ដំណើរស្វែងរកសន្តិភាពនៅមជ្ឈឹមបូពា៏នៅបន្តជាប់គាំងដដែល
HONG VAN -  
(VOV WORLD,) /  
Vovworld-ការជួបចរចារត្រីភាគីបានប្រព្រឹត្តទៅអស់រយះពេល២-៣ម៉ោងនាថ្ងៃ
ទី៦មេសាដោយមានការចូលរួមរបស់រដ្ឋមន្រ្តីយុត្តិធម៌អ៊ីស្រាអែលលោក Tzipi
Livni បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក Issac Molcho ប្រធានគណះប្រតិភូប៉ាឡេស្ទីនលោក Saeb Erekatនាយកទីភ្នាក់ងារចារកម្ម
ប៉ាឡេស្ទីនលោកMajid Freij រួមជាមួយបេសកជនពិសេសរបស់អាមេរិកអំពីមជ្ឈឹម
បូពា៏លោក Martin Indyk ទៀតផង។
|
រូបថតVNA |
ការខ្វែងគំនិតយ៉ាងជ្រាលជ្រៅ
ជំនួសឲ្យលទ្ឋផលសកម្មនោះសាធារណមតិគ្រាន់តែស្តាប់បានការរិះគន់គ្នាទៅវិញ
ទៅមក។មន្រ្តីប៉ាឡេស្ទីនមិនបញ្ចេញឈ្មោះ១រូបអោយដឹងថា៖វិបត្តិនៅបន្តកើតមាន
ឡើង។ក្នុងជំនួបនាថ្ងៃទី៦មេសាភាគី អ៊ីស្រាអែលនៅមានការគំរាមកំហែងចំពោះ
ភាគីប៉ាឡេស្ទីនដដែល។អ៊ីស្រាអែលព្រមានថា៖ដំណើរស្វែងរកសន្តិភាពបន្តជាប់
គាំង។ហើយ អ៊ីស្រាអែលវិលត្រឡប់ស្ថានភាពទាក់ទងជាមួយប៉ាឡេស្ទីនមុនពេល
ដំណើរការចរចារ៩ខែមុននេះ។
ភាពជាប់កាំងនាបច្ចុប្បន្ននេះគឺចាប់ផ្តើមពីការដែល អ៊ីស្រាអែលសន្យាដោះលែង
ទណ្ឌិតប៉ាឡេស្ទីនចំនួន២៦នាក់ជាវគ្គចុងក្រោយនាថ្ងៃទី២៩មិនាប្រសិនបើភាគី
ប៉ាឡេស្ទីនព្រមព្រៀងចូលរួមការចរចារក្រោយថ្ងៃទី២៩មេសាខាងមុខនេះ។ប៉ុន្តែ
នេះជាការទាមទាមិនសមហេតុសមផលពីព្រោះថា៖កាលបរិច្ឆេតពោលខាងលើ
ត្រូវបានភាគី អ៊ីស្រាអែលប៉ាឡេស្ទីននិងអាមេរិកបានឯកភាពគ្នាកាលពីខែកក្កដា
ឆ្នាំ២០១៣។ជាងនេះទៅទៀតអ៊ីស្រាអែលនៅប្រកាសថែមទៀតថា៖នឹងសាងសង់
បន្ថែមផ្ទះថ្មីចំនួន៧០០ខ្នងនៅ Gilo ជាយក្រុង Jerusalemទៀតផង។រីឯភាគី
ប៉ាឡេស្ទីនវិញបានដាក់ពាក្សសុំចូលជាសមាជិកសន្ឋិសញ្ញាអនុសញ្ញាអន្តរជាតិ
ចំនួន១៥ក្នុងថានះជារដ្ឋ ប៉ាឡេស្ទីន១ឯករាជ្យ។ដោយយកលេស នេះអ៊ីស្រាអែល
បានចោទប្រកាន់ ថា៖ប៉ាឡេស្ទីនបានរំលោភលើការព្រមព្រៀងរបស់ខ្លួនដោយបាន
សុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិនានា។ពុំនោះសោតក្នុបទថ្លែងមតិ
នៅក្នុងកិច្ចប្រជុំរបស់គណះរដ្ឋមន្រ្តីជាប្រចាំសប្តាហ៍នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
លោកBenjamin Nrtanyahu នៅព្រមានថា៖ប្រទេសនេះនឹងអនុវត្តរាល់វិធានការ
ប្រឆាំងប៉ាឡេស្ទីន។ម៉្យាងទៀតអ៊ីស្រាអែលផ្អាកការជួបប្រាស្រ័យជាមួយប៉ាឡេស្ទីន
ជាដើម។ក្នុងពេលនោះ ប្រធានគណះប្រតិភូប៉ាឡេស្ទីនលោក Saeb Erekatព្រមានថា៖ប៉ាឡេស្ទីននឹងប្តឹងអ៊ីស្រាអែលទៅតុលាការអន្តរជាតិពីឧក្រឹដកម្មសង្រ្គាមបើសិនជា
ភាពតានតឹងកើតមានឡើងតទៅឮទៀត។
អស់សង្ឃឹមទៅលើដំណោះស្រាយសន្តិភាព
ចំពោះមុខស្ថានភាពណ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerryបានសំដែង
ការមិនពេញចិត្តចំពោះជំហររបស់ភាគីទាំង២អ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយការ
ប្រកាសបដិសេដ្ឋទស្សនកិច្ចទៅកាន់ក្រុង Jeruxalemនិងតំបន់Ramallah។ក្នុងកាយវិ
ការជាថ្មីបំផុតនាថ្ងៃទី៧មេសាប្រធានាធិបតីប៉ាឡេស្ទីនលោកMahmoud Abbasបាន
សំណូមពររៀបចំកិច្ចប្រជុំបន្ទាប់ថ្មី១ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេស
សម្ព័ន្ឋភាពអារ៉ាប(AL)ដើម្បី ពិភាក្សាអំពីវិបត្តិក្នុងដំណើរស្វែងរកសន្តិភាពនៅក្នុង
តំបន់។អំពីការចរចារសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានចាប់ផ្តើមឡើង
វិញមុននេះកំពុងឈរចំពោះមុខការបែកបាក់។បើសិនជាប្រការនេះកើតមានឡើងនោះដំណើរស្វែងរកសន្តិភាពនៅមជ្ឈឹមបូពា៏អាចត្រឡប់មកចំណុចចាប់ផ្តើម។
ប្រការនេះមានន័យថា៖ជំលោះក្នុងអំឡុង៦៦ឆ្នាំកន្លងមករវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីននៅបន្តកើតមានឡើង៕
HONG VAN
-VOV WORLD,