ខេត្ត Dien Bien អភិវឌ្ឍន៍ភូមិវប្បធម៌ទេសចរណ៍

(VOV)_ខេត្ត Dien Bien នៅភាគពាយ័ព្យវៀតណាម ជាតំបន់រយមរស់ របស់ ជនរួម
ជាតិ​ជនជាតិភាគតិចជាភាតរះ​ចំនួន២១។ តំបន់នេះបានពង្រីកបេតិកភ័ណ្ឌ​​វប្បធម៌ នៃបណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍​ទេសចរណ៍ប្រកបដោយប្រសិទ្ធិភាពក្នុង ដំណើរ
​កសាងជនបទថ្មី។ ​

ខេត្ត Dien Bien អភិវឌ្ឍន៍ភូមិវប្បធម៌ទេសចរណ៍ - ảnh 1
ខេត្ត Dien Bien អភិវឌ្ឍន៍ភូមិវប្បធម៌ទេសចរណ៍(http://svhttdldienbien.gov.vn/)

ភូមិ Che Can ឃុំ Muong Phang ស្រុក Dien Bien ជារូបសណ្ឋានគំរូ១​នៃ​ការអភិវឌ្ឍន៍ វប្បធម៌ទេសចរណ៍សហគមន៍នៅខេត្ត Dien Bien។ នេះក៏​​ជា​ភូមិតែមួយគត់របស់ខេត្ត ​ចូលរួមគំរោងការណ៍ ​ដោយមានឈ្មោះ៖ អភិរក្សវប្បធម៌ប្រពៃណីជនជាតិ ជាគំរោង ការណ៍១ទាក់ទិនដល់ភូមិចំនួន២០​ទៀត​ក្នុងទូទាំងប្រទេសកាលពីឆ្នាំ ២០០៩មក​។​ ចូលរួមគំរោងការណ៍នេះ Che Can ទទួលបានប្រាក់ចំនួន ៩ ពាន់លានដុងវៀតណាម​ ដើម្បីជួសជុលកែលំអរផ្ទះប្រពៃណីចំនួន១០ខ្នងរបស់ជនជាតិ Thai ស្ដាពិធីបុណ្យ​ប្រ
ជាប្រិយ​មួយចំនួនឡើងវិញនិងអភិរក្សរឧបករណ៍ភ្លេងប្រពៃណី…លៗ។​ ស្ដីពី​ការ​ស្ដាមុខរបរតំបាញ់នៅភូមិ Che Can លោក Ca Van Oi មេភូមិ​ បានអោយដឹងថា៖

          “ ផ្នែកវប្បធម៌ និងសារមន្ទីរខេត្ត Dien Bien បានវិនិយោគ​អភិវឌ្ឍន៍រាល់សកម្ម
ភាពត្បាញ​ចរបាប់ ​និងសប្បកម្មនានា។ កាលពីឆ្នាំ ​២០១០​មក យើងខ្ញុំបានបង្កើត
បណ្ដា ក្រុមត្បាញ រៀបចំ​ថ្នាក់រៀនត្បាញ​ជាប្រចាំឆ្នាំ។ បណ្ដាសមាជិកក្រុមតំបាញ់
របស់ភូមិអាច ត្បាញកន្សែងចរបាប់ ភួយនិងពួកយ៉ាងស្ទាត់ជំនាញ។ យើងខ្ញុំត្បាញ ​កន្សែង សំពត់ អាវ និងដាក់តាំង​ក្នុងផ្ទះ​ប្រពៃណី។ ​ភ្ញៀវទេសចរណ៍មកទស្សនា  គេអាចទិញបានដែរ។”

          នាបច្ចុប្បន្ន នារីជាច្រើននៅភូមិ Che Can បានមានមនសិកាអភិរក្ស​មុខរបរ
ប្រពៃណី និង គេតែងតែធ្វើផលិតផលនានាដូចជា៖ កន្សែង Pieu និងកាបូប …ល។
 បងស្រី Lo Thi Chung ជាសមាជិកា១នាក់នៃក្រុមត្បាញភូមិ Che Can បានអោយ
ដឹងថា៖

          “ យើងខ្ញុំមានគោលបំណង​អភិរក្ស​របរតំបាញ់ប្រពៃណីរបស់​ជនជាតិ​ Tha​i​។ និងយើងខ្ញុំធ្វើបានច្រើនការងារហើយ។ទីមួយគឺឧទ្ទេសនាមដល់ប្រជាជន កូនចៅ
ក្នុងភូមិ។ ទីពីរគឺឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍អំពីមុខរបរតំបាញ់ប្រពៃណី។ 
…​ល។ នាបច្ចុប្បន្ន សកម្មភាពត្បាញនានាបានជួយយើងកែលំអរប្រាក់ចំណូល និងចិញ្ជឹមកូចៅទៅសិក្សាររៀនសូត្រទៀតផង​។”

          ការកសាងភូមិវប្បធម៌​ Che Can ជារបៀបធ្វើមួយ​​សមស្រប​និងជាគំរូរល្អមួយ ក្នុងការកសាងជនបទថ្មី។ លោក Lo Van Bien លេខាគណៈកម្មាធិការបក្សឃុំ Muong
 Phang បានវាយតំលៃថា៖

          “ ឥឡូវនេះ យើងខ្ញុំបានអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ ដោយផ្អែកទៅលើ​ផលិត​ទំនិញ បង្រីកដើមឈើហូបផ្លែ អភិរក្សមុខរបរតំបាញ់ប្រពៃណី ​អភិវឌ្ឍន៍ទេសចរណ៍
ស្វែង យល់អំពីវប្បធម៌ប្រពៃណីជនជាតិ …។ល។ យើងខ្ញុំរៀបចំរាត្រីផ្លាស់ប្តូរចប្បធម៌
សិល្បះ ជាមួយភ្ញៀវ ទេសចរណ៍សំដៅផ្សព្វផ្សាយប្រពៃណី ប្រវត្តិសាស្ត្រវប្បធម៌ចរ
បាប់និង  វប្បធម៌ម្ហូបអាហាររបស់តំបន់។ ”

          ក្រៅពីការ​កសាងភូមិវប្បធម៌ទេសចរណ៍​Che Can ខេត្ត Dien Bien នៅកសាង
ភូមិ​វប្បធម៌​ទេសចរណ៍ចំនួន៨ទៀតគឺ៖ Phieng Loi, Him Lam 2, Noong Bua, Co My,
ភូមិ​ Ten, U Va, Pe Luong និងភូមិ​ Menទៀតផង។ ​ភូមិទាំងនេះបានបង្កើតក្រុម​សិល្ប
ករ​សិល្បការនីមិនជំនាញ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីនៃបណ្ដាជនជាតិ និង​សម្ដែងសិល្បះបំរើភ្ញៀវទេសចរណ៍ ព្រមទាំងបង្កើនប្រាក់ចំណូលសំរាប់ប្រជាជន
ក្នុងការកសាង​ជនបទថ្មី។ បណ្ដាភូមិទទួលបានការជួយឧបត្ថម្ភពីរដ្ឋ​ដើម្បី​ទទួលភ្ញៀវ ទេសចរណ៍តាមរូប​សណ្ឋានទេសចរណ៍សហគមន៍ផងដែរ។ ស្ដីពីបញ្ហានេះ លោក
 Lo Van Un មេភូមិ Ten ឃុំ Thanh Xuong ស្រុក Dien Bien បានអោយដឹងថា៖

          “ ដោយគោលដៅនៃការកសាងភូមិវប្បធម៏សហគមន៍ ប្រជាជន​បាន​ប្រមូល​ផ្តុំរក្សារអត្តសញ្ញាណវប្បធម៌ជនជាតិ សកម្មចូលរួមបណ្ដាចលនា​វប្បធម៌ សិល្បះ
របស់តំបន់។ យើងខ្ញុំជំរុញខ្លាំង​ឃោសនាសំរាប់​ប្រជាជនសកម្ម​បរិច្ឆាកដីកសាង
គមនាគមន៍  ភូមិប្រកបដោយភាពល្អ ស្អាត។ ប្រជាជនក៏សកម្មជួយជ្រោមជ្រែង  កសាងជនបទថ្មីផងដែរ។”

          Dien Bien បានអនុម័តលើគំរោងការណ៍កសាងភូមិវប្បធម៏ជនជាតិដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍ខេត្ត Dien Bien ដល់ឆ្នាំ ២០១៥។ តាមនោះ​ ក្រៅពីភូមិ​វប្បធម៌ទេសចរណ៍ ចំនួន៨របស់ជនជាតិ Thai នោះ ខេត្តនឹងជួយឧបត្ថម្ភ​វិនិយោគ​កសាងបន្ថែមភូមិចំនួន
១០ ទៀតរបស់ជនជាតិ Mong , Kho Mu, Ha Nhi ជាដើមទៀតផង។ ​នេះនឹងជាបណ្ដា
រូប សណ្ឋានល្អដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយប្រសិទ្ធិភាព ក្នុងគោលដៅ កសាងជនបទថ្មីនៅខេត្ត Dien Bien៕ 



ប្រតិកម្មទៅវិញ

ផ្សេងៗ