ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សតប់តាមនឹងសំណូមពរនៃកម្មវិធីកសាងជនបទថ្មី

(COV5)_ប្រភពធនធានមនុស្សជាកត្តាដ៏សែនសំខាន់ សំដៅ​តបតាមនឹងសំណូម
ពរ​នៃដំណើការកសាងជនបទថ្មី ដែលកំពុងបានអនុវត្តនៅវៀតណាម។ ​ដូច្នេះ គណះ
កម្មាធិ ការបញ្ជាណែនាំកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី​និងតំបន់ជាច្រើន បាន អនុវត្ត ដំណោះស្រាយសំខាន់ជាច្រើន ដើម្បីជំរុញ​ខ្លាំងការងារបណ្ដុះបណ្ដាល  ប្រភព ធនធានមនុស្ស បំរើកម្មវិធីកសាងជនបទថ្មីប្រកបដោយល្អប្រសើ។  នេះគឺជាការផ្តើម
គំនិត ត្រឹមត្រូវផង និងក៏គឺជា​គោលបំណងរបស់ប្រជាកសិករ​ផង ពីព្រោះ តាមរយះការ
បណ្ដុះ បណ្ដាល នេះ នឹងជួយពលករមានចំណេះដឹង រួមចំណែកបង្កើនសមត្ថភាព ពល កម្ម និងប្រសិទ្ធភាពផលិតកម្ម។ ​

ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សតប់តាមនឹងសំណូមពរនៃកម្មវិធីកសាងជនបទថ្មី - ảnh 1
ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សតប់តាមនឹងសំណូមពរនៃកម្មវិធីកសាងជនបទថ្មី
(internet)

          សេចក្ដីសម្រេចចិត្ត លេខ ៧ នីតិកាលទី ១០ របស់បក្សកុម្មុយនីស្តវៀត​ណាម បាន
អះអាងថា៖  ការអភិវឌ្ឍន៍កសិកម្ម ជនបទ និងកសិករជាគ្រិះដ្ឋានដើម្បីស្ថិរភាពនយោបាយ ប្រទេសជាតិ ក្នុងដំណាក់កាលជំរុញខ្លាំង ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និង
ធ្វើសមាហរណកម្មអន្តរជាតិ។​ សេចក្តី​សម្រេចចិត្តបានកំណត់ថា៖ ដល់ឆ្នាំ  ២០២០ វៀត
ណាម បានក្លាយទៅជា​ប្រទេសឧស្សហកម្មជាសារវ័ន្ត។ ដោយហេតុនេះ បញ្ហាផ្ទេរ ប្តូរ ពលកម្ម ជំរុញខ្លាំងការផ្ទេរប្តូរ​រចនាសម្ព័ន្ធក្នុងកសិកម្ម ដើរតួនាទីដ៏សែនសំខាន់ សំដៅ ​បង្កើតជំហានលោតផ្លោះ ក្នុងការអភិវឌ្ឍន៍កសិកម្ម ជនបទនៅវៀតណាម។

          ដោយឈរលើមូលដ្ឋាននៃ​ទិសដៅនោះ រដ្ឋាភិបាលវៀតណាមបានដាក់​ចេញ
គោលដៅគឺ​ពីឥឡូវដល់ចុងឆ្នាំ ២០២០ ​ជារៀងរាល់ឆ្នាំ មានពលករជនបទចំនួន១លាន
នាក់⁄ឆ្នាំត្រូវ បានបណ្ដុះបណ្ដាលវិជញជាជីវះ។​  ដើម្បីអនុវត្តគោលដៅនេះ ​រដ្ឋាភិបាល វៀតណាម បានចេញផ្សាយការផ្តួចផ្តើមគំនិត គោលនយោបាយជាច្រើន អំពីការបណ្តុះ
បណ្ដាលវិជ្ជាជីវះសំរាប់កសិករ និងចាត់ទុកថា៖ នេះគឺជាបញ្ហាស្នូលដើម្បីបង្កើតការ
ផ្លាស់ប្តូរថ្មីក្នុងកសិកម្ម កសិករ និងជនបទវៀតណាម។ លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារ ​យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានអោយដឹងថា៖

          “ នាបច្ចុប្បន្ន នៅវៀតណាមមានពលករចំនួន ៥១លាននាក់ ដែលក្នុងនោះ​ពលករ​ចំនួន៣៦លាននាក់រស់នៅនៅជនបទ។ ប៉ុន្តែ ភាគច្រើនពលករ​ជនបទមិន​ទាន់​បានបណ្ដុះ បណ្ដាលទេ។ដោយហេតុនេះ ដើម្បី​ផ្ទេរប្តូរ​រចនាសម្ព័ន្ធសេដ្ឋកិច្ច​ គឺជា​​ការផ្ទេរប្តូរ ហេដ្ឋា
រចនា សម្ព័ន្ធពលករគឺប្រការចាំបាច់។”

          រដ្ឋាភិបាលវៀតណាមក៏បានកំណត់ដែរថា៖​ការជោគជ័យឬបរាជ័យ​របស់​កម្មវិធី ជាតិកសាងជនបទថ្មីគឺជា​ប្រភពពលករដែលត្រូវបានបណ្ដុះបណ្ដាល ​ពលករមានថ្វីដៃ។​ កសាងជនបទថ្មីក៏ជាដំណើការឧស្សាហូបនីយកម្ម ​ទំនើបភាវូបនីយកម្មកសិកម្ម និងជន
បទ។ ក្នុងកម្មវិធីគោលដៅជាតិ អំពីការកសាងជនបតថ្មី ដំណាកកាល ២០១០—២០២០  រដ្ឋាភិបាលវៀតណាម ​បាន​ដាក់ចេញគោលដៅ គឺ៖ បង្កើនការបណ្ដុះបណ្ដាល​វិជ្ជាជីវះ 
សំដៅ ​បង្កើត​ការងារស្ថិរភាពសំរាប់កសិករចំនួន ៧០ -៨០% រៀបចំផលិតកម្មឡើង​វិញ
ជា​ជំហានៗ ដើម្បីឈានទៅដល់ការផលិត​ទំនិញ ប្ទេរប្តូរ​រចនា​សម្ព័ន្ធពលករក្នុងកសិកម្ម។ ជាមួយគោលដៅនោះ រដ្ឋាភិបាលវៀតណាម បាន​ចំណាយ​ថវិកា ចំនួន ២៦ពាន់  ពាន់ លានដុងដើម្បីជួយឧបត្ថម្ភកម្មវិធីបណ្ដុះ​បណ្ដាល​វិជ្ជាជីវះសំរាប់ប្រជាកសិករ។ រីឯ ក្នុងឆ្នាំ
២០១២នេះ ​រដ្ឋាភិបាលក៏បានលៃទុកទឹកប្រាក់ចំនួន ជាង ១ពាន់ ពាន់លានដុងសំរាប់​ការងារបណ្ដុះបណ្ដាល។ ​រួមជាមួយការបណ្ដុះបណ្ដាល​វិជ្ជាជីវះ រដ្ឋាភិបាលវៀតណាម  នៅយកចិត្តទុកដាក់ដល់ទីផ្សារលក់​ផលិតផលទៀតផង។ លោក Le Huy Ngo ​អតីត រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានចាត់ទុកថា៖

          “ យើងប្រគល់អោយប្រជាកសិករមធ្យោបាយហើយ ប៉ុន្តែ ក៏ត្រូវយកចិត្តទុក​ដាក់ ដល់ទីផ្សារលក់ផលិតផលទាំងនេះទៀតផង។ ប្រសិនបើកសិករអនុវត្តចំណេះដឹង​ដែល បានសិក្សារប្រកបដោយជោគជ័យ ប៉ុន្តែជួបការលំបាកក្នុងការលក់​ផលិតផល គឺការ បណ្តុះបណ្ដាលនោះមិននាំមកនូវផលប្រយោជន៍ច្រើនទេ។ ”

          ក្រោយរយះពេល២ឆ្នាំ អនុវត្តកម្មិធីកសាងជនបទថ្មី នាពេលថ្មីៗនេះ ​គណះកម្មា
ធិការ ជាតិទទួលបន្ទុក​​ការកសាងជនបទថ្មី បានប្រមូលផ្តុំវាយតំលៃប្រសិទ្ធភាពអនុវត្ត ​និងក្នុងនោះសង្កត់ធ្ងន់ដល់ការងារបណ្តុះបណ្ដាល។ រដ្ឋមន្ត្រីក្រសួងកសិកម្ម  និងអភិវឌ្ឍន៏ ជនបទវៀតនាម លោក Cao Duc Phat បានលើកច្បាស់ថា៖      

          “ យើងត្រូវកំណត់ច្បាស់លាស់ថា៖​អ្នកណាត្រូវទទួលអទិភាព។​ អ្នកបាន​ទៅ
រៀន​។​អ្នកដែលបានទៅរៀនត្រូវចេះអនុវត្តភាពចំរើន​​ជឿនលឿ​ន​បំផុត ទៅលើដំណើ
ការ ផលិត កម្មប្រកបដោយ​ប្រសិទ្ធភាពបំផុត។”

ប្រការដែលបានដកចេញក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី នាបេលថ្មីៗនេះគឺ
ការបណ្តុះបណ្ដាវិជ្ជាជីវះ ត្រូវបានបញ្ចូលកម្មវិធី បទដ្ឋានជាក់ស្ដែងនៃតំបន់និមួយៗ រួម
ចំណែកលើកស្ទុយជីវភាពរស់នៅ ធានាខឿន​កសិកម្មចីរភាព ក្នុងគោលដៅរួម អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេស​ជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ