ខេត្ត Lai Chau បោះជំហានលោតផ្លោះក្នុងការកសាងជនបទថ្មី
TO TUAN/KHAC KIEN -  
|
ខេត្ត Lai Chau បោះជំហានលោតផ្លោះក្នុងការកសាងជនបទថ្មី (Image: vov4.vn) |
(VOVworld) - ជំនះពុះពារលើការលំបាកសាកល្បងរបស់ខេត្តព្រៃភ្នំនៅខ្សែ
ព្រំដែន ខេត្ត Lai Chau ភាគខាងជើងវៀតណាមគឺជាតំបន់មួយក្នុងចំណោម
តំបន់ ចំនួន ៣ ដែលមានការបោះជំហានលោតធ្លោះក្នុងការកសាងជនបទថ្មី
នៅប៉ែក ខាងជើងវៀតណាម។ ដោយមានការអនុវត្តច្នៃប្រឌិតនិងប្រកបដោយ
ប្រសិទ្ធភាព រហូតមកដល់ពេលនេះ ខេត្ត Lai Chau មានឃុំចំនួន ១៥ ដែល
ទទួលបាន បទដ្ឋានជនបទថ្មីក្នុងនោះមានឃុំ Ban Giang ដែលជាឃុំក្រីក្របំផុត
បានក្លាយទៅជាចំណុចលេចធ្លោក្នុងកម្មវិធីកសាងជនបទថ្មីនៅតំបន់ព្រៃភ្នំប៉ែក ពាយ័ព្យវៀតណាម។
ឃុំតំបន់ទី ៣ Ban Giang ស្រុក Tam Duong ខេត្ត Lai Chau មានភូមិចំនួន ៩
ជនរួមជាតិភាគតិច្ចចំនួន ៥ ដោយមានគ្រួសារចំនួន ៣៥០០ គ្រួ ភាគច្រើនគឺ
ជនរួមជាតិជាជនជាតិ Giay និងជនជាតិ Mong។ ទោះបីជាតំបន់ព្រៃភ្នំនៅមាន
ការលំបាកជាច្រើនក្តីប៉ុន្តែឃុំនេះសម្រេចបានកម្មវិធីគោលដៅកសាងជនបទ
ថ្មីនៅ ខេត្ត Lai Chau ក្នុងឆ្នាំ ២០១៥។ ដើម្បីសម្រេចបានគោលដៅនេះ រហូត
តាំងពីឆ្នាំ ២០១១ មក ឃុំ Ban Giang បានបំផុសរាល់ប្រភពធនធានដោយមាន
ចំនួនប្រាក់ចំណាយសរុបជាង ៣៩ ពាន់លានដុងដើម្បីកសាងមូលដ្ឋានហេ
ដ្ឋារចនាសម្ព័ន្ធសាធារណៈ។ លោក Nguyen Ba Kien ប្រធានគណៈកម្មាធិ
ការប្រជាជនឃុំ Ban Giang ស្រុក Tam Duong បានឲ្យដឹងថា៖
«នាពេលខាងមុខយើងខ្ញុំនឹងប្រើប្រាស់ប្រភពទុននៅនឹងតំបន់និងបំផុស
បណ្ដាប្រភពទុនពីធនាគារគោលនយោបាយធនាគារកសិកម្មដើម្បីជួយ
ឧបត្ថម្ភអភិវឌ្ឍការចិញ្ចឹមសត្វនិងផលិតកម្ម។ យើងខ្ញុំគិតថា៖ ដោយមាន
លទ្ធផលដែលទទួលបាននាឆ្នាំ ២០១៥ នោះគឺក្នុងឆ្នាំ ២០១៦ នេះ យើងខ្ញុំ
នឹងខំប្រឹងប្រែងប្រមូលផ្តុំលើកកំពស់កំរិតជីវភាពគ្រួសាររួចផុតពីភាពក្រីក្រ។»
ស្រុក Tam Duong គ៏ជាតំបន់នាំមុខនៅខេត្ត Lai Chau ក្នុងការអនុវត្តកសាង
ជនបទថ្មីដោយមានឃុំចំនួន ៤ ក្នុងចំណោមឃុំចំនួន ១៣ ដែលទទួលបាន
បទដ្ឋានជនបទថ្មី។ ដំណើការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
ត្រូវបានប្រជាជនពិភាគ្សាប្រកបដោយប្រជាធិបតេយ្យនិងអនុវត្តដោយបើក
ចំហរ។ អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយពី ៥១,៧៨% នាឆ្នាំ ២០១០ ចុះ
ទៅ ១៤,៧% នាឆ្នាំ ២០១៥។ លោក Bui Quang Vinh អនុប្រធានគណៈកម្មា
ធិការប្រជាជនស្រុក Tam Duong បានឲ្យដឹងថា៖
«យើងខ្ញុំនឹងបន្តបំផុសចលនាប្រជាជនដើម្បីគេចូលរួមយ៉ាងសកម្មថែមទៀត
ពង្រីកតួនាទីម្ចាស់ការរបស់ខ្លួនដើម្បីកម្មវិធីកសាងជនបទថ្មីចូលក្នុងជីវភាព
រស់នៅជាពិតប្រាកដ។ យើងគប្បីប្រមូលផ្តុំអភិវឌ្ឍន៍ផលិតទំនិញតភ្ជាប់នឹង
ទីផ្សារ ជំរុញការអនុវត្តការជឿនលឿនវិទ្យាសាស្ត្រចូលក្នុងផលិតកម្មដើម្បី
លើកកំពស់ទន្នផលតាមទិសផលិតដ៏និរន្តភាព។ អនុវត្តប្រកបដោយប្រសិទ្ធ
ភាពគំរោងការណ៍គោលនយោបាយជួយឧបត្ថម្ភជនក្រីក្រវិនិយោគទៅលើ
ឃុំដែលមានអាត្រាគ្រួសារក្រីក្រខ្ពស់។ ក្រៅពីនោះ យើងនឹងបង្កើនការងារ
ឃ្លាំមើលគ្រប់គ្រងប្រភពទុនជួយឧបត្ថម្ភធានាឲ្យប្រភពទុនពង្រីកឲ្យបាន
គោលដៅនិងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។»
ក្រោយរយៈពេល ៥ ឆ្នាំអនុវត្ត នាសព្វថ្ងៃ ខេត្ត Lai Chau មានឃុំចំនួន ១៥
ដែលទទួលបានបទដ្ឋានជនបទថ្មី។ លោក Ha Van Um នាយកមន្ទីរកសិកម្ម
និង អភិវឌ្ឍន៍ជនបទនិងជាអនុប្រធានគណៈកម្មាធិការបញ្ជាណែនាំកម្មវិធី
គោលដៅជាតិកសាងជនបទថ្មីខេត្ត Lai Chau បានឲ្យដឹងថា៖
«នាពេលខាងមុខ ប្រភពកំលាំងទាំងអស់របស់ខេត្ត យើងខ្ញុំនឹងផ្តល់អាទិភាព
សំរាប់ឃុំចំនួន ១៥ ដើម្បីសម្រេចដ៏រឹងមាំបណ្ដាបទដ្ឋាន។ ទី ២ គឺផ្តល់
អាទិភាពសំរាប់ឃុំចំនួន ៦ អនុវត្តគោលដៅចរាចរណ៍ជនបទបរិស្ថាននិង
លំនៅដ្ឋានជាដើម។ ក្រៅពីនោះ យើងខ្ញុំជំរុញខ្លាំងការរៀបចំរចនសម្ព័ន្ធខឿន
កសិកម្ម ព្រមទាំង បង្កើនការបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ
ផងដែរ។»
ដោយមានការអនុវត្តច្នៃប្រឌិតនិងសមស្របនឹងលក្ខណៈជាក់ស្តែងក្នុងតំបន់
ខេត្ត Lai Chau បាននិងកំពុងដើរចាំទិសដៅដ៏ត្រឹមត្រូវក្នុងការកសាងជនបទថ្មី
។ ការបោះជំហានលោតផ្លោះនេះបាននាំមកនូវប្រសិទ្ធភាពសំរាប់រដ្ឋអំណាច
តំបន់គ្រប់ជាន់ថ្នាក់ក្នុងការកាត់បន្ថយភាពក្រីក្រនិរន្តភាព៕
TO TUAN/KHAC KIEN