កសាងជនបទថ្មីនៅតំបន់បដិវត្តន៍
THANH BINH – TO TUAN -  
(VOV) /  
(VOV)_ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang ជាស្រុកកំណើតរបស់
បដិវត្តន៍ តំបន់ប្រវត្តិសាស្ត្រនៃបណ្ដាថ្ងៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥។ Tan Trao
ជាឃុំ១ក្នុងចំណោមឃុំចំនួន៣ ក្នុងទូទាំងប្រទេស ដែលបានប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang គាំពារ ប្រមូលផ្តុំកម្លាំង ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិ
កសាងជនបទថ្មី។
|
ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang |
Tan Trao ជាឃុំព្រៃភ្នំ បានជាលក្ខណះអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តកម្មវិធីកសាង
ជនបទថ្មីជួបប្រទះការលំបាកជាច្រើន។ ប៉ុន្តែ ដោយមានរបៀបធ្វើល្អ សមស្របជា
មួយស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ ឃុំ Tan Trao ទទួលសមិទ្ធិផលជាច្រើន គួរ
អោយលើកដម្កើង ក្នុងការកសាងជនបទថ្មី។ រហូតមកដល់ពេលនេះ Tan Trao
ទទួលបានបទដ្ឋានទាំង១៩/១៩ អំពីការកសាងជនបទថ្មី។ មុខមាត់ជនបទថ្មីមាន
ការផ្លាស់ប្តូរថ្មីជាច្រើន៖ ផ្លូវថ្នល់ស្អាតបាត ត្រូវបានចាក់ប៉េតុង រថយន្ត ម៉ូតូធ្វើដំ
ណើរទៅមកយ៉ាងងាយស្រួល ផ្ទះប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Tay ត្រូវ
បានជួសជុលនិងកសាងថ្មីជាច្រើន ។ ដើម្បីទទួលបានលទ្ធផលទាំងនេះ តាំងពី
ពេលអនុវត្តកម្មវិធីកសាងជនបទថ្មីមក រដ្ឋអំណាចឃុំ Tan Trao បានកំណត់ច្បាស់
ថា៖នេះគឺជាកម្មវធីអភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅ លើគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវមាន
មានការរួមវិភាគទានជាកម្លាំងកាយចិត្តរបស់ប្រជាជនទាំងមូល។ លោក Be Van
Hai សមាជិកគណៈកម្មាធិការកសាងជនបទថ្មីនៅឃុំ Tan Trao បានអោយដឹងថា៖
“ ដើម្បីធ្វើល្អការងារប្រមូលផ្តុំបងប្អូនប្រជាជនអនុវត្តកម្មវិធីជាតិអំពីការក
សាងជនបទថ្មី មុនបង្អស់ត្រូវជួយអោយបងប្អូនយល់ដឹងអំពីស្ថានភាពជាក់ស្ដែង
មានបញ្ហាអ្វីត្រូវជំនះពុះពារ ការងារអ្វីត្រូវធ្វើមុន ការងារអ្វីត្រូវធ្វើក្រោយ ហើយពី
នោះ លើកទឹកចិត្ត កំណត់ទិសដៅសំរាប់ប្រជាជន។ ប្រជាជនស្រុះចិត្តគំនិត
ដោយចាត់ទុកការកសាងជនបទថ្មីជាភារកិច្ចផង ជាការទទួលខុសត្រូវផង ដើម្បី
កសាងស្រុកកំណើត នាំមកនូវផលប្រយោជន៍សំរាប់គ្រួសារនិងប្រទេសជាតិ។”
|
ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang |
បទដ្ឋានមួយក្នុងចំណោមបទដ្ឋានសំខាន់ៗក្នុងការកសាងជនបទថ្មី នោះគឺការ
អភិវឌ្ឍន៍ផលិតកម្ម លើកកំពស់ប្រាក់ចំណូលសំរាប់ប្រជាជន។ រដ្ឋអំណាចឃុំ Tan
Trao បានវិភាគច្បាស់ស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ ស្វែងរកឧត្តមភាពក្នុងការ
អភិវឌ្ឍន៍ផលិតកម្ម ហើយពីនោះ ប្រមូលផ្តុំបញ្ជាណែនាំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
ប្រកបដោយនិរន្តរភាព នាំមកនូវប្រសិទ្ធិភាពខ្ពស់ ហើយសមស្របជាមួយតំបន់។
លោក Phung Van Minh នៅឃុំ Tan Trao បានអោយដឹងថា៖
“ មុននេះ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ។ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋ
រដ្ឋអំណាចបានជួយឧបត្ថម្ភទុន ដើម្បីអភិវឌ្ឍន៍ការចិញ្ចឹមសត្វ។ ខ្ញុំកសាងបានផ្ទះ
ថ្មី។ ក្រៅពីនោះ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលចិញ្ចឹមសត្វ ដាំដុះដំណាំ បានជា
គ្រួសារខ្ញុំរួចផុតពីភាពក្រីក្រ។”
ដោយមានគោលដៅផ្ទេរប្តូររចនាសម្ព័ន្ធពលកម្ម ឃុំ Tan Trao បានរៀបចំ
វាលស្រែឡើងវិញ លៃទុកផ្ទៃដីដើម្បីអភិវឌ្ឍន៍មុខរបរសិប្បកម្ម អភិវឌ្ឍន៍ពាណិជ្ជ
កម្ម និងសេវាកម្ម និងពង្រឹងបណ្ដាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវះក្នុងឃុំ ។
បទដ្ឋានមួយក្នុងចំណោមបទដ្ឋានសំខាន់ៗក្នុងការកសាងជនបទថ្មី នោះគឺវិនិ
យោគ កសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍គមនាគមន៍ជនបទ។ គ្រួសារជាច្រើន
បានស្ម័គ្រចិត្តបរិច្ចាកដីដើម្បីធ្វើផ្លូវ សំណង់វប្បធម៌ ផលប្រយោជន៍សង្គមនានា។
លោក Nguyen Van Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Trao បានអោយ
ដឹងថា៖
“ លទ្ធផលលេចធ្លោនៃកម្មវិធីកសាងជនបទថ្មី នោះគឺបណ្ដាមូលដ្ឋានហេដ្ឋា
រចនាសម្ព័ន្ធជនបទត្រូវបានសម្រេចជាសារវ័ន្ត បង្កលក្ខណះអោយប្រជានអភិវឌ្ឍន៍
ផលិតកម្ម។ ទីពីរគឺការត្រិះរិះ ក្នុងការអភិវឌ្ឍន៍ផលិតកម្មរបស់ប្រជាជន បានមាន
ការផ្លាស់ប្តូរថ្មីជាច្រើន ពីផលិតកម្មសំរាប់គ្រួសារ ក្លាយទៅជាផលិតកម្មតាមតម្រូវ
ការរបស់ទីផ្សារ ហើយនាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់។”
ដោយមានការខំប្រឹងប្រែងនេះ ឆ្នាំ ២០១៤ ប្រាក់ចំណូលគិតជាមធ្យមរបស់
ប្រជាជននៅឃុំ បានកើនពីរដង បើប្រៀបនឹងឆ្នាំ ២០១២ ជារយៈពេលចាប់ផ្តើមក
សាងជនបទថ្មីមក។ លទ្ធផលនេះបានរួមចំណែក ដើម្បីឃុំ Tan Trao តំបន់បដិ
វត្តន៍កាន់តែអភិវឌ្ឍន៍ចីរភាពក្នុងអនាគត៕
THANH BINH – TO TUAN
-VOV