«ក្រុមកសិករមានចំណូលចិត្តរួម» នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភជាមួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច


«ក្រុមកសិករមានចំណូលចិត្តរួម» នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភជាមួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
«ក្រុមកសិករមានចំណូលចិត្តរួម» នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភជាមួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច (VOV)

(VOVworld) – ក្នុងរយៈពេល ២ ឆ្នាំថ្មីៗនេះ ខេត្ត Ninh Thuan ភាគខាងត្បូង
វៀតណាម បានបង្កើតឡើងក្រុមកសិករមានចំណូលចិត្តរួមចំនួន ៣០០
ក្រុមលើ វិស័យដាំដុះចិញ្ចឹមនិងអាជីវកម្ម ដែលជួយកសិកររាប់ពាន់នាក់ពង្រីក
តួនាទីរបស់ ខ្លួនក្នុងសហគមន៍​កែលំអរជីវភាពរស់នៅ។

        សមាគមប្រជាកសិករខេត្ត Ninh Thuan សហការជាមួយគណៈកម្មាធិការ
 គ្រប់គ្រងគំរោងការណ៍ជួយឧត្ថម្ភកសិកម្ម-កសិករ-ជនបទរបស់ខេត្តកសាង
គំរោង ការណ៍ «ក្រុមប្រជាកសិករមានចំណូលចិត្តរួម»។​ ស្រុក Ninh Phuoc
មានឃុំចំនួន ៣ គឺឃុំ Phuoc Vinh ឃុំ Phuoc Thai និងឃុំ An Hai រួមមានគ្រួសារ
កសិករចំនួន ២៧ គ្រួ ចូលរួមគំរោងការណ៍នេះ។ មុខសញ្ញាចូលរួមក្រុមភាគ
ច្រើនគឺគ្រួសារ ក្រីក្រនិងប្រជាកសិករនារី។ បណ្ដាក្រុមកសិករបានកសាង
ក្រុមចិញ្ចឹមគោរពពែ ចៀម ក្រុមដាំដុះ ក្រុមធ្វើអាជីវកម្មនិងក្រុមតភ្ជាប់
ផលិតកម្ម។ គ្រួសារដែលចូលរួម គំរោងការណ៍មិនត្រឹមតែទទួលបានប្រភព
ទុនវិនិយោគពូជដំណាំដាំដុះនិងពូជសត្វចិញ្ចឹមគ្រឿងសំណង់ពីគណៈកម្មាធិការ
គ្រប់គ្រងគំរោងការណ៍ជួយឧត្ថម្ភ កសិកម្ម-កសិករ-ជនបទរបស់ខេត្ត Ninh
Thuan ប៉ុណ្ណោះទេ ថែមទាំង ​ត្រូវបាន ណែនាំបេច្ចេកទេសក្នុងការដាំដុះនិង
ចិញ្ចឹមសត្វ ទៀតផង។

        គ្រួសារលោកស្រី​ Mang Thi Quynh នៅភូមិ Lien Son ឃុំ Phuoc Vinh
ខេត្ត Ninh Phuoc ជួបការលំបាកជាច្រើន។ ថ្នាក់ដឹកនាំភូមិបាននាំគ្រួសារ
លោកស្រី Mang Thi Quynh ចូលក្នុងក្រុមចិញ្ចឹមគោរ Hifer ហើយគ្រួសារ
លោកស្រីទទួល បានគោរញីចំនួន ២ ក្បាល។ លោកស្រី Mang Thi Quynh
បានចែករំលែកថា៖

        «រដ្ឋយកចិត្តទុកដាក់និងប្រគល់ជូនគ្រួសារខ្ញុំគោរ ២ ក្បាល ខ្ញុំសប្បាយ
រីករាយណាស់។ គ្រួសារខ្ញុំនឹងខំប្រឹងប្រែងចិញ្ចឹមគោរល្អដើម្បីកែលំអរជីវភាព
រស់នៅ។»

        គ្រួសារក្រិក្រនិងគ្រួសារក្រោមកំរិតមធ្យមជាជនរួមជាតិ Raglai ចំនួន
 ១០ គ្រួ នៅភុមិ Ta Duong ឃុំ Phuoc Thai ស្រុក Ninh Phuoc ក៏សប្បាយរីករាយ
ណាស់ក្នុងពេលចូលរួមគំរោងការណ៍ចិញ្ចឹមគោរ Hifer។ លោក Chamale Tho
 ប្រធានភូមិ Ta Duong បានឲ្យដឹងថា៖

«គិតតាំងពីចូលរួមគំរោងការណ៍ចិញ្ចឹមគោរ Hifer ទី ១ គឺ យើងខ្ញុំត្រូវបានហ្វឹក
ហាត់បច្ចេកទេស របៀបផ្ទុកបម្រុងចំពីសំរាប់គោរពីចំបើង។​ ទី ២ គឺការថែ
ទាំគរនិងចាក់ថ្នាំបង្ការរោគយ៉ាងម៉េច ទី ៣ គឺគំរោងការណ៍បានជួយឧបត្ថម្ភ
ប្រជាកសិករគោរញីចំនួន ២ ក្បាលដើម្បីកែលំអេជីវភាពរស់នៅ ជាពិសេសគឺ
គ្រួសារក្រីក្រ។ អាស្រ័យដោយនេះ ជីវភាពរស់នៅរបស់គ្រួសារក្រីក្រត្រូវបានលើក
កំពស់។»

នាបច្ចុប្បន្ន ខេត្ត Ninh Thuan ទាំងមូលមានក្រុមប្រជាកសិករមានចំណូល
ចិត្តរួមចំនួន ៣០០ ដែលធ្វើសកម្មភាពលើគ្រប់វិស័យ​តភ្ជាប់នឹងសង្វាក់តំលៃ។
បណ្ដាក្រុមកសិករកំពុងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោក Chau
 Van Ky ប្រធានសមាគមប្រជាកសិករខេត្ត Ninh Thuan បានឲ្យដឹងថា៖

        «នាពេលខាងមុខ សមាគមប្រជាកសិករបន្តស្នើឲ្យគណៈកម្មាធិការគ្រប់
គ្រងបន្តវិនិយោគទុនដើម្បីរៀបចំថ្នាក់ហ្វឹកហាត់សំរាប់ជួរគ្រួបង្រៀនបន្ថែម។
 ដូច្នេះ សម្មភាពរបស់ក្រុមទទួលបានប្រសិទ្ធភាពនាពេលខាងមុខ។»

        មិនត្រឹមតែនាំមកនូវផលប្រយោជន៍ផ្ទាល់សំរាប់តំបន់ ប៉ុណ្ណោះទេ ថែម
ទាំង គំរោងការណ៍ «ក្រុមកសិករមានចំណូលលចិត្តរួម» ជួយឧបត្ថម្ភប្រជា
កសិករអះអានូវតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់សហគមន៍
 ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ