ខេត្ត Bac Kan ប្រមូលផ្តុំកសាងជនបទថ្មី
|
ខេត្ត Bac Kan ប្រមូលផ្តុំកសាងជនបទថ្មី (khuyennong.vn.) |
(VOVworld) – ក្នុងឆ្នាំ ២០១៦ ខេត្ត Bac Kan (ភាគឦសានវៀតណាម) ទទួល
បានគោលដៅមានឃុំចំនួន ៤ សម្រេចបានបទដ្ឋានជនបទថ្មីរួមមាន៖ ឃុំ
Cam Giang និងឃុំ Quan Binh នៅស្រុក Bach Thong ឃុំ Cao Tri នៅស្រុក Ba
Be និងឃុំ Cuong Loi នៅស្រុក Na RI។ ដើម្បីអនុវត្តគោលដៅនេះបណ្ដាតំបន់
កំពុង ប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មតភ្ជាប់នឹងកិច្ចការពារ
បរិស្ថានសំដៅ ជួយឲ្យម៉ាត់ជនបទដោយមានលក្ខណៈជនបទនៅតំបន់ព្រៃ
ភ្នំដាច់ស្រយាល អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។
ខេត្ត Bac Kan កំពុងអនុវត្តសម្បូរបែបភាវូបនីយកម្មប្រភពធនធាន
គ្រប់ប្រ ភេទតភ្ជាប់នឹងកម្មវិធីគោលដៅជាតិនិងគំរោងការណ៍ជួយឧបត្ថម្ភ
ផ្សេងៗទៀត របស់រដ្ឋបំផុសជាអតិបរិមាប្រភពកំលាំងក្នុងតំបន់។ ក្នុងរយៈ
ពេលកន្លងទៅ ឃុំ Quan Binh ស្រុក Bach Thong បានវិនិយោគចូលក្នុងមូល
ដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ចរាចរ ធារាសាស្ត្រ សំណង់វប្បធម៌ សាលារៀន។
អាស្រ័យដោយនោះ ឃុំទទួល បាន ១៥/១៩ បទដ្ឋាននៃការកសាងជនបទថ្មី។
នាដំណាក់កាល ២០១២-២០១៥ ឃុំ Quan Binh បានបំផុសប្រជាពលរដ្ឋ
បរិច្ឆាកផ្ទៃដីចំនួន ២២០០ គីឡូម៉ែត្រក្រឡា រួមចំណែកកំលាំងពលកម្ម
ចំនួន ៤៥០០ នាក់ដែលមានតំលៃ ៦៧៥ លានដុង ដើម្បីកសាងផ្លូវចរាចរណ៍
សំណង់ធារាសាស្ត្រនិងផ្ទះវប្បធម៌។ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងការ
កាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋនៅឃុំ Quan Binh បានម្ចាស់ការផ្ទេរប្តូរ
រចនាសម្ព័ន្ធដំណាំដាំដុះ អនុវត្តការជឿន លឿនវិទ្យសាស្ត្រនិងបច្ចេកវិទ្យាចូល
ក្នុងផលិតកម្ម។ លោក Ly Thai Hai ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត
Bac Kan បានឲ្យដឹងថា៖
«តាមក្របបទដ្ឋាននៃរដ្ឋាភិបាល យើងខ្ញុំអនុវត្តកម្មវិធីដោយឈរលើ
ការពិត ជាក់ស្តែងនិងលក្ខ័ណក្នុងតំបន់និមួយៗ។មិនម៉ែនផ្លូវក្នុងភូមិឃុំត
ទាំងអស់ត្រូវចាក់បេតូងទាំងអស់ ឬ ទទឹងផ្ទៃផ្លូវត្រូវជា ៣ ម៉ែត្រទេ។ ដោយ
សារ ផ្លូវនៅតំបន់ព្រៃភ្នំ ចោតនិងតូចណាស់ ដោយហេតុនេះ យើងខ្ញុំតែក
សាងផ្លូវដែលមានទទឹង ២ ម៉ែត្រតែប៉ុណ្ណោះ ក្នុងពេលនោះ ប្រព័ន្ធផ្លូវមួយ
ចំនួននៅត្រូវការប្រព័ន្ធបង្ហូរទឹក ល្អ។ យើងខ្ញុំផ្តោតសំខាន់ទៅលើបញ្ហាជួយ
ឧបត្ថម្ភផលិតកម្មយ៉ាងម៉េចដើម្បីលើក កំពស់ចំណូលសំរាប់ប្រជាពលរដ្ឋ។»
លើវិស័យអភិវឌ្ឈន៍ផលិតកម្ម លើកកំពស់ចំណូលយសំរាប់ប្រជាពលរដ្ឋ
ខេត្ត Bac Kan ប្រមូលផ្តុំអនុវត្តការផ្ទេរមុខរបរនិងរបៀបផលិតកម្មរួមជា
មួយដំណាំដាំ ដុះនិងសត្វចិញ្ចឹម។ ៥ ឆ្នាំកន្លងទៅនេះ ពីប្រភពទុនជួយ
ឧបត្ថម្ភផលិត ខេត្ត Bac Kan បានអនុវត្តបានរូបសណ្ឋានដាំដំណាំនិង
ចិញ្ចឹមសត្វចំនួន ៥៣ ដូចជា៖ ការចិញ្ចឹមមាន់លើភ្នំ ការចិញ្ចឹមពពែរជ្រូក
ការដាំក្រូចក្រូចឃ្វិច ជាដើម។ លោក Ma Van Cuong នៅឃុំ Quang Thuan
ស្រុក Bach Thong បានចែករំលែកថា៖
«នារដូវក្រូចឃ្វិចជារៀលរាល់ឆ្នាំ ប្រជាកសិករសប្បាយរីករាយណាស់
ដោយសារ តំបន់របស់ខ្លួនមានការដាំក្រូចឃ្វិចដែលលើកស្ទួចជីវភាពរស់
នៅ។ ជាឧទាហរណ៍ ភូមិ Na Thoi មានចំណូយជាង ២០ លានដុង/គ្រួសារ/
ឆ្នាំ គ្រួសារ ខ្ញុំដូច្នេះ។»
ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តកម្មវិធីជនបទថ្មី ជីវភាពរស់នៅខាង
សម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់។ ក្នុងដំណាក់កាល
២០១៦-២០២០ ប្រភពទុនវិនិយោគសំរាប់កម្មវិធីគោលដៅជាតិកសាង
ជនបទថ្មីនៃខេត្ត Bac Kan គ្រោងនឹងទទួលបាន ២ ពាន់លាន ៨ សែន
ដុង។ ស្តីពីការកំណត់ អភិវឌ្ឍន៍កសាងជនបទថ្មីនិរន្តរភាព លោក Ly
Thai Hai ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Bac Kan បានឲ្យដឹងថា៖
«ខេត្តម្ចាស់ការអនុវត្តកម្មវិធីកសាងជនបទថ្មី។ ដោយមានទិសដៅ
ដូច្នេះ នោះគឺដល់ឆ្នាំ ២០២០ ខេត្តនឹងមានឃុំចំនួន ២២ ទទួលបទដ្ឋាន
ជនបទថ្មី។ នា ឆ្នាំ ២០១៧ ខេត្តនឹងខំប្រឹងប្រែងទទួលបានឃុំតាមបទដ្ឋាន
ជនបទថ្មីចំនួន ៦។ ទន្ទឹមនឹងនោះ ខេត្តនឹងអំពាវនាវបណ្ដាប្រភពវិនិយោគ
ផ្សេងៗទៀតពីសម្ព័ន្ធក្រុមហ៊ុននិងប្រជាពលរដ្ឋ។»
គោលដៅសំខាន់ជួរមុខនៃខេត្ត Bac Kan គឺការប្រមូលផ្តុំទៅលើផលិត
កម្ម លើកកំពស់ចំណូយសំរាប់ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រតភ្ជាប់នឹង
ការអនុវត្តរៀបចំរចនាសម្ព័ន្ធកសិ កម្មតាមទិសលើកកំពស់តំលៃបង្កើននិង
អភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់។ តំបន់នានាបន្តកសាង និងបើកទូលាយ
រូបសណ្ឋានចិញ្ចឹមសត្វនិងដាំដំណាំតាមទិសជំនាញ ដូច្នេះ មុខមាត់របស់
ខេត្ត Bac Kan ពិប្រាកដបានផ្លាស់ប្តូរហើយអភិវឌ្ឍន៍និរន្តរភាព៕