ការអភិវឌ្ឍន៍រូបសណ្ឋានសហករថ្មីតភ្ជាប់នឹងសង្វាក់តំលៃផលិតផល


ការអភិវឌ្ឍន៍រូបសណ្ឋានសហករថ្មីតភ្ជាប់នឹងសង្វាក់តំលៃផលិតផល - ảnh 1
ការអភិវឌ្ឍន៍រូបសណ្ឋានសហករថ្មីតភ្ជាប់នឹងសង្វាក់តំលៃផលិតផល (VNA)

(VOVworld) – ចូលរួមក្នុងសង្វាក់ផលិតកម្មផ្គត់ផ្គង់និងប្រើប្រាស់ផលិតផល
គឺជាផ្លូវតែមួយគត់ដើម្បីអភិវឌ្ឍន៍រូបសណ្ឋានសហករថ្មី។ សម្ព័ន្ធភាពសហករណ៍
 វៀតណាមកំពុងកសាងបណ្ដារូបសណ្ឋានសហករណ៍តភ្ជាប់ជាមួយសង្វាកតំលៃ
ផលិតផលនិងមុខទំនិញដោយទ្រង់ទ្រាយធំដែលមានការជះឥទ្ធិពលដ៏ទូលំទួ
លាយ។

        សហករណ៍គឺជាកត្តាសំខាន់ក្នុងការតភ្ជាប់ប្រជាកសិករជាមួយមជ្ឈដ្ឋាន
សហគ្រិន។ មុននេះ គ្មានសង្វាក់ផលិតកម្មគ្មានការតភ្ជាប់ទិន្នផលផលិតផល
ទាបនិងអស្ថិរភាពការគ្រប់គ្រងគុណភាពជួបការលំបាកហើយលំបាកកែលំអរ
ដំណើរផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពទាប។ លោក Le Duc Thinh អនុ
ប្រធាននាយករដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជនបទចំណុះ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចាត់ទុកថា៖

        «ផលិតកម្មមិនតាមសង្វាក់នោះធ្វើឲ្យថែមទៀតការវិនិយោគ។ ការទាក់
 ទាញវិនិយោគមិនមែនជាអ្នកណាខ្លាំងអ្នកនោះធ្វើជានោះគឺរាល់កត្តាក្នុង
សង្វាក់អាចជួយឧបត្ថម្ភទៅវិញទៅមកគ្នា។ ក្រៅពីនោះ ការតភ្ជាប់ជាមួយ
គ្នាធានាការអភិវឌ្ឍន៍និរន្តរភាពពេលនោះអង្គការឥណទានហិរញ្ញវត្ថុនឹង
ផ្អែកទៅលើការពិតជាក់ស្តែងនេះទើបឲ្យខ្ចីងាយស្រួល ថែមទៀត។»

        ឧត្តមភាពនៃរូបសណ្ឋានសហករណ៍ថ្មីនេះគឺឆ្លើយតម្រូវការធ្វើសមាហរ
ណកម្ម ដូចជា ភាពស្ម័គ្រចិត្ត ភាពម្ចាស់ការ សមភាពនិងការជួយឧបត្ថម្ភគ្នា។
ចែក រំលែកបទពិសោធន៍ដណ្តើមបានជោគជ័យក្នុងការតភ្ជាប់សហករណ៍
បង្កើតឡើង សង្វាក់តំលៃផលិតផល លោក Truong Huu Trung ប្រធានក្រុម
ប្រឹក្សាភិបាល សម្ព័ន្ធក្រុមហ៊ុនផលរ៉ែនិងពាណិជ្ជកម្មខេត្ត Ha Tinh (ភាគ
កណ្ដាលវៀតណាម) បានឲ្យដឹងថា៖   

        «សហគ្រាសកប្បីកសាងយុទ្ធសាស្ត្រទីផ្សារជាជំហានៗ កសាងនិងពង្រឹង
 ពាណិជ្ជសញ្ញា រក្សាទំនុកទុកចិត្តជាមួយប្រជាកសិករ។ សហគ្រាសជួយឧបត្ថម្ភ
យ៉ាងសកម្មនិងចែករំលែកផលប្រយោជន៍សមស្របរវាងសហគ្រាសនិងសហករ
ណ៍ក្រុមសហករនិងប្រជាកសិករណ៍។ ទន្ទឹមនឹងនោះ ប្រជាកសិករនិងបណ្ដាសហ
ករណ៍គប្បីផ្លាស់ប្តូរចំណះដឹងនិងមានការទទួលខុសត្រូវអនុវត្តកិច្ចសន្យាសេដ្ឋ
កិច្ច។ ធ្វើយ៉ាងម៉េចអាចតភ្ជាប់នឹងអភិវឌ្ឍន៍ផ្នែកកសិកម្មនិរន្តរភាព។»

        ក្រៅពីនោះ ក្នុងពេលដែលអភិវឌ្ឍន៍សង្វាក់តំលៃផលិតផលក្នុងការផលិត
 កសិកម្ម សារៈសំខាន់គឺបង្កើតឡើងសហករផ្គត់ផ្គង់ពូជ សហការណ៍ផ្ទេរប្តូរ
ប្រគល់បច្ចេកវិទ្យានិងសហករណ៍កែច្នៃទិញលក់ផលិតកម្ម។ លោក Vo Kim Cu
 ប្រធានសម្ព័ន្ធភាពសហករណ៍វៀតណាម បានឲ្យដឹងថា៖

        «សម្ព័ន្ធភាពសហករណ៍នឹងផ្សាភ្ជាប់ប្រព័ន្ធក្រុមសហករណ៍សហករណ៍ផ្សព្វ
ផ្សាយនិងលើកកំពស់កាទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ សម្រេចភារកិច្ចចំពោះ
សហគ្រាសដូចជា៖ ការចុះហត្ថលេខាលើកិច្ចសន្យាដឹកជញ្ជូនទំនិញធានាគុណ
ភាពពេលវេលានិងបរិមាណ។ ប្រសិនបើ មិនប្រគល់ឲ្យបានគ្រាប់គ្រាន់បរិមាណ
ទំនិញដោយមានគុណភាពល្អសហករណ៍នេះនឹងបាត់បង់ពាណិជ្ជសញ្ញាដែលរង
ឥទ្ធិពលដល់សម្ព័ន្ធភាពសហករណ៍។»

        សម្ព័ន្ធភាពសហករណ៍វៀតណាមខំប្រឹងប្រែងដល់ ២០២០ នឹងមានសម្ព័ន្ធ
ភាពសហករណ៍តភ្ជាប់នឹងសង្វាក់តំលៃផលិតផលចំនួន ១០០ ដល់ ៥០០
អភិវឌ្ឃន៍និរន្តរភាព។ រដ្ឋាភិបាលវៀតណាមនឹងជួយឧបត្ថម្ភកសាងរូបសណ្ឋាន
សហករណ៍ថ្មីចំនួន ២០០ ដែលតភ្ជាប់នឹងសង្វាក់តំលៃទំទិញទ្រង់ទ្រាយធំតាម
ខេត្តនិមួយៗ តំបន់និមួយៗនិងអន្តរតំបន់។

        ក្នុងនិន្នាការសមាហរណកម្ម ការនាំចេញនាំចូលកសិផលកាន់តែច្រើនពី
មួយថ្ងៃទៅមួយថ្ងៃ សហករណ៍តូបតាចមិនអាចអនុវត្តបានសង្វាក់តំលៃទំនិញ
នៅ ឡើយ។ សហករណ៍គប្បីតភ្ជាប់ជាមួយគ្នាដើម្បីមានសមត្ថភាពនាំចេញ
កសិផល គ្រប់គ្រាន់ ហើយបង្កើនតំលៃបន្ថែមសំរាប់សង្វាក់តំលៃកសិកម្ម។
 ដោយមានការ កសាងរូបសណ្ឋានសហករណ៍ថ្មីតភ្ជាប់នឹងសង្វាក់ផលិតផល
នឹងបង្កើតឡើងជំហាន លោតផ្លោះក្នុងការអភិវឌ្ឍន៍កសិកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ