កសិករខេត្ត Ca Mau ធ្វើអេកូទេសចរណ៍

(VOVWORLD) - ខេត្ត Ca Mau ស្ថិតនៅភូមិភាគប៉ែកខាងត្បូង នៃប្រទេសវៀតណាម ហើយជាខេត្តមួយ ក្នុងចំណោមខេត្ត ក្រុងសេដ្ឋកិច្ចស្នូលទាំងបួន នៃតំបន់ដីសណ្ដទន្លេ Cuu Long។ 
កសិករខេត្ត Ca Mau ធ្វើអេកូទេសចរណ៍ - ảnh 1តាមដងទន្លេរនៅក្បែព្រៃកោងកាង

ដោយមានឆ្នេរសមុទ្រប្រវែង ៥៤ គីឡូម៉ែត្រ ហើយប្រព័ន្ធអេកូព្រៃលិចទឹកប្រៃ ទឹកសាប និងព្រៃកោងកាងដ៏វិសេសវិសាល ដែលត្រូវ បាន អង្គការយូណេស្កូទទួលស្គាល់ជាតំបន់ផ្ទុកបម្រុងជីវចម្រុះពិភពលោកនោះ ខេត្ត Ca Mau មានលក្ខណៈធម្មជាតិអំណោយផលយ៉ាងសម្បូរបែប ដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ជាក់ស្ដែង គំរូអេកូទេសចរណ៍សហគមន៍ជាច្រើនត្រូវបានបង្កើតឡើង ហើយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។

មណ្ឌលអេកូទេសចរណ៍ Muoi Ngot ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥។ នេះ គឺជាមណ្ឌលទេសចរណ៍ ដែលត្រូវបានបង្កើតឡើងមុនគេបង្អស់នៅឃុំ Khanh Binh Tay Bac ស្រុក Tran Van Thoi។ លោក Pham Duy Khanh ម្ចាស់មណ្ឌលទេសចរណ៍ Muoi Ngot បានឲ្យដឹងថា គ្រួសារលោកបានទិញ និង ធ្វើកិច្ចសន្យាជួលដីធ្លី ដែលមានទំហំ ៦០ ហិកតា សម្រាប់ដាំដើមឈើហូបផ្លែ និងពង្រីករបរ ធ្វើសំបុកឃ្មុំ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ចាប់តាំងពីពេលនោះមក គ្រួសារលោកបានជ្រើសរើសការដើរ“ ចាប់ឃ្មុំ” ធ្វើជាផលិតផលទេសចរណ៍ស្នូល។ ជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនោះ លោក Pham Duy Khanh បានបង្កើតខ្សែផ្លូវទេសចរណ៍ ក្នុងទំហំ ៦០ ហិកតា។ ភ្ញៀវទេសចរ ដែលអញ្ជើញមកទីនេះ នឹងឆ្លងកាត់បទពិសោធន៍ចាប់ត្រី ចាប់ឃ្មុំ ហើយទទួលទានទឹកឃ្មុំនៅក្នុងព្រៃ។ លោក Pham Duy Khanh បានសំណេះសំណាលថា៖ “មណ្ឌលទេសចរណ៍ Muoi Ngot ទទួលបានចាប់អារម្មណ៍របស់ភ្ញៀវទេសចរតាមរយៈរបរយកទឹកឃ្មុំ។ ភ្ញៀវទេសចរតែងតែមានបំណងចង់ឆ្លងកាត់បទពិសោធន៍ទៅយកទឹកឃ្មុំ។ របរយកទឹកឃ្មុំ ដែលផ្សារភ្ជាប់នឹងទេសចរណ៍ បានជួយភ្ញៀវទេសចរទទួលបានបទពិសោធន៍យ៉ាងសប្បាយរីយរាយផងដែរ”។

ប្រសិនបើប្រជាជននៅតំបន់ព្រៃភ្នំ U Minh បានឆ្លៀតយកឧត្តមភាពពីធម្មជាតិ ដើម្បីធ្វើអេកូទេសចរណ៍សហគមន៍នោះប្រជាជននៅស្រុក Ngoc Hien បានធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព លើខ្សែផ្លូវហូជីមិញ ដើម្បីជំរុញការអភិវឌ្ឍអេកូទេសចរណ៍សហគមន៍។ នៅក្រោមម្លប់ព្រៃឈើកោងកាងនៃស្រុក Ngoc Hien គឺជាផលិតផល ដែលបង្កើតឡើងពាណិជ្ជសញ្ញា "បង្គាគ្រៀម Rach Goc" "ក្ដាម Ca Mau" ដែលល្បីឈ្មោះ ជាពិសេសគឺរបរបេតិកភណ្ឌថ្នាក់ជាតិ "ក្តាមប្រៃ"។ លោក Nguyen Van Hon នាយកមណ្ឌលទេសចរណ៍ Hoang Hon (ស្រុក Ngoc Hien) បានឲ្យដឹងថា៖ “ទេសភាពរហោស្ថានដ៏ស្រស់ស្អាតថគឺជាឧត្តមភាពនៅទីនេះ។ នាបច្ចុប្បន្ន នៅខេត្ត Ca Mau មានមនុស្សជាច្រើន មានបំណងចង់ អភិវឌ្ឍន៍ ទេសចរណ៍។  ទន្ទឹមនឹងនេះ យើងក៏មានឧត្តមភាពមួយទៀតគឺ បង្គោលសីម៉ា Ca Mau ដែលស្ថិតនៅឃុំ Dat Mui។ យ៉ាងណាមិញ ឃុំ Dat Mui ត្រូវបានព័ទ្ធជុំវិញដោយសមុទ្រ ហើយនេះគឺជាឱកាសដើម្បីអភិវឌ្ឍន៍ទេសចរណ៍ផងដែរ”។

កសិករខេត្ត Ca Mau ធ្វើអេកូទេសចរណ៍ - ảnh 2ប្រជាជននៅទីនេះបានទាញយកឱកាសដើម្បីអភិវឌ្ឍទេសចរណ៍

លោក Tieu Minh Tien អនុប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Ca Mau បានឲ្យដឹងថា៖ ក្នុងឆ្នាំនេះ ខេត្ត Ca Mau នឹងកសាង ភូមិវប្បធម៌ទេសចរណ៍នៅឃុំ Dat Mui ដើម្បីជួយភ្ញៀវទេសចរស្វែងយល់អំពីរបរប្រពៃណី និងផលិតផលវិសេសវិសាលប្រចាំខេត្ត។ លោក Tieu Minh Tien បានចែករំលែកថា៖ “ទេសចរណ៍សហគមន៍គឺជាផលិតផលទេសចរណ៍ស្នូលរបស់ខេត្ត ហើយជា គោលដៅដ៏សំខាន់ៗ។ ជាពិសេស ដោយអនុវត្តន៍តាមកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២១ នោះ ខេត្ត Ca Mau នឹងតម្រង់ទិសដៅអភិវឌ្ឍន៍ផលិតផលទេសចរណ៍កសិកម្ម ដែលតភ្ជាប់នឹងផលិតផល OCOP របស់ខេត្ត ដើម្បីបង្កើតផលិតផលឲ្យកាន់តែមានភាពវិសេសវិសាលច្រើនថែមទៀតផងដែរ”។

នាបច្ចុប្បន្នខេត្ត Ca Mau មានគោលដៅអេកូទេសចរណ៍សហគមន៍ចំនួន ១៤ កន្លែង។ ការដែលប្រជាជនក្នុងខេត្ត បានធ្វើអេកូទេសចរណ៍សហគមន៍បានជួយបង្កើតភាពទាក់ទាញដ៏សម្បូរបែបសម្រាប់ផ្នែកទេសចរណ៍ខេត្ត ក៏ដូចជារួមចំណែកនាំ “ ទេសចរណ៍ឲ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ” របស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ