Asia House៖ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានលទ្ធផលលេចធ្លោនៅឆ្នាំនេះ

(VOVWORLD) - អង្គការប្រឹក្សាគោលនយោបាយ Asia House (UK) កាលពីថ្ងៃទី ២៣ មករា បានចេញផ្សាយរបាយការណ៍ "ទស្សនវិស័យប្រចាំឆ្នាំ ២០២៤" ដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមមានសមត្ថភាពបន្តអភិវឌ្ឍន៍យ៉ាងលេចធ្លោ បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ក្នុងឆ្នាំនេះ។

Asia House៖ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានលទ្ធផលលេចធ្លោនៅឆ្នាំនេះ  - ảnh 1ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Nichirin Vietnam Co., Ltd., ដោយទុនវិនិយោគរបស់ប្រទេសជប៉ុន ១០០% នៅ Bac Giang  (រូបថត៖ Danh Lam/TTXVN)

នៅក្នុងរបាយការណ៍ "ទស្សនវិស័យប្រចាំឆ្នាំ ២០២៤" Asia House បានវាយតម្លៃលើយថាទស្សន៍នៃសេដ្ឋកិច្ចសំខាន់ៗចំនួនប្រាំបីនៅអាស៊ី រួមមាន ចិន ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ របាយការណ៍បានចាត់ទុកថា វៀតណាម និងហ្វីលីពីននឹងក្លាយជាប្រទេសពីរដែលមានសមិទ្ធិផលលេចធ្លោនៅឆ្នាំនេះ។ របាយការណ៍នេះបានវាយតម្លៃថា វៀតណាមមានបរិយាកាសចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាដ៏រីកចម្រើន និងការវិនិយោគសាធារណៈយ៉ាងសំខាន់ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងកម្មវិធីផ្លាស់ប្តូរឌីជីថល់ក្នុងគោលបំណងប្រែក្លាយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសទៅជាក្រុមហ៊ុនឈានមុខគេ នៅលើពិភព លោក។ មជ្ឈមណ្ឌល នវានុវត្តន៍ជាតិគាំទ្រដល់ការទម្លាយបច្ចេកវិទ្យាក្នុងវិស័យជាច្រើន ខណៈពេលដែលវិស័យធនាគារសកម្មក្នុងការសាកល្បង និងអនុវត្ត AI។

របាយការណ៍នេះកំណត់ថា វៀតណាមថាជាប្រទេសឈានមុខគេក្នុងគម្រោង blockchain  ជាមួយនឹងគម្រោង blockchain ជាង ២០០ កំពុងដំណើរការ។ បាយការណ៍នេះបញ្ជាក់ថា វៀតណាមនឹងបន្តប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មដឹកជញ្ជូន ជាពិសេសផ្តោតលើក្រុមហ៊ុននៅទីក្រុងហូជីមិញ។របាយការណ៍ក៏បានព្យាករណ៍ថា នៅឆ្នាំនេះ Al នឹងកែទម្រង់វិស័យជាច្រើននៃសេដ្ឋកិច្ចវៀតណាម និងជំរុញការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម ជាពិសេសវិស័យកសិកម្ម។ លើសពីនេះ គោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងនឹងក្លាយជាកត្តាសំខាន់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ