(VOVWorld)-នៅក្នុងសន្នសីទកម្មាភិបាលទូទាំងប្រទេសលាត ត្រដាងអនុវត្តសេចក្តី
សម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១កន្លងទៅ ការិយា ល័យនយោបាយ គណៈ
លេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានជូនដំណឹងលទ្ធផលដើមដំបូងអំពីការ
វាយតម្លៃ ទិតៀននិងស្វ័យទិតៀនតាម សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤។ បទសរ
សេរ “ស្មោះត្រង់ ត្រឹមត្រូវឲ្យល្អឥតខ្ចោះក្នុងការទិតៀននិងស្វ័យទិតៀន” របស់អ្នក
យកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម Huyen Trang នឹងកត់ត្រារាល់មតិរបស់កម្មា
ភិបាល បក្ខជន និងបញ្ញាវ័ន មួយចំនួនស្តីពីខ្លឹមសារនេះ។
|
អគ្គលេខា Nguyen Phu Trong ធ្វើជាអធិបតីភាពក្នុងសន្និសីទ
កម្មាភិបាលទូទាំងប្រទេស (រូបថតៈ) |
ការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្តីអំពី “បញ្ហា
ចំាបាច់មួយចំនួនក្នុងការកសាងបក្ស”ដែលកំពុងឈានចូលបណ្តាខ្លឹម សារស្នូល ខណៈពេលដែលការិយាល័យនយោបាយ គណៈលេខាទើបនឹង សម្រេចបានការ
ពិនិត្យ ទិតៀននិងស្វ័យទិតៀន ចំពោះបណ្តាសមូហភាពនិង ឯកជន។ តាមរយៈ
ការតាមដានសន្និសីទនាថ្ងៃទី១៣សីហាកន្លងទៅ សាស្រ្តាចារណ៌រងបណ្ឌិត Nguyen
Trong Phuc ជាអតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត បក្សនៃសាលាសភាបណ្ឌិតរដ្ឋ
បាលជាតិហូជីមិញ បានសម្តែងក្តីសប្បាយរិករាយចំពោះលទ្ធផលដំបូងក្នុងកា
រលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តដ៏សំខាន់ជាពិសេសនេះ។ លោក Nguyen
Trong Phuc អះអាងថា៖
“ទិតៀននិងស្វ័យទិតៀនត្រូវផ្សារភ្ជាប់ជាមួយការកែក្រែ ជំនះពុះពារ
យ៉ាងជាក់ស្តែង។ ប្រការនេះមានន័យថា ចាប់ពីដំណាក់កាលទិតៀននិង
ស្វ័យទិតៀន គឺត្រូវលើកកំពស់សមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស និងត្រូវ
បានសម្តែងក្នុងការការងារជាក់ស្តែងរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋអំ
ណាចគ្រប់ថ្នាក់”។
ឈរលើលទ្ធផលដំណើការពិនិត្យរបស់ការិយាល័យនយោបាយ លេខាធិការ
ដ្ឋាន ប្រជាជនមានគោលបំណងចង់ឲ្យគណៈកម្មាធិការបក្សគ្រប់ ថ្នាក់ ចាប់ពី
មជ្ឈឹមដល់មូលដ្ឋានអនុវត្តការទិតៀននិងស្វ័យទិតៀន ដោយស្មោះត្រង់ និងមិន
គេចវេសរាល់បញ្ហាក្តៅក្នុងសង្គម។សាស្រ្តាចារណ៌រង បណ្ឌិត Duc Vuong អតីត
ប្រធាននាយកដ្ឋានលេខាធិការវិទ្យាសាស្រ្តនៃក្រុមប្រឹក្សាទ្រឹស្តី មជ្ឈឹមនិយាយថា៖
“ខ្ញុំចាត់ទុកថា ការទិតៀននិងស្វ័យទិតៀនត្រូវធ្វើដោយមនោសញ្ចេតនា មនសិការនិងកិត្តិយសដើម្បីជួយគ្នាកែប្រែ សំដៅធានាសាមគ្គីភាព ឯកភាព
ក្នុងបក្ស។ និងខ្ញុំក៏ចាត់ទុកថា ត្រូវអនុវត្តសកម្មភាពនេះលើគ្រប់ជ្រុងជ្រោយ
ព្រមៗគ្នាផងដែរ”។
រំលឹកឡើងវិញពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “បក្សមួយដែល
លាក់គុណវិបត្តិរបស់ខ្លួនជាបក្សខូចមួយ” លោក Nguyen Tuc អតីតអនុប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមស្នើរថា៖ ការទិតៀននិងស្វ័យ
ទិតៀនក្នុងបក្សទាំងមូលត្រូវចង្អុលបានសមូហភាពបុគ្គលណាមានសញ្ញាអន
ថយអំពីសតិអារម្មណ៌នយោបាយសិលធម៍របៀបរស់នៅ។ តាមលោក Nguyen
Tucថាត្រូវកសាងយន្តការដើម្បីប្រជាជនចូលរួមមតិកសាងបក្សរួមមតិជាមួយ
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ធ្វើបានដូច្នេះការទិតៀននិងស្វ័យទិតៀនក្នុងបក្សទើបនឹង
មានការប្រែប្រួលជាក់ស្ដែង។
“យើងពិនិត្យអំពីខ្លួនឯងពេលណាក៏ពិបាកជាងការពិនិត្យអ្នកផ្សេងដូច្នេះ
ខ្ញុំគិតថាត្រូវមានការណែនាំជាក់ស្ដែងដើម្បីប្រជាជនរួមមតិកសាងបក្សដើម្បី
ថ្នាក់ដឹកនាំមានថានៈមានអំណាចពិសេសគឺមន្ត្រីស្នូលមានលក្ខណៈឯកសារ
ដើម្បីវាយតម្លៃយ៉ាងហ្មត់ចត់ជាង។”
ចំពោះការធ្វើគំរូរបស់ការិយាល័យនយោបាយ គណៈលេខា ការប្ដេជ្ញាចិត្ត
ថ្មីក្នុងការបញ្ជាណែនាំនិងបន្តអនុវត្តប្រកបដោយមានប្រសិទ្ធភាពវគ្គជីវភាពនយោ
បាយទិតៀននិងស្វ័យទិតៀនតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលេខ៤ក្នុងបក្ស
ទាំងមូលកំពុងមានការប្រែប្រួលសកម្ម។តាមផែនការវគ្គទិតៀននិងស្វ័យទិតៀន
ក្នុងបក្សទាំងមូលពីមជ្ឈឹមដល់មូលដ្ឋាននឹងអូសបន្លាយដល់ចុងឆ្នាំ២០១២៕