ខេត្ត Quang Ninh នាំមុខប្រទេសទាំងមូលក្នុងដំណើរការអគ្គីសនីភាវូបនីយកម្មជនបទកោះសមុទ្រ


ខេត្ត Quang Ninh នាំមុខប្រទេសទាំងមូលក្នុងដំណើរការអគ្គីសនីភាវូបនីយកម្មជនបទកោះសមុទ្រ - ảnh 1
ខេត្ត Quang Ninh នាំមុខប្រទេសទាំងមូលក្នុងដំណើរការអគ្គីសនីភាវូបនីយកម្មជនបទកោះសមុទ្រ (VNA)

(VOVworld) – គឺជាខេត្តព្រៃភ្នំកោះសមុទ្រដែលមានចំនួនប្រជាជនរស់នៅ
 ទីកន្លែងមិនប្រមូលផ្តុំ ខេត្ត Quang Ninh ភាគខាងជើងវៀតណាមនៅ
សម្រេចបានការនាំបណ្តាញអគ្គីសនីជាតិទៅកាន់តំបន់ព្រៃភ្នំកោះសមុទ្រ
ដាច់ស្រយាលទាំងអស់។ ការនាំបញ្តាញអគ្គីសនីទៅដល់ជនបទជួយខេត្ត
Quang Ninh អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

        ដំណើរការអគ្គិសនីភាវូបនីយកម្មជនបទត្រូវបោះមួយជំហានខាងមុខ
ដើម្បី បង្កើតគ្រិះស្ថាននិងកំលាំងចលករក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សំរាប់ ប្រជាពលរដ្ឋនៅតំបន់ជនបទ រួមចំណែកបង្រួញគំលាតរវាងបណ្ដា
តំបន់ ដោយ ហេតុនេះ ការវិនិយោគចូលក្នុងការកសាងបណ្តាញអគ្គិសនី
ជាតិសំរាប់តំបន់ ពោលខាងលើត្រូវបានថ្នាក់ដឹកនាំខេត្ត Quang Ninh
យកចិត្តទុកដាក់ពិសេស។ ថ្នាក់ដឹកនាំខេត្ត Quang Ninh បានប្រមូលផ្តុំរាល់
ប្រភពកំលាំងដើម្បីនាំអគ្គិសនី ទៅកាន់បណ្ដាឃុំភូមិព្រៃភ្នំកោះសមុទ្រឆ្ងាយ
ដាច់ស្រយាល។ តំបន់ណាមិនទាន់ មានអគ្គិសនីលើដៃគោក តំបន់នោះត្រូវ
បានវិនិយោគកសាងថ្មីត្រង់ស្វមម៉ាទ័រ ឬ នៅបណ្ដាឃុំកោះសមុទ្រសុទ្ធតែត្រូវ
បានខេត្តឧបត្ថម្ភលើការចំណាយមួយផ្នែកដើម្បីអាចប្រើប្រាស់អគ្គិសនី
diesel និងពិលប្រើប្រាស់ថាមពលព្រះអាទិត្យ។ ក្នុងរយៈ ពេល ១៥ ឆ្នាំអនុវត្ត
កម្មវិធីអគ្គិសនីភាវូបនីយកម្មជនបទ (១៩៩៨-២០១៣) ខេត្ត Quang Ninh
 បានសម្រេចកម្មវិធីនេះមុន ៩ ឆ្នាំ ខណៈពេលដែល នាឆ្នាំ ២០០៤ ខេត្ត
ទទួលបាន ១០០% ឃុំមានអគ្គិសនីទាងអស់។ លោកស្រី Le Thi Hai ប្រជា
ពលរដ្ឋមួយរូបនៅឃុំ Luc Hon ស្រុក Binh Lieu សប្បាយរីករាយចែករំលែក
ថា ៖

        «យើងខ្ញុំមិននឹកស្មានថាមានអគ្គសនីដូចក្នុងសុបិន្តឡើយ។ ជីវភាពរស់
នៅលំបាកលំបិនមុននោះត្រូវបានផ្លាស់ប្តូរហួសពីការពឹងទុក។»

        ការដាក់ឲ្យដំណើរការសំណងសាងសងថ្មីបានជួយឲ្យជីវភាពរស់នៅរបស់
 គ្រួសារចំនួន ១២ ពាន់គ្រួនៅតំបន់ជនបទព្រំដែនឆ្ងាយដាច់ស្រយាលផ្លាស់ប្តូរ
យ៉ាងខ្លាំង។ បណ្តាញអគ្គិសនីជាតិមិនត្រឹមតែជួយខេត្ត Quang Ninh អភិវឌ្ឍន៍​
ផលិតកម្មកសិកម្មងាយស្រួលថែមទៀត ប៉ុណ្ណោះទេ ថែមទាំង ជួយខេត្តអភិវឌ្ឍន៍
ផ្នែកឧស្សាហកម្មកែច្នៃនិងឧស្សាហកម្មឧបត្ថម្ភ ទៀតផង។ លោក Do Van Tien
 ប្រជាពលរដ្ឋមួយរូបនៅឃុំកោះ Quan Lan បានឲ្យដឹងថា៖

        «មុននេះគ្មានអគ្គិសនីទេដោយហេតុនេះ ជីវភាពរស់នៅពិបាកណាស់
យើងខ្ញុំត្រូវប្រើប្រាស់ម៉ាស៊ីនភ្លើងទាំងយប់ទាំងថ្ងៃចំណាយប្រាក់ទៅលើការទិញ
ប្រេង ច្រើនណាស់។ តាំងពីពេលមានអគ្គិសនី ប្រជាពលរដ្ឋអភិវឌ្ឍន៍ការរកស៊ីល្អ
 ណាស់ ហើយប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយណាស់។»

        បន្តជោគជ័យនៃគំរោងការណ៍វិនិយោគកសាងបណ្តាញអគ្គិសនីនៅតំបន់
 ជនបទ ខេត្ត Quang Ninh ចាប់ផ្តើមដាក់ចេញគោលដៅធំជាង នេះគឺជាការនាំ
 បណ្តាញអគ្គិសនីជាតិទៅកាន់ស្រុកកោះសមុទ្រទាំងអស់។ គំរោងការណ៍នាំ
បណ្ដាញអគ្គិសនីទៅដល់ស្រុកកោះ Co To នាឆ្នាំ ២០១៣ ដោយមានការ វិនិយោគ
សរុបឡើងដល់ ១១០០ ពាន់លានដុង និងគំរោងការណ៍នាំ បណ្តាញអគ្គិសនីជាតិ
ទៅកានឃុំកោះ Van Don ដោយមានប្រភពទុនវិនិយោគ ទទួលបាន ៣១២
ពាន់លានដុង ត្រូវបានខេត្ត  Quang Ninh បំផុសចលនាប្រព័ន្ធ នយោបាយ
ចូលរួមដោយមានការស្រុះចិត្តគំនិតរបស់ប្រជាពលរដ្ឋទាំងមូល។ លោក Vu
Dinh Tan នាយករងក្រុមហ៊ុនអគ្គិសនីខេត្ត Quang Ninh បានឲ្យដឹង ថា៖                       

        «ក្រុមហ៊ិនអគ្គិសនីខេត្ត Quang Ninh គឺជាក្រុមហ៊ុនដំបូងក្នុងទូទាំងប្រទេស
បានសម្រេចនាំបណ្តាញអគ្គិសនីជាតិទៅដល់តំបន់ឆ្ងាយដាច់ស្រយាលនាឆ្នាំ ២០១២
 និងជាក្រុមហ៊ុនដំបូងដែលនាំបណ្តាញអគ្គិសនី ២២០ គីឡូវ៉ុលទៅកាន់ កោះ។
បន្ទាប់ពីជោគជ័យរបស់ខេត្ត  Quang Ninh តំបន់ផ្សេងៗបានចាប់ ផ្តើមអនុវត្ត
កម្មវិធីនេះ។ នេះគឺជាប្រការគួរឲ្យមោទនរបស់ផ្នែកអគ្គិសនីខេត្ត Quang Ninh។»

        ខេត្ត Quang Ninh បាននាំមុខក្នុងទូទាំងប្រទេសអំពីការសម្រេចបណ្តាញ
អគ្គិសនីនៅជនបទនិងកោះសមុទ្រទាំងអស់។ លទ្ធផលនេះរួមចំណែកសម្រេច
បណ្ដាគោលដៅដែលបានដាក់ចេញ ហើយនឹងជាគ្រិះស្ថានដើម្បីខេត្ត Quang Ninh
ក្លាយទៅជាខេត្តឧស្សាហកម្មតាម ទិសទំនើបនាឆ្នាំ ២០២០ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ