កម្មវិធី OCOP លើកកម្ពស់គុណភាពម៉ាកយីហោ “ត្រីកន្ធរងៀត U Minh” របស់ខេត្ត Ca Mau

(VOVWORLD) - ផលិតផល “ត្រីងៀត U Minh”ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាទទួលស្គាល់ជាម៉ាកយីហោសមូហភាព ហើយជាផលិតផលម្ហូបអាហារដ៏ល្បីឈ្មោះរបស់ខេត្តCa Mau។ បច្ចុប្បន្ននេះនៅលើទីផ្សារ ត្រីងៀត U Minh ទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្រោយពេលត្រូវបានកសាងឲ្យក្លាយទៅជាផលិតផលជាប់ស្តង់ដារ OCOP ផងដែរ។
កម្មវិធី OCOP លើកកម្ពស់គុណភាពម៉ាកយីហោ “ត្រីកន្ធរងៀត U Minh” របស់ខេត្ត Ca Mau - ảnh 1ត្រីកន្ធរងៀត U Minh

ត្រីកន្ធរគឺជាប្រភេទត្រីធម្មជាតិដែលរស់នៅភាគច្រើននៅខេត្ត Ca Mau ។ ប្រជាជននៅតំបន់ U Minh បានកែច្នៃត្រីនេះដោយហាលឲ្យស្ងួត ហើយអាំង ឬចៀនសម្រាប់បរិភោគគឺពិតជាឆ្ងាញ់ពិសារណាស់។ ដូច្នេះហើយ តាំងពីយូរណាស់មកហើយ វាបានក្លាយទៅជាមុខម្ហូបដ៏ល្បីឈ្មោះរបស់ខេត្ត Ca Mau។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទៃដីចិញ្ចឹមត្រីកន្ធរនៅខេត្ត Ca Mau និយាយរួម និងស្រុក Tran Van Thoi និយាយដោយឡែកបានកើនឡើងឥតឈប់ឈរ។ នាប្ចុច្បន្ននេះ ស្រុក Tran Van Thoi ទាំងមូលមានផ្ទៃស្រះចិញ្ចឹមត្រីកន្ធរឧស្សាហកម្មជាង ២១០ ហិកតា ហើយតាមការប៉ាន់ប្រមាណថា បរិមាណផលនឹងទទួលបានជាង ៤ ០០០ តោន។ ជាមួយនឹងបរិមាណផលនេះ ប្រជាកសិករនឹងផលិតត្រីកន្ធរងៀតប្រមាណ

២ ០០០តោន។ នាយកដ្ឋានកម្មសិទ្ធបញ្ញាបានទទួលស្គាល់ ម៉ាក់យីហោ ត្រីងៀតកន្ធរ U Minh ជូនប្រជាជនស្រុក Tran Van Thoi ចាប់ពីឆ្នាំ ២០១១។ ចាប់ពីពេលនោះមកអតិថិជនបានស្គាល់ដល់ម៉ាក់យីហោសមូហភាពនេះកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ក្រោយពេលអនុវត្តន៍កម្មវិធី “ឃុំមួយផលិតផលមួយ” អាជ្ញាធរខេត្ត Ca Mau បានជួយឧបត្ថម្ភដល់សិប្បកម្មផលិត ត្រីកន្ធរងៀតលើកកម្ពស់គុណភាព បង្កើតម៉ាក់យីហោសម្រាប់ផលិតផល។ ដូច្នេះហើយទីផ្សារកាន់តែនិយមចូលចិត្តថែមទៀត។ លោកស្រី Ba Duc ម្ចាស់សប្បកម្មត្រីកន្ធរងៀត Ba Duc ចែករំលែក៖ “កាលពីមុនខ្ញុំក៏មានគោលបំណងថា ផលិតផលរបស់គ្រួសារបានចូលរួមកម្មវិធី OCOP ប៉ុន្តែផលិតផលនោះមិនទាន់ទទួលបានផ្កាយ ៤ ឡើយ ពោលគឺត្រឹមតែទទួលបានផ្សាយ ៣ តែប៉ុណ្ណោះ។ នៅពេលដែលជាប់ស្ដង់ដារហើយ យើងខ្ញុំបន្តកែលម្អគុណភាព។ បើគុណភាពផលិតផលខ្ពស់ គឺតម្លៃក៏ខ្ពស់ផងដែរ។ ផលិតផលស្អាត ហើយឆ្ងាញ់ ទើបមានទីផ្សារដោយឡែកផងដែរ”។

កម្មវិធី OCOP លើកកម្ពស់គុណភាពម៉ាកយីហោ “ត្រីកន្ធរងៀត U Minh” របស់ខេត្ត Ca Mau - ảnh 2ផលិតផល OCOP

ដើម្បីសម្រេចឲ្យបានផលិតផល OCOP ផ្កាយ ៣ នោះ ស្តង់ដារដ៏លំបាកបំផុតមួយគឺអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។ សិប្បកម្មនៅតាមមូលដ្ឋានចាំបាច់ត្រូវមានទូក្លាសេរ ម៉ាស៊ីនសម្ងួតដើម្បីធានាគុណភាព។ ទាំងនេះគឺជាការវិនិយោគដ៏ធំ។ ដោយបានចូលរួមកម្មវិធី  "ឃុំមួយ ផលិតផលមួយ" សិប្បកម្មនានាទទួលបានការជួយឧបត្ថម្ភជាថវិកាវិនិយោគ។ អាស្រ័យហេតុនេះ សិប្បកម្មនានាអាចម្ចាស់ការបង្កើតផលិតផល ផ្គត់ផ្គង់ដល់ទីផ្សារប្រកបដោយស្ថិរភាព ដោយមិនអាស្រ័យលើអាកាសធាតុដូចពីមុន។ លោក Tran Van Tam ម្ចាស់សិប្បកម្ម ត្រីកន្ធរងៀត ដែលសម្រេចបានផលិតផល ត្រីកន្ធរងៀត OCOP ផ្កាយ ៣ បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ សិប្បកម្មរបស់ខ្ញុំមានទូក្លាសេរ ឡសម្ងួត ដែលឆ្លើយតបនឹងតម្រូវការអស់ហើយ បច្ចុប្បន្ននេះត្រូវពង្រីកទីផ្សារថែមទៀត។ បច្ចុប្បន្ននេះបរិមាណផលិតផលត្រូវបានធានាថានឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំមានគោលបំណង់ចង់ពង្រីកគុណភាពផលិតផល ដើម្បីសម្រេចឲ្យបានស្តង់ដារ OCOP ផ្កាយ ៤ និងផ្កាយ ៥ ផងដែរ”។

នាបច្ចុប្បន្ននេះ នៅស្រុក Tran Van Thoi មានសិប្បកម្មចំនួន ៦ កន្លែង ដែលបានចុះឈ្មោះប្រើប្រាស់ម៉ាក់យីហោ  “ត្រីកន្ធរងៀត U Minh”។ ក្នុងនោះ មានសិប្បកម្មចំនួន ៣ ជាប់ស្តង់ដា OCOP ផ្កាយ ៣។ លោក Tran Thanh Hai ប្រធានសមាគមកសិករស្រុក Tran Van Thoi បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ត្រូវធានាថាបណ្ដាសិប្បកម្មដែលជាប់ស្តង់ដារ OCOP ប្ដេជ្ញារក្សា និងលើកកម្ពស់គុណភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះត្រូវកែលម្អការវេចខ្ចប់ និងម៉ាក់យីហោ។ យើងខ្ញុំបានបើកវគ្គហ្វឺកហ្វឹនដល់បណ្ដាសិប្បកម្មក្នុងការប្រើប្រាស់ម៉ាក់យីហោ  “ត្រីកន្ធរងៀត U Minh” ហើយសិប្បកម្មណាដែលជាប់ស្តង់ដារ OCOP គឺបានចូលរួមវគ្គហ្វឺកហ្វឹនអំពីរបៀបដាក់បញ្ជូលទៅក្នុងផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខេត្ត ដើម្បីអភិវឌ្ឍន៍ទីផ្សារបញ្ចេញលក់ក្នុងប្រទេសយ៉ាងខ្លាំងក្លាផងដែរ”។

នាពេលខាងមុខ ខេត្ត  Ca Mau នឹងបន្តជំរុញខ្លាំងសកម្មភាពជួយឧបត្ថម្ភប្រជាជនអះអាងពីពាណិជ្ជសញ្ញា “ត្រីកន្ធរងៀត U Minh” លើកកម្ពស់គុណភាពផលិតផល ដើម្បីធានាស្តង់ដារ OCOP។ តាមនោះ ជួយណែនាំផលិតផលប្រចាំខេត្ត Ca Mau ដល់អតិថិជននៅទូទាំងប្រទេស ក៏ដូចជាពង្រីកទីផ្សារបញ្ចេញលក់ឲ្យកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ