ការចាប់អារម្មណ៍នៃភូមិវប្បធម៌ទេសចរសហគមន៍ Lam Dong
(VOVWORLD) - នាពេលកន្លងទៅ ដោយគោលដៅអភិរក្សវប្បធម៌បណ្ដាជនជាតិក្នុងតំបន់ ខេត្ត Ha Giang បានអភិវឌ្ឍន៍ភូមិវប្បធម៌ទេសចរសហគមន៍ជាច្រើន ក្នុងនោះ មានភូមិវប្បធម៌ទេសចរសហគមន៍របស់ជនជាតិ Tay នៅភូមិ Lam Dong ឃុំ Phuong Thien ទីក្រុង Ha Giang។ នេះមិនត្រឹមតែជាកន្លែងទទួលស្វាគមន៍ និង រស់នៅចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែង ដើម្បីភ្ញៀវទេសចររកឃើញលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិ ទៀតផង។
ភ្ញៀវទេសចរមកទស្សនាផលិតផលនៅភូមិ Lam Dong |
ភូមិ Lam Dong ដែលស្ថិតនៅប៉ែកខាងជើងទីក្រុង Ha Giang ជាទីកន្លែង របស់នៅរបស់ជនជាតិ Tay។ ទីនេះឃ្លាតឆ្ងាយពីភាពអ៊ូអរនិងការប្រញាប់ ប្រញាល់នៃទីក្រុង។
ដើរតាមផ្លូវបេតុងចូលក្នុងភូមិ ភ្ញៀវទេសចរអាចស្ដាប់សូរសម្លេងពីការច្រៀង បទចម្រៀង Then ដ៏ពិរោះរណ្ដំរបស់ប្រជាជននៅទីនេះ។ ចំពោះជនជាតិ Tay បទចម្រៀង Then គឺមិនអាចខ្វះបានក្នុងជីវភាពរស់នៅបានឡើយ ហើយក្នុង ភូមិនីមួយៗ សុទ្ធតែមានក្លឹបច្រៀងចម្រៀង Then មួយ សំដៅអភិរក្ស បង្រៀនឲ្យ ជំនាន់វ័យក្មេងផង និងឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីលក្ខណៈវប្បធម៌ដ៏ វិសេសវិសាលរបស់ខ្លួនទៀតផង។ លោក Nguyen Thai Hoc នៅភូមិ Lam Dong បានឲ្យដឹងថា៖
“ខ្ញុំជក់ចិត្តនឹងការច្រៀងបម្រៀង Then ចាបី Tinh ណាស់។ ខ្ញុំត្រូវបាន បង្រៀនដោយលោកតានិងឪពុក។ នាបច្ចុប្បន្ន ខ្ញុំជាប្រធានក្លឹបច្រៀងចម្រៀង Then ចាបី Tinh ដែលមានសមាជិកចំនួន១៦នាក់”។
នាឆ្នាំ២០១៤ ភូមិ Lam Dong បានចាប់ផ្ដើមកសាងភូមិវប្បធម៌ទេសចរ សហគមន៍។ ប្រជាជនក្នុងភូមិបានកសាងផ្លូវបេតុងចាប់ពីផ្លូវជាតិទៅដល់អគារ វប្បធម៌និងផ្លូវតូចៗទៅដល់ក្រុមគ្រួសារនានា។ ក្រោយនោះគឺការថែរក្សាផ្ទះឈើ ផុតពីដីជាប្រពៃណី ទំនៀមទំលាប់និងបទចម្រៀងប្រជាប្រិយដូចជាចម្រៀង Then។ រហូតដល់ខែតុលាឆ្នាំ២០១៧ ភូមិ Lam Dong ត្រូវបានទទួលស្គាល់ ជាភូមិវប្បធម៌ទេសចរសហគមន៍។ លោក Mai Thanh Nam កម្មាភិបាលភូមិ Lam Dong បានឲ្យដឹងថា៖
“បើចង់ទាក់ទាញភ្ញៀវទេសចរ ដំបូងបង្អស់គឺត្រូវអភិរក្សនិងពង្រីកទំនៀម ទំលាប់ប្រពៃណី។ យើងខ្ញុំមានក្រុមសិល្បៈដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ បម្រើភ្ញៀវទេសចរ។ គេនិយមចូលចិត្តណាស់។ ក្រៅពីនោះភ្ញៀវទេសចរអាច ចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃនៃភូមិ Lam Dong ដោយធ្វើការងារទាំងអស់រួម ជាមួយប្រជាជនដូចជារួមគ្នាហូបចុក រស់នៅ និងធ្វើការ។ នាពេលកន្លងទៅ មានក្រុមភ្ញៀវទេសចរអន្តរជាតិជាច្រើនក្រុមបានចុះបញ្ជីហើយ”។
ក្នុងចំណោមក្រុមគ្រួសារទាំង២០០នៅភូមិ Lam Dong មានក្រុមគ្រួសារ ចំនួន១៤ ដែលចុះបញ្ជីបើកសេវាទេសចរសហគមន៍ ក្នុងនោះ មានគ្រួសារចំនួន ១០ដែលទទួលភ្ញៀវទេសចរមករស់នៅជាច្រើនកុះករ។ លោក Dam Duc Xiem បានឲ្យដឹងថា គ្រួសារលោកបានចំណាយទុនជាង១ពាន់លាន ដុងដើម្បីជួសជុល កែលំអផ្ទះ ទិញឧបករណ៍ប្រើប្រាស់បម្រើភ្ញៀវទេសចរ។ លោកចែករំលែកថា ភូមិ Lam Dong មានសោភ័ណភាពស្អាតបំព្រង បរិយាកាសបរិសុទ្ធ ស្ងៀមស្ងាត់ ដូច្នេះហើយភ្ញៀវទេសចរចូលចិត្តមកទីនេះដើម្បីសម្រាកលំហែកាយ និងស្វែង យល់អំពីវប្បធម៌ជនជាតិ Tay។
“គេចូលចិត្តញ៉ាំបាយជាមួយគ្រួសារខ្ញុំ និងស្វែងយល់អំពីរបៀបរស់នៅក្នុង គ្រួសារ។ ការកសាងភូមិវប្បធម៌ទេសចរសហគមន៍នេះមានអត្ថន័យជាច្រើន ដែលជួយថែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន។ លើសពីនេះទៅទៀត ក៏ជួយបង្កើនប្រាក់ចំណូលសំរាប់ក្រុមគ្រួសារផងដែរ”។
ការកសាងភូមិវប្បធម៌ទេសចរសហគមន៍ជនជាតិ Tay នៅភូមិ Lam Dong ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាពនិងស្ថិរភាព។ ពេលដែលមកដល់ ខេត្ត Ha Giang ភូមិ Lam Dong ជាទីកន្លែងដែលភ្ញៀវទេសចរមិនអាចរំលងបាន ឡើយ។ ទេសភាពស្រស់ស្អាតនិងភាពរួសរាយរាក់ទាក់របស់អ្នកភូមិនៅទីនេះ នឹងធ្វើឲ្យភ្ញៀវទេសចរចង់វិលត្រឡប់មកទីនេះវិញ៕¢