ខេត្ត Binh Dinhបង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី

          (VOV)_កម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មីដែលត្រូវបានគណះ​កម្មាធិការបញ្ជាណែនាំខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) ​អនុវត្តយ៉ាង​ស
កម្ម។ អាស្រ័យដោយ​អនុវត្ត​ការងារឃោសនា​ល្អ កម្មវិធីនេះទទួលបានការស្រុះចិ​ត្ត
គំនិត​ខ្ពស់​និងការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រជាជន បង្កើតការរីករាលដាល់​ក្នុងទីប្រជុំជន។ 

          អនុវត្តការកសាងជនបទថ្មី ក្នុងតំបន់ភូមិសាស្ត្រ ដំណាក់កាល ២០១១ -
២០២០ ខេត្ត Binh Dinh បានជ្រើសរើស ឃុំចំនួន ៤ គឺ÷​Nhon Loc ( ទីរួមខេត្ត An
Nhon ) , Binh Nghi ( ស្រុក Tay Son) Hoai Huong ( ស្រុក Hoai Nhon) An Thanh
( ស្រុក Hoai An) ដើម្បីអនុវត្តរូបសណ្ឋានគំរូ។ ទន្ទឹមនឹងនោះ ខេត្ត ​ក៏បាន​ដាក់ គោលដៅគឺដល់ឆ្នាំ ២០១៥ខេត្តទាំងមូល នឹងមានឃុំចំនួន ២៦ ទទួលបាន​បទ ដ្ឋានអំពីការអភិវឌ្ឍន៍ជនបទថ្មី និងដល់ឆ្នាំ២០២០ ​នឹងមានឃុំចំនួន ៦៥ ទទួលបទ ដ្ឋានទាំងមូលអំពីការកសាងជនបទថ្មី ស្មើនឹង៥០% ចំនួន​ឃុំទាំងមូលនៅតំបន់
ជនបទ។​

ខេត្ត Binh Dinhបង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី - ảnh 1
ខេត្ត Binh Dinhបង្កើតការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី(internet)

          មកដល់ ខេត្ត Binh Dinh ក្នុង​ប៉ុន្មានថ្ងៃនេះ ទើបឃើញបរិយាកាស​កសាងជន បទថ្មី ត្រូវបានអនុវត្តក្នុងគ្រប់ភូមិ ឃុំ។នៅឃុំ My Loc ស្រុក Phu My លើ​ខ្សែរផ្លូវគម
នាគមនានា ​ប្រជាជនកំពុងរួមដៃគ្នាចាក់​បេតុងលើកំណាត់ផ្លូវ ចុងក្រោយនៃ បណ្ដា ផ្លូវឆ្លងភូមិ ឃុំនៅជនបទ។​ ក្រៅពីបណ្ដាបទដ្ឋានអំពីការគ្រប់គ្រង កាត់បន្ថយភាពក្រី
ក្រ…។ល។ ថ្នាក់ដឹកនាំឃុំ My Loc កំពុងប្រមូលផ្តុំ ​ចាក់​បេតុង​ លើបណ្ដាខ្សែរផ្លូវ នៅ
សេសសល់។ បើកផ្លូវដល់ទីណា បង ប្អូន​ប្រជាជន​បានបរិច្ចាក់ដី ដើមឈើ ដំណាំ ដល់ទីនោះ ដោយមិនគិតប្រាក់។  ​លោក​ Dang Van Quang ជាជន១រូបដែលបានបរិ
ច្ចាកដី ​ដើម្បី​ធ្វើផ្លូវ បាន​ចែករំឡែកថា÷

          “ រីឯខ្ញុំ និងគ្រួសារខ្ញុំស្រុះចិត្តគំនិតខ្លាំងណាស់ និងចលនាបងប្អូន បរិច្ចាក់ដី ​
ដើម្បី​ធ្វើផ្លូវល្អស្ងាតជាង។ នេះគឺជាទង្វើស្ម័គ្គចិត្តទាំងស្រុង។”

          គ្រួសាររាប់រយគ្រួ នៅបណ្ដាឃុំ Mỹ Hiep, My Chau នៅស្រុក Phu My ក៏​បាន ស្ម័គ្គចិត្តបរិច្ចាកដី ដំណាំ និងកម្លាំងពលកម្ម ដើម្បីរួមជាមួយរដ្ឋអំណាចតំបន់កសាង
បណ្ដាសំណង់ ហេដ្ឋារចនាសម្ព័ន្ធ។ លោក Ngo Dinh Ba អនុប្រធាន​ការិយា​ល័យ​​ កសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Phu My ខេត្ត Binh Dinh ​បានអោយដឹងថា÷

          “ កម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី មានភាពងាយស្រួលជា​ច្រើន​
ណាស់។ នោះគឺការស្រុះចិត្តគំនិត ជួយជ្រោមជ្រែងរបស់ប្រជាជន។ ​ដូច្នេះ​ក្នុងរយះ ពេលកន្លងទៅ មានគ្រួសាររាប់រយគ្រួ នៅក្នុងតំបន់កសាងជនបទថ្មី បានបរិច្ចាក់ដី 
ដើមឈើ ដើម្បីកសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ។ ​គេនៅបង់ថ្ងៃធ្វើពលកម្ម និងរួម
វិភាគ ទានជាទឹកប្រាក់ទៀតផង។”

មិនគ្រាន់តែនៅវាលទំនាបប៉ុណ្ណោះទេ ថែមទាំង កម្មវិធីកសាងជនបទថ្មីបានបង្កើត
កម្លាំងខ្លាំងនៅស្រុកព្រៃភ្នំនៅខេត្ត Binh Dinh ទៀតផង។ នៅស្រុក​ព្រៃភ្នំ​Vinh Thanh
ក្នុងឆ្នាំ ២០១២ ខ្សែផ្លូវគមនាគមន៍ប្រវែង ២២គីឡូម៉ែត្រ ត្រូវបាន​រដ្ឋ​អំណាច​ និង ប្រជាជនរួមកំលាំងកសាងឡើង។ លោក Le Van Dau អនុប្រធាន​គណះកម្មាធិការ
ប្រជាជន ស្រុក Vinh Thach ខេត្ត Binh Dinh បានអោយដឹងថា

          “ ការលំបាកបំផុតក្នុងការធ្វើផ្លូវគឺរំដោះដីធ្លី ប៉ុន្តែ ចំពោះ ស្រុក Vinh Thach ​
ដោយមានការ​ឃោសនាល្អ បានជាការងាររំដោះដីធ្លីមានភាពងាយស្រួលណាស់។ 
បង ប្អូន​ប្រជាជនត្រៀមខ្លួនបរិច្ចាកដីដើម្បីធ្វើផ្លូវគមនាគមន៍ជនបទ។“

          អាចនិយាយបានថា÷ កម្មវិធីកសាងជនបទថ្មីនៅ Binh Dinh បានបង្កើត​កម្លាំងរស់ថ្មីចំពោះប្រជាជនក្នុងភូមិសាស្ត្រខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធជនបទថ្មីត្រូវ​បានកែលំអរជាជំហានៗ ប្រព័ន្ធគមនាគម ធារាសាស្ត្រ សាលារៀន ត្រូវបាន​វិនិយោគកសាង។ ពិសេស របៀបគិតគូរ របៀបធ្វើ របស់ប្រជាជនក្នុងការផលិត​កម្មកសិកម្ម ដូចជា÷​ដាំដុះ ចិញ្ជឹមសត្វ ត្រូវបានកែលអរជាបណ្ដើៗ ​​នាពេលខាងមុខនេះ Binh Dinh នឹងបន្តជំរុញខ្លាំង ផលិតកម្ម ​ផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹម មុខរបរជនបទ អភិវឌ្ឍន៍កសិកម្មតាមទឹសផលិតកម្មទំនិញ អនុវត្តបច្ចេកវិទ្យាជឿនលឿន ដើម្បីការផ្តួចផ្តើមគំនិតកសាងជនបទថ្មី ស៊ីជំរៅក្នុងជីវភាពរស់នៅ​ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ