កសិកម្មបច្ចេកវិទ្យាខ្ពស់-ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពរបស់តំបន់ TAY NGUYEN

(VOV)_តំបន់ Tay Nguyen រួមមានបណ្ដាខេត្ត Kon Tum , Gia Lai, Dak Lak,
 Dak Nong និង Lam Dong ជាតំបន់ដីក្រហមបាយ៉ានដ៏សម្បូរជីជាតិសមស្រប​ជា
មួយ​ដើមដំណាំច្រើនប្រភេទ ដែលគឺជាលក្ខណះងាយស្រួលដើម្បីជំរុញផ្នែកកសិ
កម្ម​អភិវឌ្ឍន៍ពហុបែប។ ដូច្នេះ ក្នុងការកំណត់អភិវឌ្ឍន៍សេដ្ឋកិច្ច បណ្ដាខេត្តនៅតំ
បន់ Tay Nguyen  សុទ្ធតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍កសិកម្ម ​តាមទិស​អនុ
វត្ត​បច្ចេកវិទ្យាខ្ពស់ ដើម្បីលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន ជំរុញដំណើ
ការកសាងជនបទថ្មី។

កសិកម្មបច្ចេកវិទ្យាខ្ពស់-ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពរបស់តំបន់ TAY NGUYEN - ảnh 1
កសិកម្មបច្ចេកវិទ្យាខ្ពស់-ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាពរបស់តំបន់ TAY NGUYEN

Lam Dong ជាខេត្តគំរូមួយនៅតំបន់ Tay Nguyen ស្ដីអំពីការអភិវឌ្ឍន៍កសិកម្ម ​
ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់ និងក៏ជាខេត្តមានល្បឿនកំណើនខ្លាំងបំផុតក្នុងរយៈ​
ពេល៥ឆ្នាំកន្លងទៅ (ពីឆ្នាំ ២០១០ដល់ឆ្នាំ ២០១៥) ។ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជា
ជំហានសំខាន់ដើម្បី Lam Dong អភិវឌ្ឍន៍សេដ្ឋកិច្ច។ វាយតំលៃអំពីការអភិវឌ្ឍន៍
របស់ខេត្ត Lam Dong ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម
​លោក Nguyen Thien Nhan បានចាត់ទុកថា៖

          “ ស្ថានភាពផលិតកម្មកសិកម្មនៅ Lam Dong ក្នុងរយៈពេលកន្លងទៅ ជា​សក្ខី
​ភាព​ជាក់ស្ដែង អំពីរូបសណ្ឋានកំណើនថ្មីប្រកបដោយប្រសិទ្ធិភាព។​ ផ្នែក​កសិកម្ម
របស់ Lam Dong អភិវឌ្ឍន៍ខ្លាំងក្លាក្នុងទូទាំងប្រទេស មិនម៉េន​ដោយ​សារបានវិនិ
យោគច្រើននោះទេ។ នោះគឺការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងកសិកម្ម ពូជថ្មី
 គុណភាពខ្ពស់ និងទិន្នផលខ្ពស់។ ទន្ទឹមនឹងនោះ គឺការតភ្ជាប់រវាងអង្គភាពអាជីវ
កម្មជាមួយកសិករ និងការតភ្ជាប់រវាងបណ្ដាគ្រួសារកសិករជាមួយគ្នា បង្កើតសហ
ករណ៍តាមរបៀបថ្មី។​”

          ដោយបានជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិត​
កម្ម បានជាក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តំលៃផលិតកម្ម កសិកម្មរបស់ខេត្ត Dak Nong
 ត្រូវបានកើនឡើងពី៤៥លានឡើងដល់៧០លានដុង/ហិកតា រួមចំណែកបង្កើនចំ
ណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ៗឡើងដល់ជិត៣៦,៥លានដុង។ នាបច្ចុប្បន្ន
 ខេត្ត  Dak Nong បានកំណត់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ​ជាមុខ​ព្រួញមួយ ក្នុងចំ
ណោមមុខព្រួញសំខាន់ចំនួន៣ ត្រូវប្រមូលផ្តុំវិនិយោគ អភិវឌ្ឍន៍ខ្លាំងនាពេលខាង
មុខនេះ។ រួមជាមួយនោះ ខេត្ត Kon Tum ក៏បានកំណត់ការ​កសិកម្មជាជំហានរឹងមាំ
 ក្នុងការអភិវឌ្ឍន៍សេដ្ឋកិចដែរ។ ខេត្ត Kon Tum បាន​កំណត់ការរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ តភ្ជាប់ជាមួយការរៀបចំ​រចនាសម្ព័ន្ធផ្នែកកសិកម្ម របស់តំបន់ 
ដើម្បីធ្វើអាជីវកម្ម ប្រើប្រាស់បណ្ដាប្រភព​ធនធានប្រកបដោយប្រសិទ្ធិភាព និងសន្សំ
សំចៃ។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍កសិ​កម្ម រុក្ខកម្ម និងជលផល តាមទិសផលិតកម្មទំ
និញ។

          ក្នុងពេលនោះ ខេត្ត Dak Lak និង Gia Lai ជាតំបន់មាន​សក្ដានុភាព​ជាច្រើនអំពី
ធនធានដីក្រហមបាយ៉ាន ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ​ខេត្តទាំងពីរបាន
ប្រមូលផ្តុំអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃកសិផល រុក្ខផល ជា​ពិសេសគឺផលិតកម្ម កែច្នៃ
និងនាំចេញកាហ្វេ។ តាមលោក Truong Phuoc Anh ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍
ជនបទខេត្ត Gia Lai ថា៖ ក្នុងរយៈពេល​កន្លង​ទៅ ខេត្ត Gia Lai បានវិនិយោគ អភិវឌ្ឍន៍កសិកម្ម អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ក្នុង​ផលិតកិម្ម ធ្វើអាជីវកម្ម ដើម្បីលើកកំពស់
ទិន្នផល គុណភាព កម្លាំងប្រកួត​ប្រជែងរបស់កសិផល។ ដូច្នេះ ជីវភាពរស់នៅរបស់
ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ការកសាងជនបទថ្មីនៅស្រុកនិង
ឃុំជាច្រើន ទទួលបានលទ្ធផលគួរអោយលើកសរសើរ។លោក Truong Phuoc Anh
បានអោយដឹងថា៖

          “ នាពេលខាងមុខនេះ ផ្នែកកសិកម្មត្រូវតែជំរុញខ្លាំងការងារឃោសនា លើក​កំ
ពស់ ចំណេះដឹង បង្កើតការស្រុះចិត្តគំនិត និងការប្តេជ្ញចិត្តខ្ពស់ពីអង្គភាពអាជីវ​កម្ម និង
 កសិករ  ក្នុងការអនុវត្តរៀបំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ តាមទិសលើកកំពស់តំ
 លៃកំណើន និងអភិវឌ្ឍន៍និរន្តរភាព ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី។”

          តាមគំរោងការណ៍រៀបចំរចនាសម្ព័ន្ធតំបន់ Tay Nguyen ឡើងវិញ ដល់ឆ្នាំ ​២០៣០
 របស់នាយករដ្ឋរដ្ឋមន្ត្រីគឺ តំបន់ TayNguyen នេះនឹងជាតំបន់មុខព្រួញអំពី​ការ អភិវឌ្ឍន៍
  ដើមដំណាំឧស្សាហកម្ម។ ដូច្នេះ បណ្តាខេត្តនៅតំបន់ Tay Nguyen ​កំពុង​សកម្មអនុវត្ត
យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច របស់តំបន់ទាំងមូល រួមជា​មួយ​បណ្ដាគោលនយោបាយ 
ដំណោះស្រាយសមស្របជាមួយតំបន់។ រួមជាមួយនោះគឺ ជំរុញខ្លាំងការបណ្ដុះបណ្ដាល
ប្រភពធនធានមនុស្សគុណភាពខ្ពស់ មានគោល នយោបាយអាទិភាព ចំពោះប្រជាកសិករ ពិសេសគឺជនរួមជាតិជាជនជាតិភាគតិច  ដើម្បីប្រជាជនផ្លាស់ប្តូរថ្មីរបៀបផលិត
កម្ម អនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រចូលក្នុង កសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ