(VOV)_ឃុំ Vinh Thach ស្រុក Vinh Linh ខេត្ត Quang Tri ( ភាគកណ្ដាលវៀត ណាម) ជាឃុំមួយក្នុងចំណោមឃុំចំនួន៣នៅវៀតណាម ទទួលបានការជួយ ឧបត្ថម្ភពីប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang នៅក្នុងថានះបុគ្គលក្នុងការអនុវត្តកម្មវិធីកសាង
ជនបទថ្មី។ នេះគឺជាកិត្តិយសផង និងជាកម្លាំងចលករផង ដើម្បីរដ្ឋអំណាចនិងប្រជា
ជនឃុំ Vinh Thach ទទួលបានគោលដៅកសាងជនបទថ្មីយ៉ាងឆាប់ៗ។
ឃុំ Vinh Thach ដោយមានគ្រួសារចំនួនជាង១១០០គ្រួ ចំនួនប្រជាជន ៣៦០០
នាក់ ត្រូវបានបែងចែកជា១០ភូមិ។នេះគឺជាតំបន់ដីក្រហម Bazan ដ៏សម្បូរជីជាតិ ងាយស្រួលសំរាប់ការអភិវឌ្ឍន៍បង្កបង្កើនផល។
Vinh Thach ជាតំបន់១ក្នុងតំបន់ដីបដិវត្តន៍ Vinh Linh ដ៏ល្បីឈ្មោះនៅវៀតណាម និងត្រូវបានហៅថាតំបន់ដីចិត្តដែកថែប។ ក្នុងអំឡុង ប្រទេសជាតិមានសង្រ្គាម តំបន់ នេះត្រូវរងការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញ់របស់ចក្រពត្តិអាមេរិក។ នាសព្វថ្ងៃ នៅ
Vinh Thach ផ្លូវគមនាគមន៍តភ្ជាប់រវាងបណ្ដាឃុំ ភូមិៗសុទ្ធតែបានចាក់ប៉េតុង និង ពេលយប់ឃុំត្រូវបានបំភ្លឺដោយភ្លើងអគ្គីសនី មិនខុសនឹងទីក្រុងទេ។ នៅទីណាអ្នកឃុំ ក៏និយាយអំពីការស្ម័គ្រចិត្តរើសដើមឈើ បំផ្លាញរបង ខ្លោងទ្វា បរិច្ឆាកដីដើម្បីធ្វើផ្លូវ
កសាងជនបទថ្មី។ ប្រធានគណះកម្មាធិការប្រជាជនឃុំ Vinh Thach លោក Nguyen
Viet Sinh បានអោយដឹងថា÷ការជោគជ័យធំបំផុតរបស់កម្មវិធី កសាងជនបទថ្មី នៅ ក្នុងតំបន់ នោះគឺចាប់ផ្តើមពីបណ្ដាផ្លូវ។ លោកក៏បានអោយដឹងថែមទៀតថា÷ កម្មវិធី
កសាងជនបទថ្មីបានធ្វើអោយរស់ឡើងវិញនូវបរិយាកាសពលកម្មសមូ ហភាព ដ៏សកម្ម នាគ្រាដំបូង ដែលភាគខាងត្បូងទើបនឹងបានរំដោះ ឯកភាពប្រទេសជាតិ÷
“ Vinh Thanh ទទួលបានការជួយឧបត្ថម្ភពីប្រធានរដ្ឋ Truong Tan Sang ក្នុងការ
កសាងជនបទថ្មី។ នេះគឺជាលក្ខណងាយស្រួលដើម្បីប្រជាជនឃុំខំប្រឹងប្រែងកសាង
ជនបទថ្មី។ ប្រជាជនក្នុងឃុំសប្បាយរីករាយណាស់។”
ដោយមានថានះជាអ្នកឧបត្ថម្ភ ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវអោយ
ប ណ្ដាបុគ្គល អង្គភាពអាជីវកម្ម អ្នកវិទ្យាសាស្ត្រជួយឧបត្ថម្ភជាប្រាក់ រួមមតិ បង្កើត ផែនការ ដើម្បី Vinh Thach អនុវត្តកម្មវិធីកសាងជនបទថ្មីតាមដំណើការ។ ក្រោយរយះ ពេល២ឆ្នាំ ឃុំ Vinh Thach ត្រូវបានស្ថាប័ន អង្គការជាច្រើនជួយឧបត្ថម្ភក្នុង ការ កសាងជនបទថ្មី ដូចជា៖ក្រុមហ៊ុនភាគហ៊ុនស៊ីមង់ថាំងឡង់ ជួយឧបត្ថម្ភស៊ីមង់ ចំនួន ១ពាន់តោន …។ល។ លោក Tran Van Thanh នៅឃុំ Vinh Thanh បានអោយដឹងថា៖
“ ប្រជាជនទាំងមូលក្នុងឃុំសប្បាយរីករាយណាស់ នៅពេលចូលរួមកម្មវិធីជន
បទនេះ។ ពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល។ រីឯគ្រួសារខ្ញុំបានបរិច្ឆាកដីរាប់រយ មែត្រក្រឡាដើម្បីធ្វើផ្លូវ។”
|
ការកសាងជនបទថ្មីនៅលើតំបន់ដីចិត្តដែកថែបវិញលិញ(internet) |
នាបច្ចុប្បន្ន Vinh Thach បានក្លាយទៅជាតំបន់មួយក្នុងចំណោមបណ្ដាតំបន់
ឈាន ទៅមុខនៅខេត្ត Quang Tri ក្នុងការកសាងជនបទថ្មី ពេលដែលទទួលបាន
បទដ្ឋានចំនួន ១៤ /១៩។
រំលឹកឡើងវិញនូវដំណើរមកបំពេញការងារនៅឃុំ Vinh Thanh នាពេលថ្មីៗនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអះអាងថា៖
“ ទោះបីជាជួបការលំបាកជាច្រើនក្នុងការកសាងជនបទថ្មីក្តីប៉ុន្តែ យើងទទួល បានបទដ្ឋានចំនួន១៤/១៩ហើយ។ មិនមែនតំបន់ណាក៏ទទួលបានឡើយ។ ក្នុងរយ ពេលខាងមុខនេះ ខ្ញុំមានគោលបំណងថា៖ បណ្ដាគណះកម្មាធិការបក្ស រដ្ឋអំណាច
យកចិត្តទុកដាក់ជាច្រើនថែមទៀត ដល់ចលនាប្រទេសទាំងមូលរួមដៃកសាងជន
បទថ្មីនេះ។”
Vinh Thach បានល្បីឈ្មោះដោយលេណដ្ឋានក្រោមដី Vinh Moc ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ និមិត្តរូបនៃការសេចក្ដីប្រាថ្នាមានសន្តិភាព និងកំពុងក្លាយទៅជា
ទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។ ក្នុងរយពេលខាងមុខ
នេះ Vinh Thach នឹងក្លាយទៅជារូបសណ្ឋានគំរូដើម្បីតំបន់ផ្សេងៗមកទស្សនានិង រៀនសូត្របទពិសោធន៍អំពីការកសាងជនបទថ្មីដែរ៕