ការកសាងជនបទថ្មីនៅ DONG TAM-BAC GIANG

(VOV)_អនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ឃុំ Dong Tam ជាឃុំ ១ក្នុងឃុំគំរូចំនួន៣នៅស្រុក Yen The ខេត្ត Bac Giang។ ក្រោយ រយះ ពេល ១ឆ្នាំអនុវត្ត  មុខមាត់របស់ឃុំ Dong Tam បានមានការផ្លាស់ប្តូរជា ច្រើន។  ផ្លូវគមនាគមន៍ងាយ ស្រួលជាង ចំណូលរបស់ប្រជាជនត្រូវបាន លើក កំពស់ …ជាដើម។ 

ការកសាងជនបទថ្មីនៅ DONG TAM-BAC GIANG - ảnh 1
ការកសាងជនបទថ្មីនៅ DONG TAM-BAC GIANG(internet)

          ការធ្វើដំណើរលើផ្លូវតភ្ជាប់បណ្ដាភូមិ ​ឃុំ នៅឃុំ Dong Tam បាន​មាន​ភាព​ងាយ
ស្រួលជាង។ បណ្ដាផ្លូវតូចៗ បត់បែន ខ្វាក់ខ្វែង​ចូលក្នុងភូមិ នានា  ត្រូវបានជួសជុល
បើក ទូលាយ ចាក់ប៉េតុង តាមបទដ្ឋានអំពីផ្លូវគមនាគមន៍ជនបទថ្មី តាមរយះចលនា ប្រជាជនបរិចាកដីធ្លី​ធ្លីធ្វើផ្លូវនៅ ឃុំ Dong Tam។ ​លោក Nguyen Van Thanh ជាជន១រូប ដែលបានបរិចាកផ្ទៃដីចំនួន​ជិត ​១ ០០០ម៉ែត្រក្រឡា បានអោយដឹងថា៖

          “ គ្រួសារខ្ញុំមានផ្ទៃដីចំនួន៥ពាន់ម៉ែត្រក្រឡា។ ខ្ញុំបានបរិចាក​ផ្ទៃដី​ ចំនួន​ ​១​ពាន់
ម៉ែត្រក្រឡា​ រដ្ឋនិងប្រជាជនរួមដៃធ្វើ ដើម្បីពង្រីកផ្លូវថ្មីធំជាង ស្អាត​ ងាយស្រួលជាង។
យើងខ្ញុំ​គាំទ្រនិងចូលរួមយ៉ាងសកម្ម។ ប្រជាជន យើងខ្ញុំ មានគោលបំណងចូលរួមក សាងជនបទថ្មី ដើម្បីឃុំ ភូមិ មានការផ្លាស់ប្តូវ​ មុខមាត់ ស្អាតជាង ជីវភាពរស់ នៅរបស់
ប្រជា ជនត្រូវបានលើកស្ទួយ។”

          ឆ្នាំ ២០១២ គណះកម្មាធិការប្រជាជនឃុំ Dong Tam តែងតែអនុវត្ត បណ្ដាបទដ្ឋាន
អំពីការ អភិវឌ្ឍន៍ផលិតកម្ម វប្បធម៌​ សង្គម ប្រព័ន្ធនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់…
ជាដើម​ សំដៅ កសាងជនបទថ្មី ធានាការ អភិវឌ្ឍន៍ចីរភាព លើគ្រប់វិស័យសេដ្ឋកិច្ចនិង 
សង្គម។

ការកំណត់ការកសាងជនបទថ្មី មុនបង្អស់គឺជីវភាពរស់នៅ ចំណូលរបស់ប្រជាជន
ត្រូវបានលើកកំពស់ ថ្នាក់ដឹកនាំឃុំ Dong Tam បានកំណត់ការ អភិវឌ្ឍន៍ដោយការចិញ្ជឹម
សត្វ  ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកចញ្ជឹមមាន់។ បង Nguyen Lam
Trung នៅឃុំ Dong Tam បានអោយដឹងថា៖

          “ ក្នុងរយះពេល ៦ ខែដើមឆ្នាំមុន គ្រួសារខ្ញុំចញ្ជឹមមាន់ចំនួនជាង៦ពាន់ ក្បាល។ ក្នុង ខែកុម្ភះ ខ្ញុំបានលក់មាន់ចំនួន២ពាន់ក្បាល់ ចំណេញ ២៨លានដុង។  និងក្នុងរយះពេល៦ ខែចុងឆ្នាំ លក់ចំណេញ២២០លានដុង។”

          ចាប់ផ្តើមអនុវត្តការកសាងជនបទថ្មី ពីដើមឆ្នាំ ២០១២មក ​ឃុំ Dong Tam ទទួលបាន
បទដ្ឋាន ចំនួន ១១/១៩។ ប៉ុន្តែ  ដល់​បច្ចុប្បន្ននេះ ឃុំ Dong Tam នៅជួបការលំបាកជាច្រើន 
ដូចជា៖​សមត្ថភាព ​កម្មាភិបាល​ថ្នាក់ឃុំនៅមានកំហិត ​ប្រជាជនភាគច្រើនធ្វើស្រែ  បានជា​ការប្រមូល​ទុនជួបការលំបាក បទដ្ឋានអំពីអត្រាគ្រួសារក្រីក្រក៏ពិបាកទទួលបាន …។ល។ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ស្រុក Yen The រួមជាមួយឃុំ Dong Tam បានជ្រើសរើស
ដំ ណោះស្រាយ សកម្ម អំពាវនាវវិនិយោគ ទាក់ ទាញ ពលករជនបទ។ លោក Luu Xuan
Vuong ប្រធានគណះកម្មាធិការ ប្រជាជន ស្រុក Yen The បានអោយដឹងថា៖         

          “ បណ្ដាភាពមិនសមហេតុសមផលគឺយើងត្រូវស្នើកែទម្រង ដើម្បី សមស្របជាមួយ ស្ថានភាពជាក់ស្ដែង។ ចំពោះបញ្ហាផ្ទេរប្តូររចនាសម្ព័ន្ធពលករ​ ពិសេសគឺចំពោះឃុំ Dong Tam  ស្រុកបានកសាងមណ្ឌលឧស្សាហកម្ម នៅទីនេះ ដើម្បីទាក់ទាញពលករដែលជាកសិករ​”

ជាមួយការជួយជ្រោមជ្រែង សកម្មរបស់ប្រជាជនក្នុងការផ្ទេរប្តូររចនាសម្ព័ន្ធសំណាំដាំដុះ
 ចិញ្ជឹមសត្វ បង្កការងារធ្វើស្ថិរភាព លើកកំពស់ចំណូល ​ឃុំ Dong Tam នឹងឆាប់សម្រេចបទ ដ្ឋានទាំង១៩ អំពីការកសាង ជនបទ ថ្មីជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ