡើយ។ ដូច្នេះចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា ដល់ ម៉ោង ៦ ថ្ងៃទី ៣០ ខែមេសា ពោលគឺ ១៤ ថ្ងៃជាប់ៗគ្នា វៀតណាម មិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ។
សូមបញ្ជាក់ដែរថា ក្នុងករណីឆ្លងជំងឺ COVID – 19 សុរបចំនួន ២៧០ នាក់នោះ វៀតណាមមាន ១៣០ ករណីនាំចូលពីបរទេស ហើយត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកភ្លាមៗ។ វៀតណាមមាន២១៩/២៧០ ករណីបានជាសះស្បើយ (៨១%) នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន៥១ នាក់កំពុងទទួលការព្យាបាលនៅឯមណ្ឌលសុខភាព ហើយគ្មានករណីស្លាប់ឡើយ៕