ពិធីអំណរសាទរជោគជ័យមហាសន្និបាតលើកទី១២របស់បក្ស
(VOVworld)-នាយប់ថ្ងៃទី២៩មករានៅទីក្រុងហាណូយ មជ្ឈឹមសមាគមយុវជន កុម្មុយនិស្តហូជីមិញបានរៀបចំពិធីអំណរសាទរជោគជ័យនៃមហាសន្និបាតបក្ស
លើកទី១២ និងលើកដំកើងគំរូវ័យក្មេងរបស់រដ្ឋធានីចំនួន១០នាក់។ ថ្លែងមតិនៅ
ក្នុងកម្មវិធីនេះ លោក Nguyen Dac Vinh លេខាទី១មជ្ឈឹមសមាគមយុវជនបាន
ឲ្យដឹងថា មហាសន្និបាតតំណាងទូទាំងប្រទេសលលើកទី១២របស់បក្សកុម្មុយ និស្តវៀតណាមទទួលបានជោគជ័យយ៉ាងល្អប្រសើរ។សម្ព័ន្ធសមាគមយុវជន កុម្មុយនិស្តហូជីមិញនិងយុវវ័យវៀតណាមជឿជាក់ថា ជោគជ័យនេះនឹងរួម ចំណែកបង្កើតកម្លាំងពលំធំធេង និងលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំង
មូល កងទ័ពវៀតណាមទាំងមូលជំនះពុះពាររាល់ផលវិបាក ខំប្រឹងប្រេងសម្រេចបានគោលដៅដែលបានដាក់ចេញ៕