ការកសាងជនបទថ្មីនៅឃុំ Duy Son ស្រុក Duy Xuyen ខេត្ត Quang Nam

ការកសាងជនបទថ្មីនៅឃុំ Duy Son ស្រុក Duy Xuyen ខេត្ត Quang Nam - ảnh 1
ការកសាងជនបទថ្មីនៅឃុំ Duy Son ស្រុក Duy Xuyen ខេត្ត Quang Nam (Image: vnpost.vn)

(VOVworld) – ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តការកសាងជនបទថ្មី Duy Son
ពីឃុំព្រៃភ្នំមួយដែលជួបការលំបាកច្រើននៅខេត្ត Quang Nam (ភាគកណ្ដាល
វៀតណាម) បានក្លាយទៅជាឃុំមួយក្នុងចំណោមឃុំចំនួន ៤ ជួរមុខក្នុង ចល
នាកសាងជនបទថ្មី។ រូបសណ្ឋានសហករកសិកម្មឃុំ Duy Son ទទួលបាន
សមិទ្ធិលេចធ្លោដែលរួមចំណែកក្នុងចលនាកសាងជនបទថ្មី។

        នាឆ្នាំ ២០១១ ឃុំ Duy Son ត្រូវបានខេត្ត Quang Nam ជ្រើសរើសដំណើរ
ការសាកល្បងកសាងជនបទថ្មី។ គិតតាំងថ្ងៃចាប់ផ្តើមបំផុសចលនាអាស្រ័យ
ដល់ការអនុវត្តល្អការងារឃោសនាពន្យល់ប្រជាពលរដ្ឋស្តីពីគោលដៅនិង
អត្ថន័យនៃកម្មវិធីកសាងជនបទថ្មីប្រជាពលរដ្ឋជាច្រើននាក់ក្នុងឃុំបានគាំទ្រ
យ៉ាងសកម្ម។ រហូតមកដល់ពេលនេះ ឃុំ Duy Son សម្រេចបានបទដ្ឋានចំនួន
 ១៤ ក្នុងចំណោមបទដ្ឋានចំនួន ១៩ នៃការកសាងជនបទថ្មី។

        ប្រជាជនក្នុងឃុំបានស្ម័គ្រចិត្តរួមវិភាគទានដីធ្លីរាប់ពាន់ម៉ែត្រក្រឡាដើម្បី
កសាងផ្លូវចរាចរណ៍អន្តរភូមិឃុំ រួមចំណែករាប់រយលានដុងសំដៅចាក់បេតង់
ប្រឡាយទឹកធានាប្រភពទឹកសំរាប់វាលស្រែមានផ្ទៃដី ៨០ ហិកតា។ រហូតមក
 ដល់ពេលនេះ វាលស្រែនេះត្រូវបានស្រុក Duy Xuyen ជ្រើសរើសអនុវត្តរូប
 សណ្ឋានវាលស្រែទ្រង់ទ្រាយធំតាមបទដ្ឋានកសាងជនបទថ្មី។ លោក Bui Quy
 Hoang ប្រជាជនមួយនាក់ភូមិ Tra Chau ឃុំ Duy Son ស្រុក Duy Xuyen ខេត្ត
Quang Nam បានឲ្យដឹងថា៖

        «ប្រជាជននៅទីនេះគាំទ្រចលនាទាំងឡាយបំផុសទាំងស្មារតីរហូតដល់
សម្ភារៈ។ ជីវភាពសង្គមត្រូវបានកែលំអរ ដោយហេតុនេះ ជីវភាពរស់នៅរបស់
ប្រជាជននៅទីនេះក៏ត្រូវបានលើកកំពស់។ ខ្ញុំសប្បាយរីករាយណាស់ក្នុងពេល
អនាគតជីវភាពរបស់កូនចៅខ្លួននិងមានភាពល្អប្រសើ។»

        អាស្រ័យដល់ការបំផុសរាល់ប្រភពធនធានក្នុងសង្គមបានល្អ ឃុំ Duy Son
 អាចប្រមូលបានប្រភពទុនជាច្រើនសំរាប់កម្មវិធីជនបទថ្មី។ នាសព្វថ្ងៃ ឃុំ Duy
Son ប្រមូលបានប្រាក់ចំនួន ៦០ ពាន់លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ
ជនបទថ្មី។ អាត្រាគ្រួសារក្រីក្របានថយចុះពី ៣% ដល់ ៣,៥% ជារៀងរាល់ឆ្នាំ។
លោក Nguyen Tan Phuc ប្រធានរណសិរ្សមាតុភូមិវៀតណាមស្រុក Duy Xuyen
ខេត្ត Quang Nam បានឲ្យដឹងថា៖

        «ប្រជាពលរដ្ឋទាំងឡាយសុទ្ធតែជួយជ្រោមជ្រែងចលនាកសាងជនបទថ្មី។
ឃុំ Duy Son នាំមុខក្នុងការកសាងជនបទជាបន្តបន្ទាប់ក្នុងទូទាំងស្រុក ហើយ
ឆ្នាំនេះក៏ដូចគ្នាដែរ។ ប្រជាពលរដ្ឋសប្បាយរីករាយណាស់។​ រដ្ឋអំណាចបានបង្ក
លក្ខណៈ ងាយស្រួលដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។»

        ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តរួមដៃកសាងជនបទថ្មី ឃុំ Duy Son សម្រេច
បាន បទដ្ឋានចំនួន ១៤ ក្នុងចំណោមបទដ្ឋានចំនួន ១៩ នៃការកសាងជនបទថ្មី
 រួមមាន៖ អគ្គិសនី សាលារៀន ផ្សារ ប្រៃសណីយ៍ ជាដើម។ ឆ្នាំ ២០១៤ ឃុំបាន
 មានគ្រួសារក្រីក្រចំនួន ១៨៧ គ្រួប៉ុន្តែ ដល់ចុងឆ្នាំ ២០១៥ គ្រួសារក្រីក្របាន
ថយចុះ​នៅកំរិតតែ ៦០ គ្រួ តែប៉ុណ្ណោះ។ ឃុំ Duy Son ក៏បានអនុវត្តជាសារវ័ន្ត
បទដ្ឋានហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ដូចជាផ្ទះ​វប្បធម៌។

        គិតដល់ចុងឆ្នាំ ២០១៥ ឃុំ Duy Son សម្រេចបានបទដ្ឋាននៅសេសសល់
ចំនួន ៥ ទៀត គឺ៖ ការកាត់បន្ថយគ្រួសារក្រីក្រ វប្បធម៌ ចរាចរណ៍ សំណង់ធារា
សាស្ត្រ ហេដ្ឋរចនាសម្ព័ន្ធវប្បធម៌ ដើម្បីក្លាយទៅជាឃុំជាលើកដំបូងក្នុងចំណោម
 ឃុំដែលទទួលបានបទដ្ឋានជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ