ខេត្ត Ha Giang អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ តភ្ជាប់ជាមួយការកសាងជនបទថ្មី
(VOV)_ជាខេត្តព្រៃភ្នំ១នៅភាគខាងជើងវៀតណាម Ha Giang មានឃ្លាំងវប្បធ៌មវិសេសវិសាលនៃជនជាតិចំនួន ២២ រួមជាមួយរមណីយដ្ឋានធម្មជាតិជាច្រើន។ ជា ពិសេស ចាប់តាំងពីពេលខ្ពង់រាបថ្ម Dong Van បានទទួលស្គាល់ជាសួនឧទ្យានភូគព្ភ សាស្ត្រសកលមក Ha Giang បានក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេស ចរណ៍នៅក្នុងនិងក្រៅប្រទេស។ នេះគឺជាឧត្តមភាពដើម្បីខេត្តអភិវឌ្ឍន៍ទេសចរណ៍ ពិសេសគឺប្រភេទទេសចរណ៍សហគមន៍ មិនគ្រាន់តែរួមចំណែកអភិរក្ស និងពង្រីក រាល់តំលៃវប្បធ៌មវិសេសវិសាលនេះ ប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាតំបន់កសាងជនបទថ្មីទៀតផង។
|
ខេត្ត Ha Giang អភិវឌ្ឍន៍ទេសចរណ៍សហគមន៍តភ្ជាប់ជាមួយការកសាងជនបទថ្មី(internet) |
រូបសណ្ឋានភូមិវប្បធ៌ម ទេសចរណ៍សហគមដូចជានៅភូមិ Nam Dam បានចាប់
ផ្តើម អនុវត្តតាំងពីឆ្នាំ២០០៦ នាពេលដែលភូមិជនជាតិភាគតិចមួយចំនួនរបស់ខេត្ត
Ha Giang ត្រូវបានបណ្ដាក្រុមហ៊ុនធ្វើដំណើរនាំភ្ញៀវទេសចរណ៍មកទស្សនា រៀបចំការ ហូបចុក ស្នាក់នៅជាមួយប្រជាជន។ ដោយមើលឃើញពី ឧត្តមភាពនៃប្រភេទទេស
ចរណ៍ នេះ ខេត្ត Ha Giang បានកសាងបទដ្ឋាន ដំណើការស្រាវជ្រាវដើម្បីកសាងភូមិ
វប្បធ៌ម ទេសចរណ៍សហគមន៍ នៅបណ្ដាស្រុក Dong Van, Meo Vac, Xin Man, Hoang
Su Phi …ល។នេះគឺជាគោលដៅថ្មី របស់ Ha Giang ក្នុងដំណើការកសាងជនបទថ្មី មិនគ្រាន់តែរួមចំណែកធ្វើអាជីវកម្មឧត្តមភាពក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំង លើកស្ទួយជីវ
ភាពរស់ នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ លោក Trieu Tai Vinh លេខា គណះកម្មាធិការបក្ស ខេត្ត Ha Giang បានអះអាងថា៖ Ha Giang ជ្រើសរើសទិសដៅ ក
សាង ជនបទថ្មី ដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍៖
“ គោលដៅរបស់យើងខ្ញុំគឺ ស្រុកនិមួយៗ ខំប្រឹងប្រែងកសាងតិចបំផុតរូបសណ្ឋាន
ភូមិវប្បធ៌ម ផ្សាភ្ជាប់ជាមួយទេសចណ៍មួយ ដែលខ្លឹមសារស្នូលនេះគឺរាល់បទដ្ឋានអំពី
ជនបទថ្មី។ ប៉ុន្តែ ដើម្បីកសាងរូបសណ្ឋាននេះ នៅមានការលំបាកជាច្រើន អំពី៖ប្រភព កម្លាំងវិនិយោគ កំរិតចំណេះដឹងប្រជាជន …ជាដើម។ ក្នុងស្ថានភាពជាក់ស្ដែង យើងខ្ញុំ
បាន ចាត់តាំងក្រុមការងារជាច្រើន ទៅសិក្សារនៅឯបរទេស ដូចជា៖ កូរ៉េខាងត្បូង ប៉េរូ និងខេត្តមិត្តផ្សេងៗ អំពីបទពិសោធន៍កសាងភូមិវប្បធ៌មទេសចរណ៍។ នាបច្ចប្បន្ន ស្រុក
នានា កំពុងកសាងផែនការ ស្រាវជ្រាវ និងបង្កើតគំរោងការណ៍រូបសណ្ឋាននេះ។”
ភូមិ Nam Dam នាបច្ចុប្បន្ន នៅរក្សារបានចរិតលក្ខណះវប្បធ៌មវិសេសវិសាលជា
ច្រើន។ នាពេលស្នាក់នៅទីនេះជាមួយប្រជាជនភ្ញៀវទេសចរណ៍មិនគ្រាន់តែបានទទួល ទានបណ្ដាមុខម្ហូបអាហារប្រពៃណីប៉ុណ្ណោះទេ ថែមទាំង យល់ដឹងបន្ថែម អំពីអត្តសញ្ញាណ វប្បធ៌ម ទំនៀមទំលាប់និងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Dao នៅទីនេះទៀតផង។
ការកសាងភូមិវប្បធ៌មទេសចរណ៍ ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី នៅភូមិ Nam
Dam បានផ្លាស់ប្តូរគំនិតគិតគូរបៀបធ្វើរបស់ប្រជាជនជាជនជាតិ Dao។ ប្រជាជនមានមន
សិកាជាង ក្នុងការរក្សារអត្តសញ្ញាណវប្បធ៌មប្រពៃណី កសាងផ្លូវគមនាគម អគារ វប្បធ៌ម សហគមន៍…ជាដើម។ ជាមួយគោលដៅ ដល់ឆ្នាំ ២០១៥ ឃុំ Quan Ba ទទួលភ្ញៀវទេស
ចរណ៍ ចំនួន ២ពាន់លើក និងក្លាយទៅជាទីមកដល់គួរអោយទាក់ទាញទឹកចិត្តក្នុង បណ្ដា
ទួរ ទេសចរណ៍ទៅទស្សនាខ្ពង់រាបថ្ម Dong Van ។ បងស្រី Dang Thi Huong ប្រធានគណះ កម្មាធិការប្រជាជនឃុំ Quan Ba បានអោយដឹងថា៖
“ បងប្អូននៅទីនេះស្រុះចិត្តគំនិតគាំទ្រចំពោះការកសាងភូមិវប្បធ៌មទេសចរណ៍។ នា បច្ចុប្បន្ន យើងខ្ញុំក៏វិនិយោគកសាងផ្លូវគមនាគមពីឃុំដល់ភូមិ ក្នុងនោះខេត្តនិងស្រុក ជួយ
សម្ភារះ រីឯបងប្អូនប្រជាជនរួមកម្លាំងកសាង។ ទន្ទឹមនឹងនោះ យើងខ្ញុំចលនាប្រជាជន កែ
លំអរ តុបតែងផ្ទះ សម្អាតអនាម័យ …ជាដើម ដើម្បីភ្ញៀវទេសចរណ៍ដែលមកទស្សនា និង ស្នាក់នៅក្នុងភូមិ ឃើញថា ភូមិបៃតង់ ល្អស្អាត ដោយនៅតែរក្សារបានអត្តសញ្ញាណ វប្បធ៌ម ប្រពៃណី។ ”
ដើម្បីធ្វើអាជីវកម្មសក្ដានុភាព ឧត្តមភាពរបស់ខ្លួន ក្នុងរយះពេលខាងមុខនេះ ខេត្ត
Ha Giang នឹងរៀបចំគំរោងការយ៉ាងស្អិតល្អន់អំពីការអភិវឌ្ឍន៍បណ្ដាភូមិទេសចរណ៍សហ
គមន៍ ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី។ ក្រៅពីនោះ ខេត្តក៏ជំរុញខ្លាំងការឃោសនា
សំដៅ លើកកំពស់មនសិការ អំពីការកសាងជនបទថ្មីសំរាប់ជនរួមជាតិ។ ដើម្បីជនរួមជាតិ នៅក្នុងតំបន់ចូលរួមដោយផ្ទាល់ នូវរាល់សកម្មភាពរបស់ភូមិវប្បធ៌មទេសចរណ៍នានា
ពង្រីកបានសក្ដានុភាពដែលមានស្រាប់របស់តំបន់ផង និងបង្កើតការងារធ្វើ បង្កើន ចំណូល និងអភិរក្សររាល់តំលៃវប្បធ៌មប្រពៃណីផង៕