Vietnam Airlines នៅតែដឹកជញ្ជូនអ្នកដំណើរពីអឺរ៉ុបមកកាន់ប្រទេសវៀតណាម

(VOVWORLD) - នៅក្នុងសេចក្តីប្រកាស ទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរពី អឺរ៉ុបមកកាន់ប្រទេសវៀតណាម នាថ្ងៃទី ១៤ ខែមីនានោះ លោក Duong Tri Thanh អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានមានប្រសាស ន៍ថា នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ត្រូវបានក្រសួងសុខាភិបាលផ្តល់នូវឧបករ ណ៍វេជ្ជសាស្ត្រល្អបំផុតដើម្បីបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត។ 
Vietnam Airlines នៅតែដឹកជញ្ជូនអ្នកដំណើរពីអឺរ៉ុបមកកាន់ប្រទេសវៀតណាម - ảnh 1 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ TTXVN)

ហេតុដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍នឹងនៅតែទទួលអតិថិជន ពីអឺរ៉ុប ដែលជាជនជាតិវៀតណាម ចង់វិល ត្រឡប់មក វៀតណាមវិញ។ ជាក់ស្តែងគឺចាប់ពីថ្ងៃទី ១៥ ខែមីនា Vietnam Airlines នឹងដឹកជញ្ជូនអ្នកដំណើរដែលអ្នកដំណើរនោះត្រូវធានានូវលក្ខខណ្ឌពេញលេញ សម្រាប់ការចេញចូលនិងធានាសុខភាពសម្រាប់ការវិលត្រឡប់ មកវៀតណាមវិញ តាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចាកចេញពីទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស); ទីក្រុងប៉ារីស (បារាំង) និងទីក្រុង ហ្វ្រែងហ្វើត (អាល្លឺម៉ង់)។ ដើម្បីដាក់កំហិតលទ្ធភាពនៃការឆ្លងមេរោគសេវាហោះហើរត្រូវបានផ្តល់ជូននូវការទទួលទានទឹកផឹកនិងអាហារក្រៀមតិចតួចប៉ុណ្ណោះ។ ក្រៅពីនោះ ជើងហោះហើរទាំងនេះ នឹងត្រូវចុះចតនៅអាកាសយានដ្ឋានសមស្របនៅប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធ្វើការជាមួយអាជ្ញាធរ។

ការប្រកាសនេះត្រូវបានធ្វើឡើងខណៈពេលដែលមុននេះ ក្នុងថ្ងៃដដែល ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines  បានប្រកាសផ្អាកការដឹកជញ្ជូនអ្នកដំណើរពីអឺរ៉ុបមកកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៥ ខែមីនា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម កំពុងធ្វើការវាស់សីតុណ្ហភាពរាងកាយរបស់អ្នកដំណើរទាំងអស់ ដែលចាកចេញពីអឺរ៉ុប មុនពេលឡើងជិះយន្តហោះ ព្រមទាំងបំពាក់ម៉ាសសម្រាប់អ្នកដំណើរ ដើម្បីប្រើប្រាស់ក្នុងពេលហោះហើរ។ រាល់ជើងហោះហើរអន្តរជាតិមកកាន់ប្រទេសវៀតណាមនិងជើងហោះហើរជាមួយអ្នកដំណើរដែលបង្ហាញពីសុខភាពមិនប្រក្រតី សុទ្ធតែត្រូវបានបាញ់ថ្នាំសម្លាប់មេរោគទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ