ការកសាងជនបទថ្មីនៅស្រុក Cu M’ga ខេត្ត Dak Lak
TO TUAN -  
(VOV WORLD) /  
(VOV World)_គោលដៅស្នូលនៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដែលកំ ពុងបានអនុវត្តដ៏ទូលំទូលាយក្នុងទូទាំងប្រទេសវៀតណាម នោះគឺការអភិវឌ្ឍន៍ផលិត កម្ម លើកកំពស់ចំណូលសំរាប់ប្រជាជននៅជនបទ។ ដើម្បីអនុវត្តបានគោលដៅនេះ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ស្រុក Cu M’ga ខេត្ត Dak Lak បានធ្វើល្អការងារផ្ទេរ ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ លើកកំពស់ប្រសិទ្ធិភាពសកម្មភាពផលិតកម្ម តាមទិស
អភិវឌ្ឍន៍ ចីរភាព។
ក្រោយរយៈពេល៣ឆ្នាំអនុវត្តមក ដោយបានធ្វើការងារឃោសនាល្អ ស្រុក Cu
M’ga បានមានការស្រុះចិត្តគំនិតក្នុងប្រជាជនទាំងមូលចំពោះការកសាងជនបទថ្មី។ ឃុំទាំង១៥ក្នុងស្រុកបានសម្រេចគំរោងផែនការកសាងជនបទថ្មី។ ក្នុងនោះមានឃុំ
ចំនួន៣នៅ ស្រុក Cu M’ga គឺ៖ ឃុំ Quang Tien ឃុំEatul ឃុំ EaKpam ត្រូវបានជ្រើស
រើសជារូបសណ្ឋានអំពីការកសាងជនបទថ្មីនៅខេត្ត Dak Lak ។ លោក Pham Quang
Muoi ប្រធានការិយាល័យកសិកម្ម ស្រុក Cu M’ga បានអោយដឹងថា៖
“ តាំងពីថ្ងៃបង្កើតមក គណៈកម្មការទទួលបន្ទុកការកសាងជនបទថ្មី របស់ស្រុក បានបញ្ជាណែនាំអនុវត្តគ្រប់ខ្លឹមសារនៃកម្មវិធីកសាងជនបទថ្មី ហើយឃុំទាំង១៥និង
ភូមិចំនួន១៨២ គណៈកម្មការដូច្នេះដែរ។ ការងារឃោសនាត្រូវបានយកចិត្តទុក ដាក់
ជា ពិសេសតាំងពីរថ្ងៃដើមដំបូង។ដោយការបំផុសចលនាប្រឡងប្រណាំ បានជាប្រជាជនគាំទ្រយ៉ាងខ្លាំងក្លាណាស់។”
|
ស្រុក Cu M’ga ជានិច្ចកាលចាត់ទុកដើមកាហ្វេជាដើម ឈើស្នូល |
ក្នុងការកសាងជនបទថ្មី ស្រុក Cu M’ga ជានិច្ចកាលចាត់ទុកដើមកាហ្វេជា
ដើមឈើស្នូល។ ដោយហេតុនេះ ស្រុកបានយកចិត្តទុកដាក់វិនិយោគ អភិវឌ្ឍន៍
ដើមកាហ្វេ ប្រកបដោយចីរភាពតាមរយៈការលើកកំពស់ទិន្នផលនិងគុណភាព។ រហូតមកដល់ពេលនេះ ស្រុកទាំងមូលមានគ្រួសារចំនួន ៩៤០០គ្រួ ទទួលលិខិត បទដ្ឋានអំពីពាណិជ្ជកម្ម ដោយមានផ្ទៃដីជិត១៥ ៤០០ហិកតា។ ទន្ទឹមនឹងនោះ ស្រុកក៏បានបំផុសចលនាប្រជាជនដាំបន្ថែមបណ្ដាដំណាំផ្សេងៗទៀត មានតំ
លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ម្រេច ធូរ៉េន…ជាដើម ដើម្បីលើកកំពស់ប្រសិទ្ធិភាព
សេដ្ឋកិច្ច។ អ្នកដាំកាហ្វេជាង៣៨០០នាក់នៅចូលរួមវគ្គផ្ទេរប្រគល់វិទ្យាសាស្ត្រ
បច្ចេក វិទ្យា ក្នុងបំណងបង្កើនប្រសិទ្ធិភាពខ្ពស់ជាងទៀត។ លោក Yte កសិករ
មួយនាក់នៅឃុំ Quang Tien បានអោយដឹងថា៖
“ មុននេះ ខ្ញុំក៏ដាំកាហ្វេ ប៉ុន្តែមិនដឹងវិនិយោគយ៉ាងម៉េចទេ។ ប៉ុន្តែបន្ទាប់ពីបានចូលរួមថ្នាក់ហ្វឹកហ្វឺន ខ្ញុំបានយល់ដឹងបន្ថែមអំពីបំរ៉ែបំរួលអាកាសធាតុ ដើមដំ ណាំដាំដុះក្នុងសួនចំការ ការសន្សំសំចៃទឹក…។ល។ ចំណេះដឹងដែលទទួលបានក្នុងថ្នាក់ហ្វឹកហ្វឺននេះ ខ្ញុំនឹងចែករំលែកជាមួយអ្នកភូមិទាំងឡាយ។”
តាមរយៈការអនុវត្តគំរោងការណ៍កសាងជនបទថ្មីនានានោះ ចំណូលរបស់ប្រជា
ជនក្នុងភូមិបានមានការរីកចំរើនជាច្រើន។ លោក Pham Quang Muoi បានអោយ
ដឹងថែមទៀតថា៖
“ ក្នុងការកសាងជនបទថ្មី បទដ្ឋានទី១៣ ស្ដីពីការរៀបចំផលតកម្ម ឃុំ
Quang Tien បានសម្រេចហើយ។ ដូច្នេះ ប្រាក់ចំណូលរបស់ប្រជាជនត្រូវបាន
កើនឡើងជាច្រើន។ ទន្ទឹមនឹងនោះ រូបសណ្ឋានធ្វើសកម្មភាពនានាបានរួម ចំណែគបង្កើនប្រសិទ្ធិភាពសកម្មភាព ជួយឧបត្ថម្ភប្រជាជនស្វែងរកទីផ្សារ
សំរាប់ផលិតផល…។ល។”
នាបច្ចុប្បន្ន នៅស្រុក Cu M’ga ឃុំ Quang Tien ជាឃុំតែមយយគតទទួល បានបទដ្ឋាន១៧/១៩ អំពីការកសាងជបទថ្មីហើយ និងខិតខំសម្រេច បទដ្ឋាន នៅសេសសល់ចំនួន២ទៀតក្នុងឆ្នាំ២០១៤នេះ។ រហូតមកដល់ពេលនេះ ប្រព័ន្ធ
គមនាគមន៍នៅ ស្រុក Cu M’ga កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយមាន ការរួម
កម្លាំងកាយចិត្តរបស់ ប្រជាជន។ គ្រួសាររាប់រយគ្រួបានសកម្មបរិច្ចាកដី រួមវិភាគ ទានជាទឹកប្រាក់ កំលាំងពលកម្មដើម្បីកសាងគមនាគមន៍ជនបទ។ ដោយមាន
ការរួមកម្លាង ចិត្តនេះ ស្រុក Cu M’ga បានមានផ្លូវតភ្ជាប់ឃុំៗ ប្រវែងជាង១៧០
គីឡូម៉ែត្រ ត្រូវ បានចាក់ប៉េតុង ក្រាល់ជ័រកៅស៊ូហើយ។ សេដ្ឋកិច្ចអភិវឌ្ឍន៍
មុខមាត់ ជនបទថ្មីត្រូវបានកែលំអរជាច្រើន រួមចំណែកលើកស្ទួយជីវភាពរស់
នៅខាង វប្បធម៌ រួមចំណែករក្សារវប្បធម៌ប្រពៃណី បណ្ដាពិធីបុណ្យប្រពៃណី
របស់ បណ្ដាជនជាតិក្នុងតំបន់។ នេះគឺជាកម្លាំងពលំដ៏សែនសំខាន់ ដើម្បីឃុំនា
នា ក្នុង ស្រុក Cu M’ga ខំប្រឹងប្រែងសម្រេចបទដ្ឋានទាំងអស់អំពី ការកសាងជនបទ ថ្មីយ៉ាងឆាប់ៗ៕
TO TUAN
-VOV WORLD