(VOV)_ក្រោយរយះពេល ជាង២ឆ្នាំ អនុវត្តឃុំ Ha Mon ស្រុក Dac Ha ខេត្ត Kon
Tum បានសម្រេចបទដ្ឋានចំនួន១៩ ក្លាយទៅជាឃុំដំបូងទទួលបទដ្ឋានអំពីជនបទថ្មីរបស់ខេត្ត និងរបស់តំបន់ Tay Nguyen ទាំង មូលផងដែរ។
|
ការកសាងជនបទថ្មីនៅឃុំ Ha Mon (http://www.ikt.vn) |
ចាប់ពីពេលលាតត្រដាងអនុវត្តការកសាងកម្មវិធីគោលដៅជាតិ កសាង ជន បទថ្មីនៅក្នុងតំបន់ រដ្ឋអំណាចឃុំ Ha Mon បានកំណត់ច្បាស់លាស់ថា៖ កត្តា ស្នូល
គឺការស្រុះចិត្តគំនិត ឯកភាព រួមកម្លាំងកាយចិត្តរបស់ប្រជាជន។ ដូច្នេះ ចាប់ ពីពេលអនុវត្ត ការងារឃោសនាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ គ្រួសារចំនួនជិត១២០០គ្រួ ជាមួយចំនួនប្រជាជនជាង ៤៤០០នាក់ ក្នុងឃុំបានឯកភាព ស្រុះ
ចិត្ត គំនិត រួមដៃកសាងជនបទថ្មី។ លោក Dao Anh Thu លេខាគណះកម្មាធិការបក្ស
និង ជាប្រធានគណះកម្មាធិការបញ្ជាណែនាំការកសាងជនបទថ្មី ឃុំ Ha Mon បាន
អោយដឹងថា៖
“ គន្លិះសំខាន់បំផុតគឺជាការស្រុះចិត្តគំនិតរបស់ប្រជាជន។ ទីពីរគឺ តម្លាភាព បើក ចំហរ ដើម្បីពីនោះប្រជាជននឹងស្រុះចិត្តគំនិត។ ទីបីគឺ ជួរកម្មាភិបាល ថ្នាក់ដឹកនាំ ពី
សមមិត្តលេខា គណះកម្មាធិការបក្ស ដល់សមមិត្តបុគ្គលិក សុទ្ធតែខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្តរបស់ខ្លួនបំរើប្រជាជន។”
ក្នុងលក្ខណះជនបទ ដើម្បីអភិវឌ្ឍន៍បានហេដ្ឋរចនាសម្ព័ន្ធ ធានារាល់បទដ្ឋាន
ក្នុងការ កសាងជនបទថ្មី ដោយទិសស្លោក៖ ប្រជាជនធ្វើ រដ្ឋជួយឧបត្ថម្ភ រដ្ឋអំណាច
ឃុំ Ha Mon បានបំផុសការស្រុះចិត្តគំនិត ការរួមកម្លាំងកាយចិត្តរបស់ប្រជាជន។ ក្នុង រយះពេលខ្លី សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ គមនាគមន៍ ធារាសាស្ត្រ
ផ្ទះវប្បធ៌ម…។ល។ ត្រូវបានកសាងឡើងជាមួយចំនួនទឹកប្រាក់សរុបជាង ១០ពាន់
លានដុង។ ក្នុងនោះ ប្រជាជនរួមវិភាគទានពាក់កណ្ដាល។ ប្រជាជនបានយល់អំពីផលប្រយោជន៍ដែលជនបទថ្មីផ្តល់ជូន។ លោក Nguyen Xuan Tiep នៅភូមិ Binh
Minh បានអោយដឹងថា៖
“ ប្រជាជន ក៏ដូចជា គ្រួសារខ្ញុំ ទទួលបានផលជាច្រើនណាស់ ផ្លូវស្អាត បណ្ដា
សំណង់សង្គមបាននាំមកផលប្រយោជន៍សំរាប់ប្រជាជនក្នុងតំបន់ ក៏ដូចជាចំពោះគ្រួ
សារខ្ញុំ។ ក្នុងការកសាងជនបទថ្មី បង ប្អូនយើងខ្ញុំ បានរួមគ្នា រួមវិភាគទានកសាង
សាលប្រជុំ ផ្លូវ អគ្គិសនី…ជាដើម។ បង ប្អូនយើងខ្ញុំសប្បាយរីករាយណាស់ ចំពោះ កម្មវិធីកសាងជនបទថ្មី។”
កំណត់ថា៖” ប្រជាជនសម្បូរធូធារ គឺប្រទេសទើបខ្លាំងមាំមួន ” ដូច្នេះការលើក
កំពស់ចំណូលអោយប្រជាជន ក្នុងឃុំ ជានិច្ចកាល ត្រូវបានគណះកម្មការបញ្ជាណែនាំ កសាងជនបទថ្មី ឃុំ Ha Mon យកចិត្តទុកដាក់។ ដើម្បីដោះស្រាយបញ្ហានេះ ក្នុង
លក្ខណះ ផ្ទៃដីផលិតកម្មកសិកម្ម របស់ឃុំមិនអាចបើកទូលាយបាន រដ្ឋអំណាចឃុំបាន ជ្រើសរើសការ លើកកំពស់ទិន្នផល គុណភាពដំណាំដាំដុះ។ ស្ដីអំពីបញ្ហានេះ លោក
Truong Quang Thu ប្រធានសមាគមកសិករ ឃុំ Ha Mon បានអោយដឹងថា៖
“ ប្រជាជនយល់ដឹងថា៖ គេមិនអាចខ្វះបញ្ហាវិទ្យាសាស្ត្រ បច្ចេកវិទ្យាបានឡើយ។ គេបានរៀននៅថ្នាក់រៀនដូច្នេះ ហើយយកមកអនុវត្តក្នុងស្ថានភាពជាក់ស្ដែងនៅចំការ របស់គេ ឬស្រះត្រីរបស់កេ គឺគេឃើញប្រសិទ្ធភាពភ្លាម។ ពីនោះ គេឃោសនា និងណែ នាំគ្នាទៅវិញទៅមក។”
ការកសាងជនបទថ្មី បាននាំមកនូវបរិយាកាសថ្មី១ក្នុងការបង្កបង្កើនផលរបស់
ប្រជាជន។ លោក Nguyen Que Truong ប្រធានគណះកម្មការប្រជាជន និងជាប្រធាន គណះកម្មការគ្រប់គ្រងការកសាងជនបទថ្មីឃុំ Ha Mon បានអោយដឹងថា៖
“ ចំពោះការកសាងជនបទថ្មី ប្រជាជនសប្បាយយរីករាយណាស់ ស្រុះចិត្តគំនិត
និងគាំទ្រ។ ឥឡូវនេះ ជីវភាពខាងវប្បធ៌ម និងស្មារតីរបស់ប្រជាជនត្រូវបានបើកទូ
លាយជាង។ ជីវភាពរស់នៅមានការផ្លាស់ប្តូរថ្មីច្រើន គេក៏មានរបៀបគិតគូថ្មីជាង បើ ប្រៀងជាមួយមុននេះ មិនទាន់កសាងជនបទថ្មី។”
ជោគជ័យមួយ និងក៏ជាបទពិសោធន៍១ដ៏សំខាន់ ក្នុងការកសាងជនបទថ្មី នៅឃុំ
Ha Mon នោះគឺបានពង្រីកស្មារតីទទួលខុសត្រូវរបស់ប្រជាជនគ្រប់រូប ចំពោះសហគម។ ប្រការនេះបានជួយឧបត្ថម្ភរដ្ឋអំណាចតំបន់ សម្រេចបទដ្ឋានចំនួន១៩ ក្នុងនោះមាន បទដ្ឋានពិបាកទទួលបាន ដូចជា៖រៀបចំរចនាសម្ព័ន្ធពលករ របៀបរៀបចំផលិតកម្ម…។
ល។ ដើម្បីក្លាយទៅជាឃុំជនបទថ្មីដើមដំបូង របស់ខេត្ត Kon Tum និងរបស់តំបន់ Tay
Nguyen ទាំងមូល៕