ការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករជនបទនៅខេត្ត YEN BAI

(VOV)_ការបណ្ដុះបណ្ដា​វិជ្ជាជីវះសំរាប់ប្រជាកសិករជាកត្តាសំខាន់១ ​ក្នុងការ​
កសាងជនបទ ​នៅវៀតណាម។ Yen Bai ជាខេត្តព្រៃភ្នំ១​នៅភាគខាងជើងវៀតណាម
 ​បាន​យកចិត្តទុកដាក់ជាពិសេស​ដល់ការបណ្ដុះបណ្ដាល​វិជ្ជាជីវះ ដោះស្រាយបញ្ហា​ការងារធ្វើសំរាប់ពលករបន្ទាប់ពី​បណ្ដុះបណ្ដាល។ 

ការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករជនបទនៅខេត្ត YEN BAI - ảnh 1
ការបណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករជនបទនៅខេត្ត YEN BAI(http://www.baoyenbai.com.vn)

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ
១៩៥ដែលអនុម័ត​លើគំរោងផែនការ ស្ដីពី៖ការបណ្ដុះបណ្ដាល​វិជ្ជាជីវះ សំរាប់ ពលករ ជនបទប្រមាណ១លាននាក់និងកម្មាភិបាលឃុំចំនួន១សែននាក់ ក្នុងដំណាក់កាល
 ២០១០ -២០២០។  ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវះផ្សាភ្ជាប់ជាមួយកម្មវិធីកសាង ជនបទ ថ្មី នាពេលកន្លងទៅ បាននិងកំពុងពង្រីកប្រសិទ្ធិភាពជាជំហានដំបូង ​ពិសេសគឺនៅ បណ្ដាខេត្តព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល។ ក្នុងរយៈពេល៣ឆ្នាំ​កន្លងទៅ ខេត្ត Yen
 Bai បណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់ពលករ១ម៉ឹន៨ពាន់៥រយនាក់​​ដែល​ក្នុង​នោះពលករ​គ្រួសារក្រីក្រស្រូបយក៣២,៥%។ បណ្ដាមូលដ្ឋានបណ្ដុះ​បណ្ដាលមុខមិជ្ជាជីវះ​បាន
បើកវគ្គស្ដីពីដំណាំ​ដាំដុះ កែច្នៃកសិផល ​ចិញ្ជឹមសត្វ ដាំបន្លែអនាម័យ…។ល។ តាមរយៈនោះ ជីវភាពរស់នៅរបស់បណ្ដា​គ្រួសារប្រជាកសិករត្រូវបានស្ថិរភាព  ប្រជាពលករមានការងារធ្វើ រួមចំណែកជំរុញផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់
បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ​បង Luong Van On នៅឃុំ Nghia Loi ទីរួម
ខេត្ត Nghia Lo បានអោយដឹងថា៖

        “ មុននេះ យើងខ្ញុំប្រកបមុខរបរកសិកម្ម។ ប៉ុន្តែ ឥឡូវនេះដោយសារបានបណ្ដុះ
បណ្ដាល​​វិជ្ជាជីវះ​ ​ខ្ញុំមានការងារធ្វើក្នងុផ្នែកសំណង់។ ការលំបាកត្រូវបានកាត់បន្ថយ
ជាច្រើន។ ប្រាក់ចំណូល​គិតជាមធ្យមពី១៧០ដល់១៨០ពាន់ដុង/ថ្ងៃ។ ជីវភាពរស់នៅត្រូវបានកែលំអរជាច្រើន។”

        នាបច្ចុប្បន្ន Yen Bai បង្កើនជួរគ្រូបង្រៀនវិជ្ជាជីវះ​ទាំងខាងបរិមាណ​​ផង និង
សមត្ថភាព​ជំនាញ​ផង។ ​ទន្ទឹមនឹងការបណ្ដុះបណ្ដាល​សំរាប់ពលករជនបទ នេះ  ខេត្តក៏បានកសាងរូបសណ្ឋានអនុវត្តពិសោធចំនួន៤៧​ដើម្បី​មនុស្ស​ជិត១ ពាន់ ៥រយនាក់មកទស្សនា និងសិក្សារស្រាវជ្រាវ ដូចជា ​៖រូបសណ្ឋានដាំស្រូវ កែច្នៃតែ
 ដាំផ្សិត។។ល។ លោក Hoang Duc Vuong នាយក​មន្ទីរការងារ យុទ្ធជនពិការ និង
សង្គមកិច្ចខេត្ត Yen Bai បានអោយដឹងថា៖

        “គំរោងផែនការ លេខ១៥៦ដើរតួនាទីសំរេចកំណត់ក្នុងកិច្ចការ​កាត់បន្ថយ
ភាពក្រីក្រ ​និងកសាងជនបទថ្មី។​យើងខ្ញុំនឹងជំរុញខ្លាំងការងារឃោសនា​ លើកកំព​ស់ចំណេះដឹង ការទទួលខុសត្រូវ​របស់​ស្ថាប័ន​ ផ្នែក​គ្រប់ជាន់ថ្នាក់និងប្រជាជន
គ្រប់រូបអំពី​ការអនុវត្តគំរោង​ផែនការនេះ។”

        តាមការស្ថិតិ អត្រាពលករមានការងារធ្វើបន្ទាប់ពីពេលបាន​បណ្ដុះបណ្ដាល
​​វិជ្ជាជីវះ​នៅខេត្ត Yen Bai  គឺ៦៥%។ នេះគឺជាតួរលេខគួរអោយកត់សម្គាល់​ចំពោះ តំបន់ព្រៃភ្នំមួយនៅមានការលំបាកជាច្រើន​។

        ការបណ្ដុះបណ្ដាល​វិជ្ជាជីវះ សំរាប់ពលករជនបទ ជាការងារមាន​ចរិតសង្គម  និងមនុស្សសាស្ត្រជ្រាលជ្រៅ និងវាកំពុងទទួលបានការស្រុះចិត្តគំនិតជាច្រើនពី
ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារនេះនៅខេត្ត Yen Bai មិនគ្រាន់​តែ​រួម​ចំណែក
ចូលក្នុង​ការតស៊ូកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំង​បង្កើត​កម្លាំងចលករ  ជំរុញកម្មវិធីកសាងជនបទថ្មី រួមចំណែកបង្កើតកងកម្លាំងពលករមានចំណេះដឹង
 លទ្ធកម្មផលិតកម្ម សមស្របជាមួយតម្រូវការអភិវឌ្ឍន៍នៃខឿនកសិកម្មទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ