EU ស្នើរ "វិធានការការពារ" ដើម្បីកាត់​បន្ថយ​ទំនិញមាន​តម្លៃ​ថោកពីអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ៣១ ខែមករា សហភាពអឺរ៉ុប (EU) បានស្នើឱ្យពន្យាពេលមួយឆ្នាំទៀតនូវបទប្បញ្ញត្តិលើកលែងពន្ធលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ប៉ុន្តែត្រូវដើរទន្ទឹមជាមួយ "វិធានការការពារ" ដើម្បីទប់ស្កាត់ការនាំចូលទំនិញមានតម្លៃថោក ទៅក្នុងទីផ្សារនេះ ដែលបណ្តាលឱ្យមានការខូចខាតដល់កសិកររបស់ខ្លួន។

សេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប (EC) បានបញ្ជាក់ថា សំណើខាងលើអនុញ្ញាតឱ្យមាន "ការដោះស្រាយឆាប់រហ័ស" ក្នុងករណីដែលមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារសហភាពអឺរ៉ុប និងចំពោះផលិតផលដែលងាយរងគ្រោះបំផុត ដូចជាសត្វបសុបក្សី ស៊ុត និងស្ករ។ នេះត្រូវបានចាត់ទុកថាជា "ហ្វ្រាំងបន្ទាន់" ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីធានាថា បរិមាណទំនិញនាំចូលក្នុងឆ្នាំ២០២៤នេះ ស្ថិតនៅកម្រិតមធ្យមនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

EU ស្នើរ ការប្រមូលផលស្រូវសាលីនៅវាលក្បែរភូមិ Kivshovata ក្នុងតំបន់ Kiev ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

នៅខែមិថុនា ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានដកពន្ធនិងការរឹតបន្តឹងផ្សេងទៀតសម្រាប់រយៈពេល ១២ ខែលើទំនិញពីអ៊ុយក្រែន។ នៅឆ្នាំ២០២៣ សហភាពអឺរ៉ុបបានយល់ព្រម បន្តបទប្បញ្ញត្តិខាងលើសម្រាប់រយៈពេលមួយឆ្នាំទៀត ហើយគ្រោងនឹងផុតកំណត់នៅខែមិថុនាខាងមុខ។ ការលើកលែងពន្ធលើការនាំចូលកសិផលពីអ៊ុយក្រែនបាននាំឱ្យមានការត្អូញត្អែរពីអង្គការកសិកម្មជាច្រើន។ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលមានតំលៃថោកបានជន់លិចទីផ្សារ ដែលបណ្តាលឲ្យផលិតផលរបស់កសិករអឺរ៉ុប ពិបាក់ប្រកួតប្រជែងជាមួយទំនិញនាំចូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ