(VOVWORLD) - ចាប់តាំងពីរាប់រយឆ្នាំមុននេះ ភូមិនេសាទនានានៅលើឈូងសមុទ្រហាឡុងត្រូវបានប្រសូត្រឡើងហើយក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកមួយរបស់ប្រជាជននៅតំបន់ឆ្នេរសមុទ្រ Quang Ninh។
ភូមិនេសាទនៅឈូងសមុទ្រហាឡុង (រូបថត៖ VOV) |
ក្នុងទំនោសមាហរណកម្មបច្ចុប្បន្ននេះ ទោះបីជារាល់ភូមិនេសាទរសាត់អណ្ដែតលើផ្ទៃសមុទ្រទាំងនោះបានបាត់បង់ទៅហើយក្ដី ប៉ុន្តែលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃភូមិនេសាទនោះ នៅតែបានអភិរក្សនិងពង្រីកដោយផ្សាភ្ជាប់នឹងការធានាប្រកបរបររកស៊ីដោយចីរ រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។
ទំនុកច្រៀងតាមបែបឆ្លើយឆ្លងគ្នាដ៏ពិរោះរណ្ដំ ផ្អែមល្អែម ដែលលាន់លឺរំពងពេញអាកាសធំល្វឹងល្វើយនៃឈូងសមុទ្រហាឡុង កំពុងបង្កើតឡើងវិញនូវលំហវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៅតាមភូមិនេសាទកាលពីមុននេះ។ នោះគឺបទពិសោធន៍ដ៏ពិសេសមួយសម្រាប់ភ្ញៀវទេសចរនាពេលមកដល់មជ្ឈមណ្ឌលវប្បធម៌អណ្ដែតទឹកនៅភូមិនេសាទ Cua Van ដែលស្ថិតនៅលើផ្ទៃសមុទ្រហាឡុង។ ប្រការគួរអោយចាប់អារម្មណ៍នោះគឺ ក្រុមបុរសនិងនារីដែលកំពុងច្រៀងឆ្លើយឆ្លងគ្នាទាំងនោះ សុទ្ធតែជាមនុស្សនៅក្នុងភូមិនេសាទអណ្ដែតទឹក មុនពេលប្ដូរទីលំនៅឡើងគោកតាមគម្រោងរបស់ខេត្ត Quang Ninh កាលពីឆ្នាំ២០១៤។ អ្នកស្រី Nguyen Thi Hang អ្នកអធិប្បាយនៅមជ្ឈមណ្ឌលវប្បធម៌អណ្ដែតទឹក Cua Van បានចែករំលែកថា៖
“ខ្ញុំបានកើតនិងធំដឹងក្ដីនៅភូមិនេសាទ Cua Van អញ្ចឹងខ្ញុំពិតជាមោទនភាពសប្បាយរីករាយណាស់ ឧទ្ទេសនាមអំពីជីវភាពរស់នៅនិងសកម្មភាពប្រចាំថ្ងៃរបស់អ្នកនេសាទក្នុងភូមិនិងគ្រួសាររូបខ្ញុំផ្ទាល់ ទៅកាន់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ ខ្ញុំជានិច្ចកាលធ្វើការឧទ្ទេសនាមអំពីស្រុកកំណើតរបស់ខ្លួនដោយមនោសញ្ចេតនាដ៏ស្មោះសរបំផុត”។
ការច្រៀងតាមបែបឆ្លើយឆ្លងគ្នាក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនេសាទនៅឈូងសមុទ្រហាឡុង (រូបថត៖ Vietnamplus) |
Cua Van ជាភូមិនេសាទមួយក្នុងចំណោមភូមិនេសាទទាំង៧នៅលើឈូងសមុទ្រហាឡុង ហើយ ក៏ជាភូមិដែលមានទ្រង់ទ្រាយនិងទេសភាពស្រស់បំព្រងបំផុតផងដែរ។ នាបច្ចុប្បន្ន ភូមិ Cua Van ទាក់ទាញភ្ញៀវទេសចរប្រមាណពី២០០ដល់៤០០នាក់មកទស្សនាជារៀងរាល់ថ្ងៃ។ អ្នកអធិប្បាយដែលបានប្រសូត្រឡើងនៅទីនេះ ដូចអ្នកស្រី Hang មិនត្រឹមតែធ្វើការឧទ្ទេសនាមនិងអធិប្បាយនៅសារមន្ទីរប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្ទាល់ក្នុងការសម្ដែងបទចម្រៀងឆ្លើយឆ្លងគ្នា ឬក៏ការត្បាញឧបករណ៍នេសាទទៀតផង ដែលនាំមកជូនភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ដ៏ពិតៗបំផុតចំពោះជីវភាពរស់នៅរបស់អ្នកភូមិនេសាទ។
ទន្ទឹមនឹងការងារប្រកបមុខរបរដោយចីរភាពនៅមជ្ឈមណ្ឌលវប្បធម៌អណ្ដែតទឹកនៅឈូងសមុទ្រ Ha Long នោះ គឺអ្នកភូមិនេសាទថែមទាំងទទួលបានការជួយឧបត្ថម្ភដើម្បីចូលរួមធ្វើគំរូសេដ្ឋកិច្ចនិងទេសចរណ៍ផ្សេងៗទៀត។ នៅភូមិនេសាទ Vung Vieng អ្នកភូមិជាច្រើនបានវិលត្រឡប់ មកប្រកបរបរចិញ្ចឹមជលផលវិញ តាមដំណើរការដ៏រាក់ទាក់ជាមួយបរិស្ថាន ដោយគួបផ្សំនឹងការទទួលភ្ញៀវទេសចរផងដែរ។ អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភខាងបច្ចេកទេសចិញ្ចឹមនិងទីផ្សារលក់ផលិតផល ហេតុនេះហើយរបរចិញ្ចឹមត្រីក្នុងទ្រុងអាចនាំមកនូវប្រាក់ចំណូលប្រកបដោយស្ថិរភាពពី៦០លានទៅ៧០លានដុងក្នុងមួយឆ្នាំសម្រាប់អ្នកនេសាទ។
ទន្ទឹមនឹងនោះ អ្នកភូមិនេសាទ Vung Vieng ជាច្រើននាក់ថែមទាំងប្រកបរបរចែវទូកជូនភ្ញៀវទៅទស្សនាទេសភាពហើយចូលរួមសកម្មភាពប្រចាំថ្ងៃជាមួយអ្នកភូមិផងដែរ។ លោក Pham Van Nang និងលោក Vu Van Hong សមាជិកនៃសហករណ៍ Van Chai ភូមិនេសាទ Vung Vieng បានអោយដឹងថា៖
“មុននេះ ខ្ញុំចិញ្ចឹមជលផលនៅឈូងសមុទ្រ ហើយផ្លាស់មកឡើងគោកវិញ ប៉ុន្តែឥឡូវនេះវិលត្រ ឡប់មកប្រកបរបរចិញ្ចឹមនៅសមុទ្រដដែល។ យើងខ្ញុំមាន ការងារធ្វើប្រកបដោយស្ថិរភាពហើយគួបផ្សំនឹងការទទួលភ្ញៀវទេសចរទៀតផង។ ខ្ញុំ ពិតជាមោទនភាពសោមនស្សរីករាយមែនទែន។”
“ឥឡូវនៅភូមិនេសាទយើងខ្ញុំ បានបើកសេវាចែកទូកទៀត។ មួយខែៗក៏ ទទួលបាន៣លានកន្លះបន្ថែមទៀតដែរ”។
សំដៅអភិរក្សនិងពង្រីកតម្លៃវប្បធម៌រូបិយ៍និងអរូបិយ៍ ក៏ដូចជាប្រពៃណី វប្បធម៌ប្រវត្តិសាស្ត្រដែលត្រូវបានអ្នកភូមិនេសាទបង្កើតឡើងក្នុងអំឡុងពេលរាប់ រយឆ្នាំកន្លងទៅ គណៈគ្រប់គ្រងឈូងសមុទ្រហាឡុងបានសហការជាមួយអង្គការ ទាំងក្នុងនិងក្រៅប្រទេស ធ្វើការស្រាវជ្រាវ រកឃើញ ហើយស្ដារឡើងវិញនូវ គោលដៅទេសចរណ៍ដ៏វិសេសវិសាលជាច្រើនដែលតភ្ជាប់នឹងសេវាទេសចរណ៍ សហ គមន៍នៅភូមិនេសាទ។ លោកស្រី Nguyen Huyen Anh អនុប្រធានគណៈ គ្រប់គ្រងឈូងសមុទ្រហាឡុង បានអោយដឹងថា៖
“ផលិតផលវប្បធម៌ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវ ទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិ ព្រោះថាគេចង់ស្វែងយល់អំពីវប្បធម៌របស់ អ្នកនេសាទនៅទីនេះ។ យើងខ្ញុំកំពុងបើកទូលាយសកម្មភាពច្រៀងឆ្លើយឆ្លង ហើយជួសជុលកែលម្អបន្ទប់រៀន ឬបណ្ណាល័យរបស់កុមារនៅភូមិនេសាទកាល ពីមុននេះ។ នេះជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់អ្នកនេសាទដែលត្រូវ ការអភិរក្សនិងមរតកសំរាប់ជំនាន់ក្រោយៗ”។
ការធ្វើពិពិធកម្មសេវាកម្មនិងផលិតផលទេសចរណ៍នៅឈូងសមុទ្រហាឡុង ដោយសកម្មភាពសហគមន៍ មិនត្រឹមតែជួយបង្កើតរបរវិជ្ជាជីវៈប្រកបដោយចីរ ភាពសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណីនៃបេតិកភ័ណ្ឌទៀតផង។ នេះជាចំណុចគួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរទន្ទឹមនឹងការទៅទស្សនាទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៃ ឈូងសមុទ្រហាឡុង៕