ការកសាងរូបសណ្ឋានសហករថ្មីតភ្ជាប់នឹងការអភិវឌ្ឍន៍សង្វាក់តំលៃផលិតផល
TO TUAN -  
|
ការកសាងរូបសណ្ឋានសហករថ្មីតភ្ជាប់នឹងការអភិវឌ្ឍន៍សង្វាក់តំលៃផលិតផល (Image: VNA) |
(VOVworld) – ក្នុងចំណោមសហករកសិកម្មចំនួន ១០ ពាន់ក្នុងទូទាំង ប្រទេស
វៀតណាមនាបច្ចុប្បន្នមានតែសហករ ៦០% ធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធភាពតែប៉ុណ្ណោះ។ នៅសន្និសីទបូកសរុប ៣ ឆ្នាំអនុវត្តច្បាប់សហករ
នាពេលថ្មីៗនេះ មានមតិជាច្រើនចាត់ទុកថា៖ ដើម្បីលើកកំពស់ឋានៈរបស់
សហករកសិកម្ម គប្បីជំរុញយ៉ាងខ្លាំងការកសាងរូបសណ្ឋានតភ្ជាប់ផលិតកម្ម
និង ប្រើប្រាស់ផលិតកម្មតាមសង្វាក់តំលៃ។
ឃុំ Kien Thanh ស្រុក Tran Yen ខេត្ត Yen Bai ភាគខាងជើងវៀតណាម
មានផ្ទៃដីចំនួន ៨,៨ ហិកតា ភាគច្រើនគឺព្រៃភ្នំ។ មើលពីចម្ងាយ ព្រៃភ្នំត្រូវបាន
ក្របដណ្តាប់ដោយពណ៌រខៀវស្រងាត់នៃដើម។ នេះគឺជាទីកន្លែងប្រមូលផ្តុំ
ដាំ ឬស្សីយកទំពាំងរបស់ខេត្ត។ នាបច្ចុប្បន្ន សហករសេវ៉ាកម្មចម្រុះ Kien
Thanh ត្រូវបានរៀបចំឡើងវិញតាមច្បាប់សហករឆ្នាំ ២០១២ ដែលតភ្ជាប់ជា
មួយក្រុម ហ៊ុន Yen Thanh ស្រុក Yen Binh ក្នុងសង្វាក់ដាំដុះប្រមូលផលកែ
ច្នៃនិងនាំចេញ ផលិតផលទំពាំងឬស្សី Bat Do។ តាំងពីដើមឆ្នាំ ២០១៥
រហូតមកដល់ពេលនេះ សហករបានប្រមូលនិងលក់ ៩០% ទិន្នផលទំពាំង
ឬស្សី Bat Do របស់សមាជិក សហករគ្រប់រូប ប្រាក់ចំណូលទទួលបានជាង
៦ ពាន់លានដុង ហើយបង្កើត អាជីពសំរាប់ពលករចំនួន ៣០ នាក់ដផយ
ទទួលបានប្រាក់បៀវត្សរ៍ចំនួន ៣ លាន ៥រយដុងក្នុងមួយខែ។លោក Tran
Ngoc Su នាយកសហករ Kien Thanh បានចែករំលែក ថា៖
«គិតតាំងពីតភ្ជាប់ជាមួយក្រុមហ៊ុន Yen Thanh ផលិតផលរបស់ប្រជា
កសិករត្រូវបានលក់ដោយតំលៃខ្ពស់។ ផលិតផលទំពាំងឬស្សីនាំចេញមាន
តំលៃ សេដ្ឋកិច្ចខ្ពស់ដែលជួយឧបត្ថម្ភកសិករលើកកំពស់ចំពូលចាប់ពី ២០
ដល់ ៣០ លាន ដុង/ហិកតាឡើងដល់ ៤០-៥០ លានដុង/ហិកតា។»
ពីបណ្ដាលទ្ធផលដំបូងក្នុងការតភ្ជាប់រវាងសហករជាមួយក្រុមហ៊ុន
ក្រុមហ៊ុនចំកាត់ Hung Thinh ស្រុក Tran Yen ក៏បានសហប្រតិបត្តិការជាមួយ
សហករ Truong Xuan សហករ Tan Huong ស្រុក Yen Binh និងសហករ Kien
Thuan ស្រុក Van Chan វិនិយោគបច្ចេកទេសថែទាំនិងប្រមូលតែតាមបទដ្ឋាន
VietGap។ សហករបានបំផុសគ្រួសារដាំតែចូលរួមការហ្វឹកហ្វឺនធ្ទេរប្រគល់
បច្ចេកទេសដាំដុះដំណាំនិងប្រមូលតែដើម្បីធានាបទដ្ឋាននាំចេញ។ លោក
Chu Quoc Tuan នាយក្រុមហ៊ុនចំកាត់ Hung Thinh បានអះអាងថា៖
«យើងខ្ញុំបានសហការជាមួយសហការតាំងពីឆ្នាំ ២០០២មក។ នាគ្រា
ដំបូង សកម្មភាពអាជីវកម្មនៅតិចតូច ប៉ុន្តែ ក្នុងពេលចាប់ផ្តើមកសាងរូប
សណ្ឋាន សង្វាក់តំលៃពីខែឧសភាពឆ្នាំ ២០១៥ យើងខ្ញុំបានឃើញប្រសិទ្ធិ
ភាពយ៉ាងច្បាស់ លាស់។ ផលិតផលតែរបស់ប្រជាកសិករល្អស្អាតជាងនិង
សមស្របនឹងបទដ្ឋាន។ ដោយឈរលើមូលដ្ឋាននោះ គុណភាពត្រូវបាន
លើកកំពស់ផងដែរ។ ប្រជាកសិករបានចេះដឹងរបៀបថែទាំវាលតែស្អាត
ជាង ព្រមទាំង គួបផ្សំដាក់ ជីគីមីគ្រប់ប្រភេទឲ្យបានសមស្រប។»
ពីបទពិសោធន៍របស់ខេត្ត Yen Bai បានសឲ្យឃើញថា៖ ដើម្បីបណ្ដាយន្ត
ការគោលនយោបាយសហការបន្តដាក់ចូលក្នុងជីវភាពរស់នៅត្រូវកំណត់
សង្វាក់ តំលៃផលិតផលក្នុងផលិតកម្មកសិកម្ម។ លោក Vo Kim Cu ប្រធាន
សម្ព័ន្ធភាព សហករវៀតណាមបានចាត់ទុកថា៖ ដើម្បីកសាងរូបសណ្ឋាន
សហករថ្មីតភ្ជាប់ ជាមួយសង្វាក់តំលៃផលិតផលត្រូវការនាយកសហករជា
ច្រើននាក់ដែលមានការប្តេជ្ញាចិត្តនិងចំណះដឹង។
«ការទទួលខុសត្រូវរបស់សម្ព័ន្ធភាពសហករគឺតភ្ជាប់ប្រព័ន្ធក្រុមផលិតកម្ម
សហករ ព្រមទាំង អប់រំ ឃោសនាអប់រំ លើកកំពស់ការទទួលខុសត្រូវរបស់
កម្មាភិបាលសម្ព័ន្ធភាពដើម្បីមានការទទួលខុសត្រូវយូរអង្វែងនិងនិរន្តភាព។
ទន្ទឹមនឹងនោះ សម្រេចភារកិច្ចចំពោះក្រុមហ៊ននានាដូចជា៖ ចុះហត្ថលេខាលើ
កិច្ចសន្យាដឹកជញ្ជូនទំនិញដ៏ត្រឹមត្រូវ ធានាគុណភាព ពេលវេលានិងបរិមាណ
ទំនិញ ទៀតផង។»
ការកសាងរូបសណ្ឋានសហករថ្មីតភ្ជាប់ជាមួយការអភិវឌ្ឍន៍សង្វាក់ផលិត
ផលនឹងបង្កើតឡើងសក្តានុពលជំរុញសេដ្ឋកិច្ចសមូហភាពក្នុងការអភិវឌ្ឍន៍
កសិកម្ម៕
TO TUAN