AFC៖ Pham Tuan Hai ជាកីឡាករម្នាក់ដែលគួរទស្សនានៅ Asian Cup

(VOVWORLD) - នៅក្នុងអត្ថបទថ្មីមួយដែលបានចុះផ្សាយនៅលើគេហទំព័រនាពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានវាយតម្លៃខ្សែប្រយុទ្ធ Pham Tuan Hai នៃក្រុមជម្រើសជាតិវៀតណាមអាចទៅជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ី (Asian Cup ២០២៣)។ 
AFC៖ Pham Tuan Hai ជាកីឡាករម្នាក់ដែលគួរទស្សនានៅ Asian Cup - ảnh 1អត្ថបទអំពី Tuan Hai ចុះផ្សាយលើគេហទំព័រ AFC នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ (រូបថតអេក្រង់)

Tuan Hai ស៊ុតបញ្ចូលទីបានមួយគ្រាប់ទល់នឹងស៊ីរី និងប៉ាឡេស្ទីន ហើយបានចាប់ផ្តើមការប្រកួតទាំងពីរទល់នឹងហ្វីលីពីន និងអ៊ីរ៉ាក់ក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ជុំជម្រុះនៅអាស៊ីនាពេលថ្មីៗនេះ។ ខ្សែប្រយុទ្ធ វ័យ ២៥ ឆ្នាំរូបនេះក៏បានរក្សាទម្រង់លេងខ្ពស់ ក្នុងការប្រកួតបាល់ទាត់ជម្រើសជាតិវៀតណាម (V-League) ផងដែរ។ យ៉ាងណាមិញ ពានរង្វាន់ក្លឹបបាល់ទាត់អាស៊ី (AFC Champions League) ទើបជាការប្រកួតដែលបានជួយឱ្យ Tuan Hai អះអាងឈ្មោះរបស់ខ្លួនក្នុងការចូលរួមលើកដំបូងរបស់ Hanoi FC។ គ្រាប់បាល់ចំនួន ៤ គ្រាប់និងការស្ថាបនាមួយគ្រាប់ក្នុងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ រួមទាំងគ្រាប់បាល់បានជួយក្រុម Ha Noi ឈ្នះ និងដកក្រុមការពារជើងឯក Urawa Red Diamonds (ជប៉ុន) ចេញពីការប្រកួត។

សូមគូសបញ្ជាក់ថា Asian Cup ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែមករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ។ ក្រុមចំនួន ២៤ ចែកចេញជា ៦ ក្រុម។ វៀតណាមស្ថិតក្នុងពូល D ដោយជួបជប៉ុនថ្ងៃទី១៤ មករា ឥណ្ឌូណេស៊ីថ្ងៃទី ១៩ មករា និងអ៊ីរ៉ាក់ថ្ងៃទី ២៤ មករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ