( VOVWorld)-ក្នុងនាទីជនបទថ្មីវៀតណាមក្នុងសប្តាហ៏មុន វិទ្យុសម្លេងវៀតណាម បានឧទ្ទេសនាមជាមួយអស់លោកអ្នក អត្ថបទស្តីពីបណ្តាដំណោះស្រាយអនុវត្ត
កម្មវិធី គោលដៅជាតិអំពីជនបទថ្មីនៅវៀតណាមនាសព្វថ្ងៃ ក្នុងនាទីជនបទថ្មីវៀត
ណាមពេលនេះ វិទ្យុសម្លេងវៀតណាម ឧទ្ទេសនាមជាមួយអស់លោកអ្នកអត្ថបទ
ស្តីពីគំរោងការណ៏អភិវឌ្ឌ្យ ជនបទថ្មីដែលជាដំណោះស្រាយ១ក្នុងចំណោមដំណោះ
ស្រាយសំខាន់ក្នុងការអនុវត្តកម្មវិធីនេះ។អត្ថបទសរសេររបស់អ្នកយកព័ត៍មាន
Lan Anh .
ក្រោយរយះពេល៣ឆ្នាំអនុវត្តកម្មវិធីពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ បណ្តាខ្លឹមសារ
នៃការ កសាងជនបទថ្មី បានទទួលសំណូមពរដែលបានដាក់ចេញ។ចំពោះផែនការ
កសាងជនបទ ថ្មី គិតមកដល់ខែមិថុនាឆ្នាំ២០១០ បានសំរេចការកសាងផែនការ
ល្អិតល្អន់នៅឃុំជាគំរូចំនួន១១ក្នុងទូទាំងប្រទេស។មានឃុំចំនួន ៨ក្នុងឃុំទាំង១១បានសំរេចជាមូលដ្ឋានអំពីបទដ្ឋាន ហេដ្ឋារចនាសំព័ន្ធ។ប្រាក់ចំណូលគិតជាមធ្យម
របស់ប្រជាជននៅតាមបណ្តាឃុំគំរូបានកើន ប្រមាណ ៦០% នឹងឃុំទាំង១១នេះ
ទទួលបានបទដ្ឋានអំពីការកសាងប្រព័ន្ធនយោបាយ។លោក Tang Minh Loc ប្រធាន
នាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឌ្យជនបទ ប្រធានការិយាល័យគណះ
កម្មាការដឹកនាំកម្មវិធីគោលដៅជាតិអំពីជនបទថ្មីបានឲ្យដឹងថា៖ ក្នុងទូទាំងប្រទេស
មានឃុំចំនួន 9121 ក្នុងនោះមានឃុំចំនួន២០%ទទួលបានបទដ្ឋាន ជនបទថ្មី ឆ្នាំ
២០១៥ នឹង៥០%កំពុងកសាងផែនការ។ក្នុងឆ្នាំ២០១១ឆ្នាំ ២០១២ យើងផ្តល់ អាទិភាព
ដល់បណ្តាឃុំដែលចុះឈ្មោះដល់ទីដៅជាមុន។
|
អភិវឌ្ឌ្យជនបទថ្មីផ្តោតទៅលើការអភិវឌ្ឌ្តកសិកម្ម(រូបថត៖ Internet) |
ការពិតជាក់ស្តែងនៅបណ្តាឃុំគំរូ មិនត្រឹមតែបានជួយដល់រដ្ឋាភិបាលបណ្តា
ក្រសួង នឹងផ្នែកនានាមានមូលដ្ឋានផ្សព្វផ្សាយនឹងបំពេញបន្ថែមនូវគោលនយោបាយ
យន្តការជាក់ស្តែងសំរាប់បណ្តាឃុំគំរូប៉ុណ្ណោះទេ ថែមទាំងសំរាប់ការអនុវត្តកម្មវិធី
គោលដៅជាតិកសាង ជនបទថ្មីដោយទូលំទូលាយទៀតផង។ក្រោយរយះពេល៣
ឆ្នាំអនុវត្ត បានមើលឃើញនូវ រូបរាងជនបទថ្មីក្នុងដំណាក់កាលឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មនៅវៀតណាម។តាមលោកTang Minh Loc ថា៖ការអនុវត្តកសាង
ជនបទថ្មីនៅវៀតណាមនាបច្ចុប្បន្ន ត្រូវ បានវាយតំលៃតាមបទដ្ឋានចំនួន១៩ ក្នុងក្រម
បទដ្ឋានជាតិអំពីការកសាងជនបទថ្មីដែល ត្រូវបាននាយករដ្ឋមន្រ្តីចេញផ្សាយ។
លោកTang Minh Loc និយាយ ថា ដោយឈរលើមូលដ្ឋាននោះត្រូវរៀបចំឡើងវិញ
តាមទឹសអភិវឌ្ឌ្យដោយអរិ្យធម៏ទំនើបធានាបានការអភិវឌ្ឌ្យដោយរឹងមាំ។ដល់ឆ្នាំ
២០១២បណ្តាឃុំត្រូវសំរេចរួចរាល់នូវគំរោងការ ជនបទថ្មី។ពេលនោះទើបអនុវត្ត
បណ្តាខ្លឹមសារថ្មី។និយាយដោយវិធីផ្សេងគឺការរៀបចំត្រូវដើរមុន ជាលក្ខ័ណ្ឌដំបូង
បង្អស់ក្នុងការកសាងជនបទថ្មី។
ក្នុងសន្និសីទលាតត្រដាងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
ជាមួយ ថ្នាក់ដឹកនាំខែត្រទីក្រុងនឹងបណ្តាក្រសួងបណ្តាផ្នែកមជ្ឈឹមនាពេលថ្មីៗនេះ
ឧបនាយក រដ្ឋមន្រ្តីVu Van Ninhចាត់ទុកថា៖ កម្មវិធីគោលដៅជាតិកសាងជនបទថ្មី
គឺជាខ្លឹមសារ ដំណោះស្រាយសំខាន់ ១ដើម្បី អនុវត្តសេចក្តីសំរេចចិត្តសន្និបាត
មជ្ឈឹមលើកទី ៧ ស្តីពីកសិកម្ម-ជនបទ-កសិករ ។ដល់ ឥឡូវនេះកម្មវិធីនេះបាន
ក្លាយទៅជាចលនាស៊ីជំរៅទៅក្នុងការរស់នៅ ។ ហេតុដូច្នេះយើង ត្រូវអនុវត្ត
នឹងអនុវត្តឲ្យបាន។ត្រូវបំផុសបានប្រព័ន្ធនយោបាយទាំងមូលចូលរូម។ បណ្តា
ស្ថាប័ន្ធ រដ្ឋអំណាចនឹងគណះកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវប្រមូលផ្តុំដឹកនាំ
ណែនាំ នឹង រៀបចំអនុវត្តលើភូមិសាស្រ្តឃុំនិមួយៗឲ្យសមស្រប។
រៀបចំឡើងវិញដើម្បីអភិវឌ្ឌ្យ គឺជាខ្លឹមសារ ជាបុព្វបទក្នុងកិច្ចការកសាង
ជនបទ ថ្មីនៅវៀតណាម៕