រដ្ឋសភាវៀតណាមផ្លាស់ប្តូរថ្មីដើម្បីអភិវឌ្ឍន៍។

រដ្ឋសភាវៀតណាមផ្លាស់ប្តូរថ្មីដើម្បីអភិវឌ្ឍន៍។ - ảnh 1
កិច្ចប្រជុំលើកទី៦ គណះកម្មាធិការអចិន្រ្តៃរដ្ឋសភាវៀតណាម

VOV-ខ្លឹមសារ១ត្រូវបានបណ្តាសមាជិកសភាផ្តោតការយកចិត្តទុកដាក់គឺបញ្ហា
ស្តីពីការបង្កើន​សកម្មភាពសួរឆ្លើយដេញដោលក្នុងស័យប្រជុំនៃគណះកម្មាធិការ អចិន្រ្តៃរដ្ឋសភាវៀតណាមនិងសកម្មភាពអធិប្បាយរបស់បណ្តារដ្ឋមន្រ្តីប្រធាន
ផ្នែកនៅក្នុង​សម័យប្រជុំនៃក្រុមប្រឹក្សាជនជាតិនិងបណ្តាគណះកម្មាធិការ។ ផ្លាស់ប្តូយោបល់ជាមួយអ្នកសារព័តមាន​ប្រធាន គណៈកម្មាធិការវប្បធម៏អប់រំ
យុវជន​កុមារជំទង់នៃរដ្ឋសភា​ Dao Trong Thi ឲ្យដឹងថា
 “ យើងមានមូលដ្ឋានកតិយុត្តគ្រប់គ្រាន់ក៏ដូចជាលក្ខណះដើម្បីរៀបចំសកម្មភាព
ទាំង​នោះជាប្រចាំនៅបណ្តាសម័យប្រជុំគណះកម្មាធិការអចិន្រ្តៃរដ្ឋសភា។ការ
អនុវត្តសួរឆ្លើយដេញដោលនឹងជួយឲ្យគណះកម្មាធិការអចិន្រ្តៃរដ្ឋសភាដំណើរ
ការឃ្លាំមើលបានហ្មត់ចត់ជាង។ រួមជាមួយការបង្កើនសកម្មភាពសួរ ដេញដោល នៅបណ្ដាសម័យប្រជុំនៃគណៈ​កម្មាធិការអចិន្ត្រៃរដ្ឋសភា ដំណាងជាច្រើនចាត់
ទុកថា សកម្មភាពសួរដេញ​ដោល​នៅសម័យប្រជុំរដ្ឋសភាក៏ត្រូវផ្លាស់ប្តូរថ្មីឲ្យខ្លាំង
ក្លា សង្ខេបរបាយការណ៍ បង្កើនការសួរដេញដោលផ្ទាល់តាមក្រុមបញ្ហានីមួយៗ
តាមទឹសសន្ទនា ពិភាគ្សាពិគ្រោះយោបល់​ដល់​ចុងបញ្ចប់នៃបញ្ហានីមួយៗ។"
រដ្ឋសភាវៀតណាមផ្លាស់ប្តូរថ្មីដើម្បីអភិវឌ្ឍន៍។ - ảnh 2
ប្រធានគណៈកម្មាធិការវប្បធម៏អប់រំយុវជនកុមារជំទង់នៃរដ្ឋសភា Dao Trong Thi

ផ្តោតទៅលើការផ្លាស់ប្តូរថ្មីសកម្មភាពជួប​ប្រាស្រ័យ​ជាមួយអ្នកបោះឆ្នោត តាម
ដំណាង​មួយចំនួនថា គប្បីពហុបែបបនីយកម្មរបៀបជួបប្រាស្រ័យជាមួយ​អ្នកបោះ​
ឆ្នោត។ ជារៀងរាល់ខែ សមាជិតសភានៅដំបន់ត្រូវលៃទុកពី២ដល់៣ថ្ងៃដើម្បី​អនុវត្តការជួបប្រាស្រ័យ ជ្រួតជ្រាបពីជីវភាពរស់នៅរបស់ប្រជាជនក្តាប់ ជាប់ ស្វែងយល់បំណងប្រាថ្នានៃអ្នកបោះឆ្នោត។ ប្រធាន​គណៈកម្មាធិការហិរញ្ញវត្ថុ
ថវិការរដ្ឋនៃរដ្ឋសភា Phung Quoc Hien បានលើកមតិថា៖ “ប្រសិនបើយើងមិនជួបប្រស្រ័យជាមួយប្រជាជនពោលគឺ ព័ត៌មាន​របស់យើងមិន
គ្រប់គ្រាន់ទេ។ ដូចជាបញ្ហាអគ្គិសនី ផ្លូវ សាលារៀនជាដើម យើងសន្យាហើយមិន ធ្វើបានរឺមិនសន្យានោះគឺកិត្យានុភាពរបស់​ដំណាងក៏ត្រូវធ្លាក់ចុះដែរ។” អំពីរយះពេលប្រជុំ បណ្ដាសមាជិកសភា បានចាត់ទុកថា៖ រៀបចំសម័យប្រជុំ
រដ្ឋសភា តាមទឹស កាត់បន្ថយរយះពេលសម័យប្រជុំនិមួយៗ ពី 20 ដល់ 25 ថ្ងៃ
ក្នុង​ មួយឆ្នាំ ពី 40 ដល់ 50 ថ្ងៃ (នាបច្ចុប្បន្ន គឺ 60 ដល់ 70 ថ្ងៃ) ប៉ុន្តែ មិនសម្រេច បានកម្មវិធីឲ្យគ្រប់គ្រាន់និងធានាគុណភាព។ ចែករំលែកជាមួយទស្សនះនេះ
 ប្រធានរដ្ឋ​សភា Nguyen Sinh Hung បានចាត់ទុកថា៖  “ធ្វើយ៉ាងម៉េច ដើម្បីរៀបចំសម័យប្រជុំ ត្រូវតែបានធានារ ឲ្យបានដំណើរការ
កម្មវីធី។ ខំប្រឹងប្រែង ធ្វើយ៉ាងម៉េច ដើម្បី ពេលវេលាប្រជុំ​ពេញអង្គ ត្រូវបាន
ថយចុះ។”       
 រដ្ឋសភាជាស្ថាប័នសិទ្ធអំណាចខ្ពស់បំផុតនៅវៀតណាម។ ការផ្លាស់ប្តូរថ្មី
លើក​កំពស់គុណភាព ប្រសិទ្ធភាពរបស់រដ្ឋសភា នឹងជួយអោយចរិត លក្ខណះ ដំណាងអោយសុឆ័ន្ទះ គោលបំណង របស់អ្នកបោះឆ្នោត ក្នុង
ទូទាំងប្រទេស ត្រូវបានបង្កើន ស័ក្កសមនឹងគោលបំណងរបស់ប្រជាជន៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ