COVID-19៖ វៀតណាមកត់ត្រាករណីឆ្លង COVID-19 ចំនួន ១៥៣ នាក់
(VOVWORLD) - យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាម នៅល្ងាចថ្ងៃទី ២៦ ខែមីនានេះ វៀតណាមបានកត់ត្រាចំនួន ៥ ករណីបន្ថែមទៀតដែលឆ្លងជំងឺ COVID-19 ធ្វើឲ្យចំនួនករណីឆ្លងនៅវៀត ណាមឡើងទៅដល់ ១៥៣ ករណី។
យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាម នៅល្ងាចថ្ងៃទី ២៦ ខែមីនានេះ វៀតណាមបានកត់ត្រាចំនួន ៥ ករណីបន្ថែមទៀតដែលឆ្លងជំងឺ COVID-19 ធ្វើឲ្យចំនួនករណីឆ្លងនៅ វៀតណាមឡើងទៅដល់ ១៥៣ ករណី។ អ្នកជំងឺពីរនាក់ក្នុងចំណោមអ្នកជំងឺទាំង ៥ នាក់នេះ គឺជាជនបរទេសដែលបានចូលមកវៀតណាមក្នុងអំឡុងពេលពីថ្ងៃទី ២១ ដល់ថ្ងៃ ២៣ ខែមីនា ឆ្នាំ ២០២០ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗ បន្ទាប់ពីបានចូលមកវៀតណាម។ អ្នកជំងឺ ៣ នាក់ទៀត ត្រូវបានឆ្លងដោយអ្នកជំងឺដែលរកឃើញថា ផ្ទុកវីរុស SARS-CoV-2។
បច្ចុប្បន្ននេះ អ្នកជំងឺកំពុងត្រូវបានដាក់នៅដាច់ដោយឡែកដោយមានសុខភាព ស្ថេរភាព៕