(VOVWORLD) - ដើមបូនបូនជាប្រភេទរុក្ខជាតិដែលដុះលូតលាស់នៅតំបន់ទឹកលិច ដូចជា បឹងបួរឬមាត់ទន្លេ ហើយមានលទ្ធភាពរស់នៅក្នុងបរិស្ថានសម្បូរទៅដោយសារ ធាតុអាស៊ីតស៊ុលហ្វាត។ នេះជារុក្ខជាតិព្រៃមួយប្រភេទ ប៉ុន្តែក៏ជាថ្នាំដ៏ល្អដែល អាចព្យាបាលជំងឺជាច្រើនផងដែរ។
កសិករប្រមូលផលដើមបូនបូន (រូបថត៖ VOV) |
មុននេះ ដើមបូនបូន (ភាសាអង់គ្លេសហៅថា Typha orientalis) ដុះលូតលាស់នៅខេត្ត Ca Mau ដូចនឹងរុក្ខជាតិព្រៃមួយប្រភេទ ដែលធ្លាប់បានចាត់ទុកជាមុខសញ្ញា “ដណ្ដើមដីរស់នៅ” របស់ដើមស្រូវ។ ប៉ុន្តែ រហូតដល់សព្វថ្ងៃនេះ ដើមបូនបូនបានក្លាយទៅជាប្រភេទដំណាំពិសេសដោយឡែកមួយរបស់ខេត្ត Ca Mau ដែលរួមចំណែកលើកស្ទួយជីវភាពរស់នៅដល់គ្រួសារកសិករជាច្រើននៅទីនេះផងដែរ។ ជាពិសេសគឺ នាពេលថ្មីៗនេះ គ្រួសារជាច្រើននៅឃុំ Khanh An ស្រុក U Minh បានចាប់ផ្ដើមផ្ទេរប្ដូរពីការដាំស្រូវទៅជាការដាំដើមបូនបូនវិញ។ គំរូនេះបានពង្រីកប្រសិទ្ធភាព ហើយជួយអោយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ។
ឃុំ Khanh An ស្រុក U Minh ខេត្ត Ca Mau ស្ថិតនៅក្នុងតំបន់ជាយឧទ្យាន ជាតិ U Minh Ha។ សេដ្ឋកិច្ចរបស់ប្រជាជននៅទីនេះពឹងផ្អែកលើការដាំព្រៃឈើ សឹងតែទាំងស្រុង។ ពេលវេលាប្រមូលផលព្រៃឈើគឺប្រហែល៥ឆ្នាំ ហេតុនេះ ហើយក្នុងរយៈពេលនេះ ប្រជាជនត្រូវតែដាំស្រូវ២រដូវកាលក្នុងមួយឆ្នាំដើម្បីមាន ថវិការគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ដីនៅតំបន់នេះសម្បូរទៅដោយសារធាតុ អាស៊ីតស៊ុលហ្វាត អញ្ចឹងការដាំស្រូវមិននាំមកនូវទិន្នផលខ្ពស់នោះឡើយ។ អស់ រយៈពេលច្រើនឆ្នាំកន្លងទៅ ប្រជាជននៅទីនេះបានជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកទិសដៅអភិវឌ្ឍថ្មី។ ហើយមានគ្រួសារមួយចំនួនបានបន្លាស់ ទៅការដាំដើមបូនបូននិងទទួលបានប្រសិទ្ធភាពគួរអោយភ្ញាក់ផ្អើល។
ដើមបូនបូនជាប្រភេទរុក្ខជាតិដែលដុះលូតលាស់នៅតំបន់ទឹកលិច ដូចជា បឹងបួរឬមាត់ទន្លេ ហើយមានលទ្ធភាពរស់នៅក្នុងបរិស្ថានសម្បូរទៅដោយសារ ធាតុអាស៊ីតស៊ុលហ្វាត។ នេះជារុក្ខជាតិព្រៃមួយប្រភេទ ប៉ុន្តែក៏ជាថ្នាំដ៏ល្អដែល អាចព្យាបាលជំងឺជាច្រើនផងដែរ។
ដើមបូនបូនជាទិសដៅអភិវឌ្ឍថ្មីសម្រាប់គ្រួសារក្រីក្រនៅតំបន់ U Minh Ha (រូបថត៖ VOV) |
គ្រួសារលោក Tang Van Thang ជាគ្រួសារមួយក្នុងចំណោមគ្រួសារឈាន មុខគេក្នុងការដាំដើមបូនបូននៅភូមិ ១៤ ឃុំ Khanh An។ មុននេះ លក្ខណៈសេដ្ឋ កិច្ចក្នុងគ្រួសារលោក Thang ត្រឹមតែស្ថិតនៅកម្រិតមធ្យមក្នុងភូមិប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីការដាំដើមបូនបូនមក សេដ្ឋកិច្ចគ្រួសារលោកបានប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ នាបច្ចុប្បន្ន លើផ្ទៃដីដាំដើមបូនបូន១,៥ហិកតា គ្រួសារលោក Thang ទទួលបានប្រាក់ចំណូលជាមធ្យមរាប់លានដុងក្នុងមួយខែ។ លោក Thang បានចែករំលែកថា៖
“គំរូដាំដើមបូនបូននេះនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងប៉ុន្មានដងបើធៀបនឹងការដាំចេក ស្រូវ។ ខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ៣០លានដុងក្នុងមួយខែ បើដកការចំណាយនិងថ្លៃពលកម្ម គឺនៅតែបានចំណេញ១០លានដែរ”។
មុននេះ គ្រួសារលោក Quach Minh Hoa នៅភូមិ ១៤ ឃុំ Khanh An ក៏ជួប ការលំបាកខ្លាំងដែរ។ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំកន្លងមក គ្រួសារលោក Hoa បាន អនុវត្តការដាំដើមបូនបូនហើយទទួលបានប្រាក់ចំណូលខ្ពស់ជាងប៉ុន្មានដងបើ ធៀបនឹងការដាំស្រូវកាលពីមុន។ ប្រភពប្រាក់ចំណូលពីដើមបូនបូននេះបានជួយ អោយគ្រួសារលោកមានលទ្ធភាពដើម្បីទិញឧបករណ៍ប្រដាប់ប្រដារជាច្រើន ក៏ដូចជាលើកស្ទួយជីវភាពរស់នៅផងដែរ។ លោក Hoa បានអោយដឹងថា៖
“ប្រសិទ្ធភាពនៃការដាំដើមបូនបូនខ្ពស់ជាងពី៣ដល់៤ដងបើធៀបនឹងការដាំស្រូវ។ ហើយការដាំដើមបូនបូនក៏បង្កើតការងារធ្វើជាច្រើនសម្រាប់ប្រជាជនក្នុង តំបន់ផងដែរ។ ប្រសិនបើទៅធ្វើការនៅស្រែ គឺរកបានប្រាក់២សែនដុងក្នុងមួយថ្ងៃ ឬក៏ធ្វើការនៅក្នុងផ្ទះអាចរកបានប្រាក់១ហ្មឺនដុងក្នុងមួយម៉ោង”។
តាមប្រជាជនតំបន់បានអោយដឹងថា ដើមបូនបូនមានកម្លាំងរស់ដ៏ខ្លាំងក្លា ហើយសមស្របនឹងលក្ខណៈដីអាស៊ីតស៊ុលហ្វាត U Minh។ នាបច្ចុប្បន្ន ដើម បូនបូនស្រស់ត្រូវបានប្រមូលទិញក្នុងតម្លៃពី២០ដល់២៥ពាន់ដុងក្នុងមួយគីឡូ តាមនោះជួយអោយប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើធៀបនឹង ការដាំស្រូវ។ គំរូដាំដើមបូនបូនបានបង្ហាញអោយឃើញនូវប្រសិទ្ធភាពហើយ កំពុងត្រូវបានអាជ្ញាធរតម្រង់ទិសបើកទូលាយ។ លោក Quach Minh Hoa ប្រធាន ភូមិ ១៤ ឃុំ Khanh An បានអោយដឹងថែមទៀតថា៖
“យើងខ្ញុំកំពុងតម្រង់ទិសបើកទូលាយគំរូដាំដើមបូនបូនក្នុងតំបន់ ហើយ លើកទឹកចិត្តប្រជាជនចូលរួមដោយសារវានាំមកនូវប្រសិទ្ធភាពខ្ពស់។ នៅខាង លើយើងដាំដើមបូនបូន ហើយនៅក្រោមទឹកចិញ្ចឹមត្រីដើម្បីបង្កើនចំណូលថែម ទៀត។គណៈកម្មាធិការប្រជាជនឃុំបានអនុម័តលើការអនុវត្តគំរូចិញ្ចឹមត្រីដោយ តភ្ជាប់នឹងការដាំដើមបូនបូន”។
នាសព្វថ្ងៃនេះ ដើមបូនបូនបានក្លាយទៅជានិមិត្តរូបចំណីអាហារថ្មីនៃតំបន់ នេះ។ គំរូដាំដើមបូនបូនបាននិងកំពុងបើកចេញយថាទស្សន៍ជាច្រើនសម្រាប់ ប្រជាកសិករនៅឃុំ Khanh An និយាយដោយឡែកនិងស្រុក U Minh និយាយរួម ក្នុងការបង្កើតការងារធ្វើ លើកកំពស់ចំណូលសម្រាប់ប្រជាជន។ នាបច្ចុប្បន្ន អ្នក ប្រមូលទិញដើមបូនបូននៅទីក្រុងហូជីមិញនិងខេត្តក្រុងផ្សេងៗនៅតំបន់ដីសណ្ដទន្លេ Cuu Long ក៏បានបង្កើតភ្នាក់ងារនៅស្រុក U Minh ក្នុងគោលបំណងចង់ នាំផលិតផលបូនបូនអភិក្រមនឹងទីផ្សារក្នុងស្រុក ហើយនាអនាគតនឹងឆ្ពោះទៅរក ការនាំចេញទៀតផង៕