កសិករខេត្ត Kon Tum អភិវឌ្ឍន៍ការដាំរុក្ខជាតិឱសថ
VOV World -  
(VOVWORLD) - ស្រុក Kon Plong ស្ថិតនៅកំពស់ជាង ១ ពាន់ម៉ែត្រលើ នូវទឹកសមុទ្រ ជាតំបន់សមស្របនឹងការដាំរុក្ខជាតិឱសថច្រើនប្រភេទដែលនាំ មកនូវតំលៃខ្ពស់ដូចជា៖ តាងស៊ីន តាំងគ្វី ជីងសៀនថាវ ជាដើម។ ខេត្ត Kon Tum បានកំណត់ស្រុក Kon Plong ជាតំបន់ស្នូលអភិវឌ្ឍន៍រុក្ខជាតិឱសថ។ ដោយមានសក្តានុភាពដ៏ធំធេងក្នុងការអភិវឌ្ឍន៍រុក្ខជាតិឱសថ តាំងពីប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ អង្គភាពសហគ្រាសនិងបងប្អូនកសិករនៅទីនេះបានសកម្មអនុវត្តផែនការផលិតកម្មឆ្នាំ ២០១៨។
កសិករខេត្ត Kon Tum អភិវឌ្ឍន៍ការដាំរុក្ខជាតិឱសថ |
នាប៉ុន្មានថ្ងៃដើមឆ្នាំ ២០១៨ នៅស្រុក Kon Plong វិទ្យាស្ថានស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍រុក្ខជាតិឱសថ Sai Gon ត្រូវបានបង្កើតនិងដាក់ឲ្យដំណើរ ការ។ ដោយមានគោលដៅអភិរក្សនិងអភិវឌ្ឍន៍ដំណាំរុក្ខជាតិឱសថ អង្គភាពនេះបានបើកករ ដ្ឋានកសាងមជ្ឈមណ្ឌលពូជដើម្បីជ្រើសរើសប្រភេទរុក្ខជាតិឱសថកម្រនៅតំបន់ Tay Nguyen (ភាគកណ្ដាលវៀតណាម)។ ប្រធានក្រុមប្រឹក្សាស្ថាបនិក វិទ្យាស្ថានស្រាវជ្រាវអភិរក្សនិងអភិវឌ្ឍន៍រុក្ខជាតិឱសថ Sai Gon លោក Do Hoang Hai បានឲ្យដឹងថា៖
«យើងខ្ញុំមានគោលបំណងរួមដំណើរជាមួយតំបន់ Tay Nguyen។ យើងខ្ញុំ ជ្រើសរើសតំបន់នេះដើម្បីកសាងចម្ការអភិរក្សនិងអភិវឌ្ឍន៍រុក្ខជាតិឱសថសំដៅនាំប្រភពហ្សែននៃរុក្ខជាតិឱសថកម្រថ្លៃពីបណ្ដាសូនឧទ្យានជាតិផ្គត់ផ្គង់ដល់កសិដ្ឋាននិងបងប្អូនកសិករនៅតំបន់ Tay Nguyen ។ យើងខ្ញុំនឹងប្រមូលទិញនូវផលិតផលទាំងអស់ពីប្រជាកសិករ។»
រួមដំណើរជាមួយសហគ្រាសនិងប្រជាកសិករក្នុងការអភិវឌ្ឍន៍រុក្ខជាតិឱសថ រដ្ឋអំណាចស្រុក Kon Plong បានត្រួតពិនិត្យ នឹងកំណត់ផ្ទៃដីព្រៃចំនួន ៦០០ ហិកតាដើម្បីអភិរក្សធ្វើអាជីវកម្មរុក្ខជាតិឱសថគ្រប់ប្រភេទតាមទិសនិរន្តរភាព ព្រមទាំង នាំចេញវិធានការនិងគោលនយោបាយជាក់ស្តែងដើម្បីជួយដល់ប្រជាកសិករដាំរុក្ខជាតិឱសថផងដែរ។ ស្ថានីយ៍ជំរុញកសិកម្មនិងសេវាកម្មរុក្ខកសិកម្មស្រុក Kon Plong បានផ្គត់ផ្គង់ពូជ តាងស៊ីន តាំងគ្វី និងជីងសៀន ថាវរាប់ពាន់សំរាប់ជនរួមជាតិ Se Dang និង H’re នៅឃុំ Dak Long ឃុំ Mang Canh និងឃុំ Po E ដើម្បីគេអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ រួមជាមួយគ្នានោះ ស្ថានីយ៍លើកទឹកចិត្តកសិកម្មក៏បានផ្ទេរប្រគល់បច្ចេកទេសដាំរុក្ខជាតិឱសថឲ្យសមស្របនឹងប្រភេទនិយមួយៗផងដែរ។ កម្មាភិបាលបច្ចេកទេសនៃស្ថានីយ៍ ជំរុញកសិកម្មនិងសេវាកម្មរុក្ខកសិកម្មស្រុក Kon Plong លោកស្រីTran Thi Kieu Trinh បានឲ្យដឹងថា៖
«កម្មាភិបាលបច្ចេកទេសនឹងណែនាំកសិកតាមរយៈសកម្មភាពជាក់ស្តែង។ ជាឧទាហរណ៍ដើម្បីដាំតាំងគ្វីត្រូវលើករងយ៉ាងម៉េច? ប្រើប្រាស់ផ្ទៃដីប៉ុន្មាន? ប្រសិនបើ និយាយថា៖ ដាំលើផ្ទៃដី ៣០x៤០ ពួកគេនឹងមិនយល់ទេ។ នាងខ្ញុំត្រូវប្រើប្រាស់ បន្ទាត់ឬមែកឈើ ហើយបោះលើរង។ គំលាតរវាងរុក្ខជាតិនិមួយៗនឹងត្រូវបានគិត គូដោយចំអាម។»
កសិករខេត្ត Kon Tum អភិវឌ្ឍន៍ការដាំរុក្ខជាតិឱសថ |
អាស្រ័យដោយគោលនយោបាយលើកទឹកចិត្តនិងជួយឧបត្ថម្ភជាក់ស្តែង រហូតមកដល់ពេលនេះ ប្រជាជនស្រុក Kon Plong ដាំឲ្យបានផ្ទៃដីរុក្ខជាតិឱសថ រាប់សិបហិកតាហើយ។ ប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong លោក Nguyen Van Lan បានឲ្យដឹងថា៖
«រដ្ឋអំណាចបង្កលក្ខណៈងាយស្រួលខាងយន្តការ គោលនយោបាយ បែបបទវិនិយោគ ផ្តល់អាទិភាពលើកលែងពន្ធតាមការកំណត់សំរាប់សហគ្រាស ទន្ទឹមនឹងនោះ វិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធសំដៅជួយឧបត្ថម្ភសហគ្រាស មានជំហានរឹងមាំ ហើយនឹងនចិត្តមកវិនិយោគចូលក្នុងស្រុក Kon Plong។ រដ្ឋអំណាចស្រុក Kon Plong បានរៀបចំផែនការមួយអំពីការបង្កើតមូលនិធិដីធ្លី សំរាប់ប្រជាជន។ ទីពីរគឺបង្កើតមូលនិធិដីធ្លីដើម្បីអភិរក្សរុក្ខជាតិឱសថកម្រ។ ជាពិសេសគឺការបើកទូលាយផលិតរុក្ខជាតិឱសថ។»
ដើម្បីគោលដៅក្លាយទៅជាតំបន់ដាំរុក្ខជាតិឱសថស្នូលរបស់ខេត្ត Kon Tum នាដើមឆ្នាំ ២០១៨នេះ រួមជាមួយការបើកទូលាយផ្ទៃដីដាំរុក្ខជាតិឱសថ រដ្ឋអំណាចស្រុក Kon Plong កំពុងពន្លឿនការកសាងពាណិជ្ជសញ្ញាតភ្ជាប់នឹងការកែច្នៃនិងប្រើប្រាស់ផលិតផលតាមសង្វាក់តំលៃនិងកសាងស្រែចម្ការរុក្ខជាតិឱសថទ្រង់ទ្រាយធំ។ រួមជាមួយគ្នានោះ វិធានការអំពីការរៀបចំផលិតកម្ម ការបណ្តុះបណ្ដាល ពាណិជ្ជកម្មនិងការកែច្នៃផលិតផលសុទ្ធតែត្រូវបានរដ្ឋអំណាចតំបន់អនុវត្តព្រមៗគ្នាដែរ។ នេះជាការចាប់ផ្តើមពោរពេញទៅដោយ អត្ថន័យដើម្បីរុក្ខជាតិឱសថនៅស្រុក Kon Plong ខេត្ត Kon Tum ប្រែក្លាយ ពីសក្តានុភាពទៅជាឧត្តមភាពអភិវឌ្ឍន៍៕
VOV World