កសាងជនបទថ្មីពីការពង្រីកគុណតម្លៃវប្បធម៌នៃរឿង Kieu

(VOVWORLD) - ជាគំរូមួយនៃតំបន់ជនបទ ដែលផ្សាភ្ជាប់ការពង្រីកគុណតម្លៃវប្បធម៌ជាមួយការអភិវឌ្ឍទេសចរណ៍នោះ ស្រុក Nghi Xuan ខេត្ត Ha Tinh បានដាក់ចេញគោលការណ៍អនុវត្តន៍ការកសាងស្រុកជនបទគំរូថ្មី តាមទិសយកវប្បធម៌ប្រពៃណីធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីបង្កើតប្រភពប្រាក់ចំណូលពីការធ្វើទេសចរណ៍។ ក្នុងនោះ រឿងនិទាននារី Kieu របស់មហាកវី Nguyen Du ត្រូវបានចាត់ទុកថាជា ដួងព្រលឹង ដោយផ្តោតលើគុណតម្លៃល្អឯក ក្នុងសហគមន៍ជនបទថ្មីផងដែរ។
 
កសាងជនបទថ្មីពីការពង្រីកគុណតម្លៃវប្បធម៌នៃរឿង Kieu - ảnh 1រៀងនិទាននារី Kieu របស់មហាកវី Nguyen Du ត្រូវបានចាត់ទុកថាជា ដួងព្រលឹង ដោយផ្តោតលើគុណតម្លៃល្អឯក ក្នុងសហគមន៍ជនបទថ្មី (រូបថត៖ VOV)

នាគ្រាមុនពេលផ្ទុះឡើងរលកទី ៤ នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ជារៀងរាល់ថ្ងៃត្រង់ កុមារា កុមារីនៅសាលាមតេយ្យសិក្សា Xuan Thuy ស្រុក Nghi Xuan ខេត្ត Ha Tinh បានដេកលក់ស្រួល ជាមួយសម្លេងច្រៀងបំពេរឿង Kieu របស់អ្នកគ្រូ Phan Thi Hanh។ នាបច្ចុប្បន្ននេះ អ្នកគ្រូ Hanh ទើបមានអាយុ ២០ ឆ្នាំជាងតែប៉ុណ្ណោះ ប៉ុន្តែអ្នកគ្រូបានប្រកបរបរជាអ្នកមើលថែកុមារជាច្រើនឆ្នាំ មកហើយ នៅស្រុកកំណើតរបស់មហាករី Nguyen Du តាមរយៈកំណាព្យនាង Kieu។ មិនត្រឹមតែនៅក្រោមដំបូលសាលាមតេយ្យសិក្សានេះប៉ុណ្ណោះទេ រឿង Kieu បានជ្រៀតចូលក្នុងគ្រួសារនីមួយៗ ភូមិស្រុកនីមួយៗ គ្រប់ទីកន្លែងនៅស្រុក Nghi Xuan ដើម្បីចិញ្ចឹមបីបាច់ថែរក្សាដួចចិត្តរបស់ប្រជាជនគ្រប់រូបតាំងពីកុមារភាព។ អ្នកគ្រូ Hanh បានសំណេះសំណាលថា៖ “នៅផ្ទះ ជីដូនជីតាបានច្រៀងបំពេរឿង Kieu ហើយអ្នកគ្រូនៅសាលាមត្ដេយ្យសិក្សាក៏បានច្រៀងបំពេ រឿងនាង Kieu ឲ្យកុមារផងដែរ។ ដូច្នេះហើយ កុមារបានស្ដាប់អំពី រឿង Kieu តាំងពីនៅតូច។ បើទោះបីជាក្មួយៗទាំងនេះមិនទាន់យល់អំពី រឿង Kieu ក៏ដោយ ប៉ុន្តែពួកវាចាប់ផ្តើមមានចំណាប់អារម្មណ៍ពីសម្លេងច្រៀងបំពេរបស់អ្នកគ្រូ របស់ជីដូន និងរបស់អ្នកម្ដាយផងដែរ”។

ប្រសិនបើវប្បធម៌ត្រូវបានជ្រើសរើសជាចំណុចផ្តោតសំខាន់ក្នុងការកសាងជនបទថ្មីនៅស្រុក Nghi Xuan នោះ ប្រជាជននៅទីនេះបានជ្រើរើសយករៀង Kieu ជាមូលដ្ឋានគ្រឹះនៃគុណតម្លៃ ដើម្បីចិញ្ចឹមដួងចិត្ត។ នេះជាភាពខុសគ្នារបស់ខេត្ត Nghi Xuan បើប្រៀបធៀបនឹងមូលដ្ឋានដទៃទៀតក្នុងការកសាងជនបទថ្មី។ យោងតាមលោក Nguyen Hai Nam ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nghi Xuan បានឲ្យដឹងថា៖ ប្រការទាំងនេះបានបង្កើតតម្លៃវប្បធម៌ក្នុងដួងចិត្តរបស់ប្រជាជន បង្កើតជំនឿទុកចិត្ត កម្លាំងចលករ  មោទនភាពចំពោះវប្បធម៌ ប្រពៃណីរបស់ស្រុកកំណើត។ ជំនឿទុកចិត្តទាំងនេះនឹង “ ប្រែ” ក្លាយទៅជាសេចក្តីប្រាថ្នា កសាងស្រុកកំណើតសម្បូរធូធា ស្រស់បំព្រង ហើយត្រូវបានបង្ហាញតាមរយៈការកសាងជនបទថ្មី។ លោកបានឲ្យដឹងថា៖ “នៅក្នុងដំណើរការអនុវត្តយើងខ្ញុំមានជំហានបោះទៅមុកដាច់ដោយឡែកបន្តិច។ ស្រុក Nghi Xuan បានកសាងជនបទថ្មី ប៉ុន្តែផ្អែកលើមូលដ្ឋានតម្លៃប្រពៃណី។ យើងខ្ញុំបានបង្កើតគោលដៅពីរទន្ទឹមគ្នា ពោលគឺអភិវឌ្ឍន៍សេដ្ឋកិច្ចផង និអភិវឌ្ឍន៍សេដ្ឋកិច្ចផង ប៉ុន្តែត្រូវតែរក្សានិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី ជាពិសេសគឺតម្លៃវប្បធម៌ធម្មគំរូ និងតម្លៃវប្បធម៌ភូមិ។ យើងខ្ញុំបានយល់ដឹងថាតម្លៃវប្បធម៌អរូបីគឺជាដួងព្រលឹងរបស់ជាតិ ប្រសិនបើ មានបំណងចង់អភិរក្ស និងពង្រីកគឺប្រជាជនត្រូវចូលរួមអភិរក្ស និងលើកស្ទួយផងដែរ”។

លោក Nguyen Hai Nam ប្រធានគណកម្មាធិការប្រជាជនស្រុក Nghi Xuan ខេត្ត Ha Tinh បានឲ្យដឹងថែមទៀតថា៖ ស្រុក Nghi Xuan មិនត្រឹមតែបានដាក់ចេញគោលដៅកសាងជនបទថ្មី និងជនបទគំរូថ្មីប៉ុណ្ណោះទេ ថែមទាំង ឆ្ពោះទៅរកតម្លៃប្រកបដោយចីរភាភាពយ៉ាងយូរអង្វែង ដើម្បីប្រែក្លាយស្រុក Nghi Xuan ទៅជាទីក្រុង បេតិកភ័ណ្ឌនាពេលអនាគតផងដែរ។ លោកបានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំបានកសាងស្រុក Nghi Xuan ឲ្យក្លាយទៅជាទីក្រុងបេតិកភ័ណ្ឌនាពេលអនាគត។ ខ្ញុំគិតថានេះជាបញ្ហាស្នូល ហើយនាពេលខាងមុខ រាល់តម្លៃវប្បធម៌រូបីនិងអរូបី ជាពិសេសគឺតម្លៃវប្បធម៌ ដែលលោកតា Nguyen Du បានបន្សល់ទុកមកនឹងក្លាយទៅជាព្រលឹង និងមូលដ្ឋានគ្រឹះសម្រាប់ស្រុក Nghi Xuan ក្លាយទៅជាទីក្រុងបេតិកភ័ណ្ឌនាពេលអនាគត។ ដូច្នេះហើយ ស្រុក Nghi Xuan នឹងបន្តឆ្លៀតយក និងពង្រីករាល់តម្លៃដែលមហាកវី Nguyen Du បានបន្សល់ទុកមក។ ប្រការនេះមិនត្រឹមតែជាតម្លៃវប្បធម៌សាមញ្ញប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិតផលទេសចរណ៍ ដែលផ្តល់ឱ្យយើងនូវប្រភពចំណូលយ៉ាងធំធេង នៅពេលដែលយើងបានវិនិយោគនិង ឆ្លៀតយកផលប្រយោជន៍ពីប្រការនេះ ជាពិសេសគឺនៅថ្នាក់អន្តរជាតិផងដែរ”។

នៅពេលកសាងជនបទថ្មី ថ្នាក់ដឹកនាំស្រុក Nghi Xuan បានយល់ដឹងអំពីប្រភពចំណងចំណូលចិត្តរបស់ប្រជាជន នៅស្រុក Nghi Xuan ព្រមទាំងយល់ដឹងអំពីកម្លាំងរស់នៃតម្លៃវប្បធម៌ អរូបីយ ក្នុងជីវភាពរស់នៅខាងវប្បធម៌សហសម័យ ដូច្នេះបានដាក់ចេញសេចក្ដីសំរេចចិត្តយ៉ាងមុតមាំ សំដៅធ្វើឱ្យស្រុកជនបទ Nghi Xuan មានភាពទំនើបផង និងពោរពេញទៅដោយអត្តសញ្ញាណផង។ ទន្ទឹមនឹងនេះ  កសាងរូបភាពមនុស្ស Nghi Xuan ឧស្សាហ៍ព្យាយាម ច្នៃប្រឌិត ហើយមានទឹកចិត្ត ចរិយាមាយាទល្អផូរផង់ ដោយរួមចំណែកយ៉ាងសកម្មទៅក្នុងការងារផ្លាស់ប្ដូរថ្មីនៅស្រុកកំណើតផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ