ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាងឆាប់ៗក្នុងការកសាងជនបទថ្មី
(VOV)_ខេត្ត Bac Ninh ( ភាគខាងជើងវៀតណាម ) បានអនុម័តលើកម្មវិធីគោល ដៅជាតិ កសាងជនបទថ្មី ដំណាកកាល ២០១២ - ២០១៥ នៅឃុំចំនួន ១០០។ ជាមួយ គោលដៅដល់ឆ្នាំ ២០១៥ ក្នុងខេត្តទាំងមូល នឹងមានឃុំចំនួន ៥០% ទទួលបានបទ
ដ្ឋានជនបទថ្មី ខ្ពស់ជាង២ដង គោលដៅរួមរបស់ប្រទេសទាំងមូល។ ខេត្ត Bac Ninh កំពុងខំប្រឹងប្រែងអនុវត្តកសាងជនបទថ្មី និងចាត់ទុកនេះគឺជាភារកិច្ច សំខាន់របស់ ប្រព័ន្ធនយោបាយទាំងមូលនិងរបស់ប្រជាជនទៀតផង។ ប្រការគួរអោយកត់សម្គាល់ គឺគ្រិះដ្ឋានអភិវឌ្ឍន៍របស់ឃុំនានាស្ថិតក្នុងកម្មវិធីគឺខ្ពស់ជាបង្គួរ មានឃុំខ្លះ ទទួលបាន ១៨⁄១៩បទដ្ឋានរបស់កម្មវិធី។ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម មានបទ
សរសេរ មានចំណងជើងថា៖ ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាង
ឆាប់ៗក្នុងការកសាងជនបទថ្មី។
|
ខេត្ត Bac Ninh ខំប្រឹងប្រែងមកដល់គោលដៅយ៉ាង ឆាប់ៗក្នុងការកសាងជនបទថ្មី(internet) |
មកដល់ឃុំ Dai Dong Thanh ស្រុក Thuan Thanh ខេត្ត Bac Ninh យើងឃើញ ដូច ជាទីក្រុងមានបណ្ដាអគារធំៗ បណ្ដាខ្សែរផ្លូវឆ្លងកាត់ភូមិត្រូវបានចាក់ប៉េតុង មានទទឺង ប្រវែង២១៤មែត្រ បរិស្ថានស្អាត បណ្ដាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងឃុំត្រូវបានរក្សារ
និងជួសជុលឡើងវិញ។ ប្រការលេចធ្លោជាងគេ គឺផលិតកម្មនៅទីនេះអភិវឌ្ឍន៍ ខ្លាំង
ណាស់ បណ្ដាមុខរបរសិប្បកម្មត្រូវបានពង្រីក វាលស្រែរបានរៀបចំឡើងដោយវិទ្យា
សាស្ត្រ…។ល។ បងស្រី Nguyen Thi Nhi នៅភូមិទី៨ ឃុំ Dai Dong Thanh បានអោយដឹង
ថា៖
“ ឃុំបានចាប់ផ្តើមកសាងកម្មវធីជនបទថ្មី។ យើងខ្ញុំឃើញថា ឃុំធ្វើ ព្រមៗគ្នា និង ប្តេជ្ញាចិត្តណាស់។ មានចលនាជនបទថ្មីគឺល្អណាស់ ប្រជាជនគ្រប់រូបខំប្រឹងប្រែងធ្វើ
ការ ផលិតកម្មអភិវឌ្ឍន៍។ ឥឡូវនេះ ផ្ទះណាក៏ស្អាត ផ្លូវត្រូវបានចាក់ប៉េតុង ហើយ។”
ផ្អែកទៅលើការវាយតំលៃស្ថានភាពជាក់ស្ដែង និងលទ្ធផលនៃការស្រាវជ្រាវចំ
ពោះឃុំចំនួន ១០០ % តាមបទដ្ឋានជាតិអំពីការកសាងជនបទថ្មី ខេត្ត Bac Ninh នា
បច្ចុប្បន្ន មានឃុំចំនួន៦៣ទទួលបាន ៥-៩បទដ្ឋាន ឃុំចំនួន ២៨ទទួលបាន ១០ - ១៤ បទដ្ឋាន ឃុំចំនួន២ទទួលបាន ១៥-១៨បទដ្ឋាន…។ល។ លោក Nguyen Van Xuyen ប្រធានសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទខេត្ត Bac Ninh សមាជិកគណះកម្មាធិការ ទទួលបន្ទុកការករសាងជនបទថ្មី ខេត្ត Bac Ninh បានអោយដឹងថា៖ ខេត្ត Bac Ninh
កសាងគំរោងកសាងជនបទថ្មី តាមកម្មវិធីគោលដៅជាតិ ដល់ឆ្នាំ២០១៥ លើឃុំចំនួន
១០០ទាំងមូលក្នុងភូមិសាស្ត្រ។ លោក Nguyen Van Xuyen ក៏បានអោយដឹងថា៖ ខេត្ត
Bac Ninhនឹងរក្សារគោលដៅកសាងជនបទថ្មី ដោយអភិវឌ្ឍន៍លើគ្រប់វិស័យ ចីរភាព
ហេដ្ឋារចនា សម្ព័ន្ធត្រូវបានកសាងព្រមៗគ្នា ទំនើប ជីវភាពរស់នៅសម្ភារះរបស់ប្រ
ជាជន ត្រូវបានលើកស្ទុយពីមួយថ្ងៃទីទៅមួយថ្ងៃ។
លោក Tran Van Tuy ប្រធានគណះកម្មាធិការប្រជាជនខេត្ត Bac Ninh និងជាប្រ
ធាន គណះកម្មាធិការទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បាន អោយ ដឹងថា៖ ខេត្ត Bac Ninh នឹងយកចិត្តទុកដាក់ដល់ការពង្រីកសក្ដានុភាព ឧត្តម ភាព របស់តំបន់និមួយៗ អំពីការផលិត បណ្ដាផលិតផលប្រពៃណី បណ្ដាផ្នែកប្រើប្រាស់
វត្ថុធាតុ ដើមនៅក្នុងតំបន់ កែច្នៃម្ហូវអាហារ…ជាដើម។
ជាមួយលក្ខណះមូលដ្ឋាន សម្ភារះ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ផ្លូវ សាលារៀន គិលានុភាពល្អនោះ ខេត្ត băc Ninh នឹងត្រៀមការកសាងជនបទថ្មីនឹងសម្រេចគោល ដៅមុនកាលកំណត់៕