COVID-19៖ មនុស្សជិត ៥៩៥.០០០ នាក់លើទូទាំងពិភពលោកដែលឆ្លងជំងឺ

(VOVWORLD) -  យោងតាមគេហទំព័រ worldometers.info គិតត្រឹមម៉ោង ៧ និង ៤៥ នាទី ព្រឹកថ្ងៃទី ២៨ ខែមីនា (ម៉ោងនៅវៀតណាម) លើទូទាំង ពិភពលោកមានមនុស្សចំនួន ៥៩៤.៣៧៧ ឆ្លងមេរោគ COVID-19 និងអ្នកស្លាប់ចំនួន ២៧.២៥០ នាក់។  ចំនួនអ្នកជំងឺដែលបានជាសះស្បើយច្រើនជាង ១៣៣.០០ នាក់។

COVID-19៖ មនុស្សជិត ៥៩៥.០០០ នាក់លើទូទាំងពិភពលោកដែលឆ្លងជំងឺ - ảnh 1 ស្ថានភាពជំងឺរាតត្បាតនៅទូទាំងពិភពលោកនៅតែមានការវិវត្តន៍យ៉ាងស្មុគ្រស្មាញ

អាមេរិកបានក្លាយជា “ចំណុចកណ្តាល” នៃជំងឺរាតត្បាតរបស់ពិភពលោក ខណៈពេលដែល បានរកឃើញ អ្នកឆ្លង COVID-19 ចំនួនជាង ១០២.៤០០ នាក់ ដែលជាអត្រាខ្ពស់បំផុតនៅលើពិភព លោក។ ប្រទេសអ៊ីតាលី ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានចំនួនអ្នកឆ្លងជិត ៨៦.៥០០ នាក់ បន្ទាប់មកគឺប្រទេសចិនដែលមានចំនួនអ្នកឆ្លងជិត ៨១.៤០០ នាក់។

ទាក់ទងនឹងករណីស្លាប់ដោយសារ COVID-19 អ៊ីតាលីឈរនៅជួរមុខបញ្ជីអ្នកស្លាប់ដោយចំនួនជាង ៩.១០០ នាក់ (កើន ៩១៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក) បន្ទាប់ មកគឺអេស្បាញ (ជាង ៥.១០០ នាក់), ចិន (ជិត ៣.៣០០ នាក់) និងអ៊ីរ៉ង់ (ជិត ២.៤០០ នាក់)។

ជំងឺរាតត្បាតដ៏កាច់សាហាវនេះ ក៏កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ នៅក្នុងប្រទេសជាច្រើន។ អេស្បាញបានរាយការណ៍ថា មានចំនួនអ្នកឆ្លងសរុបជាង ៦៥.៧០០ នាក់  កើនឡើងជិត ៨.០០០ នាក់។ អគ្គនាយកដ្ឋានសុខាភិបាលបារាំងបានបញ្ជាក់ថាមនុស្សជិត ២.០០០ នាក់បានស្លាប់ ចាប់តាំង ពីផ្ទុះឡើងជំងឺ។ ចំនួនអ្នកស្លាប់សរុបនៅចក្រភពអង់គ្លេសឡើងដល់ ៧៥៩ នាក់។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងរដ្ឋមន្រ្តីសុខាភិបាលលោក Mark Hancock បានប្រកាសលទ្ធផលតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ប៉ុន្តែមានរោគសញ្ញាស្រាលនិងដាក់ខ្លួននៅដាច់ដោយឡែកឯគេហដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ