ការពារបរិស្ថាន ក្នុងការកសាងជនបទថ្មី

នាបច្ចុប្បន្ន តំបន់ជនបទជាច្រើននៅវៀតណាម ក្នុងនោះរួមទាំងបណ្ដាភូមិ​របរ​កំពុងអនុវត្តកម្មវិធីកសាងជនបទថ្មី ដោយបទដ្ឋានចំនួន ១៩។ ​ក្នុងនោះ មានបទដ្ឋាន​មួយគឺ ត្រូវធានាបណ្ដាលក្ខណះអំពីទឹកស្អាត អនាម័យបរិស្ថាន។ ក្រោយរយះពេល  ៣ឆ្នាំអនុវត្តរូបសណ្ឋាន កសាងជនបទថ្មី ការធានារអំពីអនាម័យបរិស្ថាន ក្នុងការ
កសាងជនបទថ្មីនៅតំបន់ជនបទជាច្រើន បានមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ បទសរសេរ៖”ការពារបរិស្ថាន ក្នុងការកសាងជនបទថ្មី”របស់ To Tuan អ្នកយកព័ត៍
មាន នៃវិទ្យុសម្លេងវៀតណាម​ នឹងបង្ហាញ​អំពីបញ្ហានេះ។ ​

ការពារបរិស្ថាន ក្នុងការកសាងជនបទថ្មី - ảnh 1
ការពារបរិស្ថាន ក្នុងការកសាងជនបទថ្មី(http://www.chaobuoisang.net)

គោលដៅអំពីការផ្គត់ផ្គង់ទឹកស្អាត និងធានាអនាម័យបរិស្ថានជនបទ ជា​បទដ្ឋានមួយ 
ក្នុងចំណោម បណ្ដាបទដ្ឋានសំខាន់ៗ នៃកម្មវិធីកសាងជនបទថ្មី ដែលបាននាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចេញផ្សាយ នាខែមិថុនា ឆ្នាំ ២០១០។ នាយករដ្ឋ មន្ត្រី ក៏បានអនុម័ត្ត ទៅលើ៖ “កម្មវិធីគោលដៅជាតិ ​អំពីការកសាងជនបទថ្មី ដំណាក់កាល 
២០១០ -២០​២០”។ ក្នុង​នោះ​លើក​ច្បាស់​​​​​គោល​ដៅ​៖ “ផ្គត់ផ្គង់ទឹក​ស្អាតយ៉ាងគ្រប់គ្រាន់​
អោយ​ទីប្រជុំ​ជន សាលារៀន …ល។ ”ដើម្បីអនុវត្តគោលដៅនោះ ​កម្មវិធី​គោល​ដៅ​​ជាតិ អំពីទឹកស្អាតនិងអនាម័យ​បរិស្ថាន កសាងជនបទថ្មី ​បាន​កំពុង​ដំណើការកសាង សំណង់ការពារបរិស្ថាន កសាងជនបទតាមការកំណត់ …ល។ តាមនោះ រដ្ឋាភិបាល
វៀត ណាមបានដាក់ចេញគោលដៅគឺផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់អោយ គ្រប់ទីប្រជុំជន។ ដំណោះស្រាយមួយ ក្នុងចំណោម​ដំណោះស្រាយសំខាន់បំផុត  ក្នុង ការកសាងជនបទថ្មី នោះគឺ ជំរុញខ្លាំងដំណើការ សង្គមភាវូបនីយកម្ម ទាក់ទាញគ្រប់
ប្រភពកម្លាំង​វិនិយោគ។ បែបផែនរដ្ឋទទួលបន្ទុកចំណាយ ៦០% អង្គភាពអាជីវកម្មនិង ប្រជាជនក្នុងតំបន់ទទួលបន្ទុកចំណាយចំនួន ៤០% បានបង្កើតការផ្លាស់ប្តូរថ្មីជាច្រើន 
ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានប្រព័ន្ធផ្គត់ផ្គង់ និង
បញ្ចេញទឹក។ លោក Nguyen Quang Hung នាយក ក្រុមហ៊ុន  Song Chau ជាក្រុមហ៊ុន
មួយ  ដែលទទួលបាន ជោគជ័យ ជា ច្រើន ក្នុងការប្រមូលផ្តុំប្រភពកម្លាំងសង្គម ក្នុង
ការកសាង សំណង់បញ្ចេញ ទឹក នៅខេត្ត Ha Nam បានអោយដឹងថា៖

“រាល់ដំណើការចម្រស់ទឹក ផ្គត់ផ្គង់ទឹក យើងខ្ញុំត្រូវធានាការសមស្របបំផុត តំលៃថោក
បំផុត ដើម្បីធានាផលប្រយោជន៍អោយប្រជាជនផង និងនាំមកផលចំណេញអោយ
អង្គភាពអាជីវកម្ម នាំមកការងារធ្វើអោយបង ប្អូនទៀតផង។”

ការពារបរិស្ថាន ក្នុងការកសាងជនបទថ្មី - ảnh 2
គោលដៅអំពីការផ្គត់ផ្គង់ទឹកស្អាត និងធានាអនាម័យបរិស្ថានជនបទ(http://vp.omard.gov.vn)


បញ្ហាសំខាន់មួយទៀត ក្នុងកម្មវិធីកសាងជនបទថ្មី នោះគឺការកសាងបណ្ដាប្រព័ន្ធសំ
អាតទឹកបញ្ចេញចោល ជំនះពុះពារលើការបំពុលបរិស្ថាននៅភូមិ របរនានា។ ជាមួយ  បរិមាណភូមិរបរជាង ២០០០ ក្នុងទូទាំងប្រទេស នោះការ ជំនះពុះពារលើការ បំពុល បរិស្ថាននៅភូមិរបរនានា​មានអត្ថន័យដ៏​សែន​សំខាន់។ ក្នុងនោះដំណោះស្រាយមាន ប្រសិទ្ធភាព មាន​លក្ខណះកំណត់​បំផុត​គឺ ​ការកំណត់ និងផ្ទេរប្តូរបណ្ដាភូមិរបរចេញពី
ទីប្រជុំជន។ ​ពីព្រោះ​បទដ្ឋានកសាងជនបទថ្មី ​ការរៀបចំផ្នែក​របរនៅជនបទ ត្រូវតភ្ជាប់ ជាមួយការកំណត់អំពីបណ្ដា​មណ្ឌលឧស្សាហកម្ម សប្បកម្ម បង្កើតបណ្ដាតំបន់​ផលិ
តកម្មប្រមូលផ្តុំ។នេះគឺជាដំណោះស្រាយ ដែល​ជំនះពុះពារ​លើ​ការបំពុលបរិស្ថានផង  តភ្ជាប់ការអភិវឌ្ឍន៍ភូមិរបរជាមួយការរៀបចំទីប្រជុំជនឡើងវិញ តាមការកំណត់អំពី
ការកសាងជនបទថ្មីទៀតផង។បូកសរុប រយះពេល ៣ឆ្នាំ អនុវត្តកម្មវិធី កសាងជន បទថ្មី គណះកម្មាធិការជាតិទទួលបន្ទុក​​ការកសាងជនបទថ្មីបានចាត់ទុកថា៖  ភាព ជោគជ័យដំបូងរបស់តំបន់មួយចំនួនដែលអនុវត្តល្អនូវការជំនះពុះពារលើការបំពុល
បរិស្ថាន ធានាអនាម័យបរិស្ថាន គឺផ្អែកទៅ​លើការរួមវិភាគទានរបស់ប្រជាជន។ 
លោក Cao Duc Phat រដ្ឋមន្ត្រី​ក្រសួង កសិកម្ម និងអភិវឌ្ឍន៏ជនបទវៀតណាម  និងជា ប្រធានប្រចាំការ ​គណះកម្មាធិការជាតិទទួលបន្ទុក​អំពីការកសាងជនបទថ្មី បានចាត់
ទុកថា៖

“ក្នុងការពិតជាក់ស្ដែង នេះគឺជាចលនា ក្នុងនោះ បងប្អូនកសិករដើរតួនាទីសំខាន់។ កសិករនឹងពិភាក្សា ជ្រើសរើសការងារមានអត្ថន័យចាំបាច់ចំពោះជីវភាពរស់នៅ នៅ
ឃុំ ភូមិនិមួយៗ។”

          តាមគណះកម្មាធិការជាតិទទួលបន្ទុក​​អំពីការកសាងជនបទថ្មី ថា៖​ក្នុងរយះ ពេលខាងមុខនេះ ការងារជូនព័ត៍មាន ឃោសនា ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ 
អំពីការការពារបរិស្ថាន នៅបណ្ដាតំបន់ជនបទ ភូមិរបរ នឹងបានជំរុញខ្លាំងតទៅទៀត
 សំដៅលើកកំពស់ចំណេះដឹងថែមទៀត អោយសហគមន៍ និងប្រជាកសិករ…។ល៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ