ការកសាងជនបទថ្មីនៅខេត្ត Quang Nam
VINH PHONG -  
(VOV WORLD) /  
(VOV)_ក្នុងការអនុវត្តកម្មវិធីជាតិ កសាងជនបទថ្មី ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានវិនិយោគទឹកប្រាក់ចំនួនជិតត១៣ពាន់លានដុង ដើម្បី
កសាងហេដ្ឋារចនាសម្ព័ន្ធ។ ការកសាងជនបទថ្មី ដោយមានការការជួយឧបត្ថម្ភពី
រដ្ឋ គ្រួសាររាប់ពាន់គ្រួបានបរិច្ចាកដី រួមកម្លាំងពលកម្ម ដើម្បីធ្វើផ្លូវគមនាគមនន៍ត
ភ្ជាប់ភូមិ ឃុំ ជាមួយគ្នាទាំងអស់គ្នា។ បានធ្វើអោយ មុខមាត់ជនបទនៅខេត្ត Quang
Nam អភិវឌ្ឍន៍និងផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។
|
ការកសាងជនបទថ្មីនៅខេត្ត Quang Nam |
ឃុំ Dien Trung ស្រុក Dien Ban ខេត្ត Quang Nam ត្រូវបានជ្រើសរើសជាឃុំគំរូ
ក្នុងការកសាងជនបទថ្មី។ ចាប់ពីពេលអនុវត្តចលនានេះមក ឃុំ Dien Trung បាន
ប្រមូលផ្តុំប្រភពទុន វិនិយោគ កសាងជនបទថ្មី។ តាមនោះ ឃុំបានកសាងផ្លូវគម
នាគមន៍ ប្រព័ន្ធធារាសាស្ត្រនិងសំណងផ្សេងៗទៀត ក្នុងការអភិវឌ្ឍន៍កសិកម្ម ឃុំ
Dien Trung បានអំពាវនាវសហការណ៍នានាអោយសហការជាមួយអង្គភាពអាជីវ
កម្ម ដើម្បីប្រមូលទិញ និងកែច្នៃកសិផលដោយនាំមកនូវប្រសិទ្ធិភាពខាងសេដ្ឋកិច្ច
ធានាជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋ។ នាបច្ចុប្បន្ន ប្រាក់ចំណូលគិតជាមធ្យមសំ
រាប់មនុស្សម្នាក់ក្នុង១ឆ្នាំ នៅឃុំ Dien Trung គឺប្រមាណមួយពាន់ដុល្លារអាមេរិក អត្រា
គ្រួសារក្រីក្របានថយចុះនៅកំរិត៣%តែប៉ុណ្ណោះ។ ឃុំ Dien Trung ជាឃុំ១ក្នុងចំ
ណោមឃុំដើមដំបូង របស់ខេត្ត Quang Nam ដែលបានសម្រេចបទដ្ឋានទាំង១៩ អំពី
ការកសាងជនបទថ្មី។ លោក Doan Luong ជាពលរដ្ឋម្នាក់នៅឃុំ Dien Trung ស្រុក
Dien Ban បានថ្លែងថា៖ ការកសាងជនបទថ្មីនេះប្រជាជនបានដឹង បានពិភាក្សា
បានសម្រេច និងប្រជាជនជាអ្នកទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ៖
“ ការកសាងជនបទថ្មីនេះមានភាពងាយស្រួលជាច្រើន។ មុននេះ យើងធ្វើ
ស្រែនៅលើផ្ទៃដីតូច ប៉ុន្តែ នាបច្ចុប្បន្ន ធ្វើស្រែនៅលើផ្ទៃដីធំទូលាយ បានជាធ្វើ
ពលកម្មក៏ងាយស្រួលជាង និងប្រមូលផលក៏ងាយស្រួលដែរ។ ក្នុងការកសាង
ជនបទថ្មីនេះ គ្រួសារខ្ញុំបានបរិច្ចាកដីជាច្រើន ប៉ុន្តែ មិនគិតគូរអ្វីទេ។ពីព្រោះ ប្រ
ការទាំងនេះគឺដើម្បីការអភិវឌ្ឍន៍រួមរបស់សង្គម។”
រួមជាមួយប្រជាជននៅស្រុក Dien Ban ប្រជាជននៅឃុំ Dua Hoa, Duy Trinh,
Duy Son , Duy Phuoc ស្រុក Duy Xuyen ខេត្ត quang Nam ក៏រួមដៃកសាងជនបទថ្មី
ផងដែរ។ រហូតមកដល់ពេលនេះមក ឃុំទាំងនេះសម្រេចបានបទដ្ឋានចំនួន១៧
ក្នុងចំណោមបទដ្ឋានទាំង១៩។ លោក Nguyen Van Chien ប្រធានគណៈកម្មាធិ
ការប្រជាជនឃុំ Duy Trinh ស្រុក Duy Xuyen ខេត្ត Quang Nam បានអោយដឹងថា៖
“ Duy Trinh ជាឃុំដើរក្រោយគេក្តី ប៉ុន្តែ ដោយមានការខំប្រឹងប្រែងរបស់
ខ្លួន តំបន់ក៏ជិតទទួលបានបទដ្ឋានទាំងឡាយអំពីជនបទថ្មីហើយដែរ។ នាបច្ចុ
ប្បន្ន បណ្ដាផ្លូវថ្នលនៅភូមិ ឃុំសុទ្ធតែស្អាតដោយមានអំពូលភ្លើង ដូចវិថីនានា
នៅទីក្រុងធំៗ។”
បើនិយាយអំពីជោគជ័យនៃការកសាងជនបទថ្មីនៅស្រុក Duy Xuyenនេះ
គឺត្រូវនិយាយអំពីការកសាងវាលស្រែធំ។ ចាប់ពីពេលមានការផ្តួចផ្តើមគំនិតរ
បស់រដ្ឋ ស្រុក Duy Xuyen បានអនុវត្តន៍ការងារកសាងវាលស្រែធំ រួមជាមួយការ
វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការដាំដុះ
ដំណាំ។ នាបច្ចុប្បន្ន វាលស្រែធំ នៅស្រុក Duy Xuyen បានប្រមូលផ្តុំដាំដំណាំម្ទេស សណ្ដែកដី ពោត…លៗ ដោយផ្តល់ប្រាក់ចំណូលពី១៥០លានដុងដល់
២៥០លានដុង /ហិកតា។ លោក Van Ba Nam ប្រធានប្រធានការិយាល័យក
សិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Duy Xuyen ខេត្ត Quang Nam បានអោយដឹងថា៖
“ ការកសាងជនបទថ្មីគឺត្រូវធ្វើពីផ្ទះចេញទៅវាលស្រែ វិនិយោគកសាង
ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវាលស្រែធំ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្ទេរប្តុរ
រចនាសម្ព័ន្ធដំណាំ ដើម្បីលើកកំពស់តំលៃកសិផលនិងកិច្ចសហប្រតិបត្តិការរ
វាងអង្គភាពអាជីវកម្ម និងកសិករ។ ក្រោយរយៈពេល៤ឆ្នាំកសាងជនបទថ្មីមក
មុខមាត់ជនបទបានមានការផ្លាស់ប្តូរថ្មីជាច្រើន។”
ខេត្ត Quang Nam កំពុងខំប្រឹងប្រែងរហូតដល់ចុងឆ្នាំ ២០១៥នេះនឹងមាន
ឃុំចំនួន៤៤ ទទួលបានបទដ្ឋានជនបទថ្មី។ ដើម្បីសម្រេចបានគោលដៅនេះ
បន់ត្រូវបន្តជំរុញខ្លាំងការងារឃោសនា បង្កើនការស្រុះចិត្តគំនិតក្នុងប្រជាពល
រដ្ឋរួមគ្នាកសាងជីវភាពរស់នៅ ក្នុងតំបន់ជនបទអោយបានកាន់តែសម្បូធូធារពី
១ថ្ងៃទៅ១ថ្ងៃ៕
VINH PHONG
-VOV WORLD