គំនូរជនបទថ្មីនៅឃុំមួយនៅតំបន់ព្រៃភ្នំ

គំនូរជនបទថ្មី ដែលកំពុងលេចចេញយ៉ាងច្បាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ​ពេល
ដែល កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ត្រូវបានអនុវត្តនៅឃុំព្រៃភ្នំ 
Sin Cheng ស្រុក Sin Ma Cai ខេត្ត Lao Cai ​។ ដោយការ​ប្តេជ្ញាចិត្ត​និង​ការខំប្រឹង
ប្រែង  របស់រដ្ឋអំណាច​និងប្រជាជនតំបន់ ឃុំ Sin Cheng បាន​ក្លាយ​ទៅ​ជា​ឃុំគំរូ  អំពីការកសាងជនបទថ្មី របស់ខេត្ត Lao Cai។ ​

គំនូរជនបទថ្មីនៅឃុំមួយនៅតំបន់ព្រៃភ្នំ - ảnh 1
ឃុំព្រៃភ្នំ Sin Cheng ស្រុក Sin Ma Cai ខេត្ត Lao Cai(internet)

          មុននេះ២ឆ្នាំ ផ្លូវធ្វើដំណើរទៅភូមិ Mao Seo Phin ជាផ្លូវដី១រដិបរដុប នារដូវ វស្សារ ម៉ូតូមិនអាចធ្វើដំណើរទៅបានទេព្រោះផ្លូវចោត ហើយរអិល ។ ប្រជាជន

នៅ ភូមិ Mao Seo Phin នា​ពេល​មានការងារត្រូវចុះឃុំ ឬទៅផ្សារ ត្រូវដើរអស់
ប៉ុន្មានម៉ោងដែរ។ ​ប៉ុន្តែ ​ឥឡូវមិនដូចមុនទៀតទេ  ផ្លូវត្រូវបានកសាង ជួសជុលបើក
ទូលាយទៅ ដល់ភូមិនិមួយៗ ម៉ូតូអាចចូលទៅ​ដល់ផ្ទះនិមួយៗ។ មេភូមិ លោក 
Giang A Trang បានអោយដឹងថា÷

          “ ក្នុងការកសាងជនបទថ្មី មិនគ្រាន់តែគ្រួសារខ្ញុំប៉ុណ្ណោះទេ គ្រួសារ​ទាំងអស់ ក្នុងភូមិ សុទ្ធតែបានចូលរួមការរួមវិភាគទាន ជាកម្លាំងកាយចិត្ត និង​បរិច្ចាកដីធ្លី 
ដើម្បីកសាងផ្លូវ។ រដ្ឋជួយឧបត្ថម្ភ​ ៣០-៤០%តែប៉ុណ្ណោះ ​ហើយ​ប្រជាជន​រួមវិភាគ
ទាននាំគ្នាកសាង។​ ឥឡូវនេះ ​មានផ្លូវចូលទៅដល់ទីប្រជុំជននិមួយៗហើយ  ការ ដឹកជញ្ជូនទំនិញគឺងាយស្រួលណាស់។”

           ក្រៅពីការទទួលផលពីការកសាងផ្លូវថ្មី​ ប្រជាជនក្នុងឃុំនៅ​បាន​ខ្ចីទុន ដើម្បី
កាត់បន្ថយភាព ក្រីក្រទៀតផង។ រូបភាពជនបទ Sin Cheng កំពុងផ្លាស់​ប្តូរ​ជារៀង
រាល់ថ្ងៃ។

​          បង Ma A Nao ជនជាតិ​ Mong នៅភូមិ Ban Kha ឃុំ Sin Cheng បានអោយដឹង​
ថា÷ ក្នុង​ភូមិចំនួន២នេះ មានតែគ្រួសារបងមានម៉ាស៊ីនកិន​អង្ករ ​ដូច្នេះ គ្មានពេល ណាអស់ការងារធ្វើទេ។ ពី​ទឹកប្រាក់ចំនួន ​១០​លានដុង ខ្ចីពីធនាគារគោល នយោ បាយសង្គម ស្រុក Si Ma Cai បងបាន​បើកទូលាយផលិតកម្ម ដោយការជីកស្រះ ចញ្ជឹមត្រី ទិញបន្ថែមគោ ក្របី ​ធ្វើម់ាស៊ីនកិនអង្ករ និង​ប្រមូលទិញ​កសិផល របស់
បង ប្អូនក្នុងភូមិ។ នាបច្ចុប្បន្ន គ្រួសារបង​សាងសងផ្ទះមួយដ៏ល្អស្អាត និងជីវភាព
រស់នៅគ្រប់គ្រាន់។ បង Ma A Nao បាន​អោយ​ដឹងថា÷

          “ ក្នុងកម្មវិធីកសាងជនបទថ្មី ប្រជាជនឃុំ Sin Cheng ត្រូវបានបក្ស រដ្ឋ ​យកចិត្ត​ទុកដាក់ជាច្រើន។ ចំណែកខ្លួនឯងវិញ ខ្ញុំបានខ្ចីទុនពីធនាគារ ដើម្បីធ្វើអាជីវកម្ម។ ​គ្រួសារខ្ញុំ ឥឡូវ បានរួចផុតពីភាពក្រីក្រ មានរបស់ញ៉ាំ មានរបស់ទុកហើយ។ ខ្ញុំសប្បាយរីករាយណាស់។ ”

          តាមដំណាក់កាល ដល់ឆ្នាំ ២០១៥ ឃុំ Sin Cheng នឹងសម្រេច​បទដ្ឋាន​ទាំង ១៩  ដើម្បីក្លាយទៅជា ឃុំជនបទថ្មី។ នាបច្ចុប្បន្ន នៅមានបទដ្ឋានមួយចំនួនដែលឃុំមិន
ទាន់ បានសម្រេច ដូចជា÷ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កំរិត ចំណូល គិត ជាមធ្យមចំពោះមនុស្សម្នាក់…។ល។ លោក Ly Xuan Thanh លេខា​គណះកម្មាធិការ
បក្ស  និងជា ប្រធានគណះកម្មាធិការប្រជាជន ឃុំ Sin Cheng ​បានអោយដឹងថា÷​បទដ្ឋានជនបទថ្មីមួយចំនួន ត្រូវបាន​បំពេញ​បន្ថែម ​កែសម្រួល អោយសមស្រប ជាមួយអត្តសញ្ញាណ​របស់តំបន់ ​និមួយ​ៗ÷

          “ ជាមួយបណ្ដាបទដ្ឋាននៅសេសសល់ ខ្ញុំឃើញថា÷ ​ពិបាកអនុវត្ត​ណាស់​ 
ដោយសារ​មិនសមស្របជាមួយស្ថានភាពជាក់ស្ដែង របស់តំបន់ព្រៃភ្នំ​ឆ្ងាយដាច់ ស្រយាល ភាគច្រើនធ្វើកសិកម្ម​ដូចជាយើងខ្ញុំ។ ទីពីរគឺ ​អត្រា​ក្រីក្រ​របស់ឃុំនៅមាន
កំរិតខ្ពស់ ​ដូច្នេះ បណ្ដាប្រភពកម្លាំងរួមវិភាគទានសំរាប់​ការកសាងជនបទថ្មី នៅមាន កំហិតនៅឡើយ។ ប៉ុន្តែ ក្នុងរយះពេលកន្លងទៅ ឃុំបានបំផុសចលនារួមកម្លាំងកាយ ចិត្តកសាងជនបទថ្មី ដើម្បីប្រមូលផ្តុំប្រភពកម្លាំង ក្នុងប្រព័ន្ធនយោបាយទាំងមូល
 ក៏ដូចជា អង្គភាពអាជីវកម្មនានាចូលរួមដែរ។”

          ក្នុងស្ថានភាពជាក់ស្ដែង ការអនុវត្តការកសាងជនបទថ្មី នៅឃុំព្រៃភ្នំ ​Sin Cheng​
 ​ស្រុក Si Ma Cai ខេត្ត Lao Cai បានសរអោយឃើញ​ថា÷ ​ទន្ទឹម​នឹងការប្តេជ្ញាចិត្ត ការ
ខំប្រឹង ប្រែងរបស់រដ្ឋអំណាចតំបន់ និងប្រជាជន គឺរដ្ឋក៏ត្រូវយកចិត្តទុកដាក់ ​វិនិយោគ
ទាន់ ពេលវេលា និងមានបណ្ដាការស្រាវជ្រាវ ​កែលំអរ​បទ​ដ្ឋាន​ ដើម្បីសមស្របទៅ
នឹង​ស្ថានភាពជាក់ស្ដែង នៅតំបន់ព្រៃភ្នំ លំបាក​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ