G20 សហប្រតិបត្តិការស្ដារឡើងវិញក្រោយជំងឺរាតត្បាត

(VOVWORLD) - របៀបវារៈសំខាន់នៃកិច្ចប្រជុំគឺផ្តល់សច្ចាប័នលើក្រមនីតិវិធី (RoP) និងអនុម័តលើសេចក្តីថ្លែងការណ៍ SAI20 ពិភាក្សាបណ្ដាបញ្ហាអំពីសុខាភិបាល ។
G20 សហប្រតិបត្តិការស្ដារឡើងវិញក្រោយជំងឺរាតត្បាត - ảnh 1 ប្រធានស្ថាប័នសវនកម្មកំពូលនៃប្រទេសឥណ្ឌូនេស៊ី (BPK) (ប្រភព៖ ANTARA)

កិច្ចប្រជុំកំពូលសវនកម្មនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (SAI20) បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែសីហា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងលើកទឹកចិត្តស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ តំណាងប្រទេសចំនួន ១២ បានចូលរួមកិច្ចប្រជុំនេះ ក្នុងនោះមានប្រទេសចំនួន ៤ បានចូលរួមតាមអនឡាញ។

របៀបវារៈសំខាន់នៃកិច្ចប្រជុំគឺផ្តល់សច្ចាប័នលើក្រមនីតិវិធី (RoP) និងអនុម័តលើសេចក្តីថ្លែងការណ៍ SAI20 ពិភាក្សាបណ្ដាបញ្ហាអំពីសុខាភិបាល ។ ស្ថាប័នរសវនកម្មកំពូលឥណ្ឌូណេស៊ីបានផ្ដូចផ្ដើមគំនិតបង្កើត កិច្ចប្រជុំកំពូលសវនកម្ម G20  ក្នុងនាមជាប្រធាន G20 ប្ដូវេណ។ ឥណ្ឌូនេស៊ីសង្ឃឹមថា កិច្ចប្រជុំកំពូលសវនកម្ម SAI20 នឹងជួយសម្រួលដល់សហគមន៍សកលលោកតាមរយៈការកសាងខឿនអភិបាលកិច្ចប្រកបដោយភាពបត់បែន លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាអង្គការសវនកម្ម បណ្ដារដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ