IEA វាយតម្លៃអំពី តម្រូវការថាមពលនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការវាយតម្លៃយថាទស្សន៍ ថាមពលនៅអាស៊ីអាគ្នេយ៍នោះ IAE បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ តំបន់នេះបាននាំចូលប្រេងឆៅចំនួន ៤ លានធុង ក្នុងមួយថ្ងៃ។
IEA  វាយតម្លៃអំពី តម្រូវការថាមពលនៅអាស៊ីអាគ្នេយ៍ - ảnh 1 អាស៊ីអាគ្នេយ៍បាននាំចូលប្រេងឆៅចំនួន ៤ លានធុង ក្នុងមួយថ្ងៃ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៩ ខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចាត់ទុកថា អាស៊ីអាគ្នេយ៍អាចនឹងក្លាយទៅជាតំបន់នាំចូលឥន្ធនៈហ្វូស៊ីលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដោយ បង្កើនអំរែកហិរញ្ញវត្ថុដល់រដ្ឋាភិបាល និងបង្កើនការបំភាយកាបូននៅក្នុងតំបន់។

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការវាយតម្លៃយថាទស្សន៍ ថាមពលនៅអាស៊ីអាគ្នេយ៍នោះ IAE បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ តំបន់នេះបាននាំចូលប្រេងឆៅចំនួន ៤ លានធុង ក្នុងមួយថ្ងៃ។

ទាក់ទងនឹងការរុករកធ្យូងថ្ម ទិន្នផលរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតឈានមុខគេក្នុងតំបន់នៅតែមានចំនួនលើស ៤០០ លានតោន ស្មើនឹងឆ្នាំមុនប៉ុន្តែតម្រូវការក្នុងស្រុកកើនឡើងក៏ដូចជាការនាំចេញទៅចិននិងឥណ្ឌាអាចកាត់បន្ថយបរិមាណផ្ទុកបម្រុងរបស់ឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ