ខេត្ត Tay Ninh ៖ ប្រជាកសិករធ្វើមានអាស្រ័យដោយកម្ចីទុនតាមក្រុមតភ្ជាប់ផលិតកម្ម


ខេត្ត Tay Ninh ៖ ប្រជាកសិករធ្វើមានអាស្រ័យដោយកម្ចីទុនតាមក្រុមតភ្ជាប់ផលិតកម្ម - ảnh 1
ខេត្ត Tay Ninh ៖ ប្រជាកសិករធ្វើមានអាស្រ័យដោយកម្ចីទុនតាមក្រុមតភ្ជាប់ផលិតកម្ម (Image: agribank.com.vn)

(VOVworld) – នាពេលកន្លងទៅ រូបសណ្ឋានខ្ចីទុនតាមក្រុមតភ្ជាប់ផលិតកម្ម
ត្រូវបានសមាគមកសិករខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) រួមជាមួយ
សភាធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមក្នុងតំបន់បានសហការ
អនុវត្តដែលបានជួយឧបត្ថម្ភគ្រួសារកសិកររាប់ពាន់គ្រួរួចផុតពីភាពក្រីក្រនិង
 ធ្វើមាន។ ពីរូបសណ្ឋាននេះ ប្រាក់ទុនរបស់ធនាគារត្រូវបានបញ្ជូនដល់ដៃ
ប្រជាកសិករប្រកបដោយងាយស្រួលនិងលឿនថែមទៀតប្រភពទុនត្រូវបាន
ប្រើប្រាស់តាមគោលដៅដ៏ត្រឹមត្រូវ។ នេះគឺជាទីកន្លែងដែលប្រជាកសិករ
ផ្ញើរក្តីសង្ឈឹម ចែក រំលែកបទពិសោធន៍ក្នុងផលិតកម្មនិងអាជីវកម្មផងដែរ។

        នៅភូមិ Phuoc Hoi ឃុំ Suoi Da ស្រុក Duong Minh Chau លោក Vo Van
Ten ឬហៅថា៖ Nam Ten ល្បីឈ្មោះជាអ្នករុកស៊ីពូកែរ។ ចំណូលប្រចាំឆ្នាំរបស់
លោកកើនឡើងដល់ ២ ពាន់លានដុង។ នាពេលចាប់ផ្តើមអាជីព លោកមាន
ផ្ទៃដី កសិកម្ម ១ ហិកតាតែប៉ុណ្ណោះ។ លោក Nam Ten បានឲ្យដឹងថា៖ ជីវភាព
រស់នៅ របស់គ្រួសារលោកត្រូវបានកែលំអរដូចសព្វថ្ងៃអាស្រ័យដោយប្រភព
ទុនពីធនា គារ។ ​​​​​                            

        «ដាំដំណាំណាឬចិញ្ចឹមសត្វណាត្រូវមានដី។ ខ្ញុំចូលចិត្តដាំព្រៃជាងគេ។
ក្នុង ផលិតកសិកម្ម ប្រសិនបើ ខ្ញុំខ្វះទុន ខ្ញុំត្រូវការប៉ុន្មានគឺធនាគារផ្តល់ឲ្យភ្លាម
 មួយរំពិច។ ដោយហេតុនេះ អាជីវកម្មរបស់ខ្លួនអភិវឌ្ឍន៍យ៉ាងខ្លាំង។»

        គ្រួសារលោក Nam Ten គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួន ៩ សែន
 គ្រួសមាជិកនៃក្រុមតភ្ជាប់ផលិតកម្មនៅខេត្ត Tay Ninh ដែលបានខ្ចីប្រភពទុន
ពី ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បីធ្វើសេដ្ឋកិច្ច។ រូបសណ្ឋាននេះត្រូវ
បាន ហៅថា «ចាប់ដៃតភ្ជាប់» ដែលជាស្ពានផ្សាភ្ជាប់រវាងប្រជាកសិករជាមួយ
ធនា គារកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ លោក Pham Van Tay ប្រធានក្រុម
តភ្ជាប់ផលិ តកម្មភូមិ Phuoc Binh ២ ឃុំ Suoi Da ស្រុក Duong Minh Chau បាន
ឲ្យដឹងថា៖ ក្រុមរបស់លោកមានគ្រួសារចំនួន ៥០ គ្រួចូលរួមខ្ចីទុនដោយមាន
តំលៃជិត ២ ពាន់លានដុង។ រហូតមកដល់ពេលនេះ គ្រួសារទាំងនេះសុទ្ធតែ
មានសេដ្ឋកិច្ច ស្ថិរភាព កូនចៅរៀនសូត្រពូកែរ។  

«ខ្ញុំធ្វើបាន ហើយខ្ញុំទិញដី។ ក្នុងករណីខ្វះលុយ ខ្ញុំនឹងខ្ចីបន្ថែមពីធនរគារ។
ឥឡូវនេះ ខ្ញុំមានផ្ទៃដីដាំឈើហូបផ្លែចំនួន ៣ ហិកតា។ ជាឧទាហរណ៍ នាពេល
មិនទាន់ប្រមូលផលទេ ឬ គ្មានលុយបង់ប្រាក់សំរាប់ធនាគារ ធនាគារនឹងពន្យា
ពេលកម្ចីដើម្បីបង្កលក្ខណៈសំរាប់ខ្ញុំសងបំណុល។»

ក្នុងដំណើរការផលិតកម្ម ប្រសិនបើ សមាជិកក្រុមតភ្ជាប់ផលិតកម្មជួបការ
លំបាក នោះគឺគេទាក់ទងជាមួយធនាគារសំដៅស្វែងរកដំណោះស្រាយសំរាប់
បញ្ហានេះ ។ លោក  Tran Van Han ប្រធានសមាគមន៍ប្រជាកសិករខេត្ត Tay Ninh
បានឲ្យដឹងថា៖

«រយៈពេលសម្រេចសំណុំឯកសារពីកម្មាភិបាលសមាគមកសិករដល់កម្មាភិ
បាលឥណទានគឺ ៤ ថ្ងៃតែប៉ុណ្ណោះ។ កសិករនឹងទទួលប្រាក់កម្ចី  ក្រោយរយៈពេល
 ៤ ថ្ងៃ។ នេះគឺជាកំណែទម្រង់រដ្ឋបាលប្រកបដោយប្រសិទ្ធភាព ដែលជួយឧបត្ថម្ភ
ប្រជកសិករម្ចាស់ការខ្ចីទុនដើម្បីវិនិយោគដោយទាន់ពេលវេលា។»​

        រហូតមកដល់ពេលនេះ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទសភាខេត្ត
Tay Ninh បានផ្តល់ប្រាក់ជំនួយសំរាប់ក្រុមតភ្ជាប់ផលិតកម្មចំនួន ១៩០០ ដោយ
មាន ប្រភពទុនឡើងដល់ ១ លានលានដុង។ ដើម្បីរួមដំណើរជាមួយប្រជាកសិករ
ធនាគារជានិច្ចកាលរក្សាទំនាក់ទំនងស្អិតរមួតជាមួយបណ្ដាអង្គការសមូហភាព
ជាពិសេសគឺសមាគមប្រជកសិករ។ លោក Vo Tu Thien  នាយក​ធនាគារ
Agribank ខេត្ត Tay Ninh បានឲ្យដឹងថា៖

        «យើងខ្ញុំមបញ្ជូនកម្មាភិបាលចូលរួមបណ្ដាអង្គការសមាគមវិជ្ជាជីវៈ ដូចជា
សមាគមអាជីវករដើម្បីស្វែងយល់បន្ថែមនិងក្តាប់ជាប់ស្ថានភាពជាក់ស្តែង។
ពីនោះអនុវត្តសកម្មភាពរបស់ធនាគារចំពោះប្រជាកសិករប្រកបដោយ
ប្រសិទ្ធភាព។»

        តាមរយៈបណ្ដាក្រុមតភ្ជាប់ផលិតកម្ម ប្រជាជនមានឱកាសផ្តើមឡើងបំណង
 ប្រាថ្នានិងតម្រូវការខាងប្រភពទុនរបស់ខ្លួន។ ដោយមានការផ្តល់ទុនកម្ចីជាផ្ទាល់
 សំរាប់កសិករឲ្យសមស្រប Agribank បានជួយឧបត្ថម្ភប្រជាកសិកររួចផុតពីភាព
ក្រីក្រនិងធ្វើមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ