ឃុំ Chieng Xom ទីក្រុង Son La ខំប្រឹងប្រែងសម្រចគោលដៅកសាងជនបទថ្មី

(VOV)_ ឃុំ Chieng Xom ទីក្រុង Son La (ភាគខាងជើងវៀតណាម)  ​ត្រូវ​បាន
​ជ្រើសរើសជាឃុំមួយ​កសាងរូបសណ្ឋាន​ជនបទថ្មី។​ ដោយមានការប្តេជ្ញា​ចិត្ត​ និង
ការខំប្រឹងប្រែងរបស់រដ្ឋអំណាចនិងប្រជាជន ឃុំ កំពុងខំប្រឹងប្រែងសម្រេចគោល
ដៅកសាងជនបទថ្មី ក្នុងឆ្នាំ ២០១៥នេះ។

ឃុំ Chieng Xom ទីក្រុង Son La ខំប្រឹងប្រែងសម្រចគោលដៅកសាងជនបទថ្មី - ảnh 1
ឃុំ Chieng Xom ទីក្រុង Son La ខំប្រឹងប្រែងសម្រចគោលដៅកសាងជនបទថ្មី

          តាំងពីពេលបានជ្រើសរើសជារូបសណ្ឋាន១អំពីការកសាងជនបទថ្មីមក រដ្ឋ
អំណាចតាំងពីថ្នាក់ឃុំ ដល់ភូមិ  អង្គភាពនានា បានធ្វើការឃោសនាទៅដល់ប្រជា
ជនគ្រប់រូប ជ្រួតជ្រាបអំពីខ្លឹមសារនិងផលប្រយោជន៍ ក៏ដូចជាការទទួលខុសត្រូវ
ក្នុងការកសាងជនបទថ្មី។ ឃុំក៏បានចេញសេចក្ដីសម្រេចចិត្ត កសាងផែនការជា
ប្រចាំឆ្នាំ កំណត់ខ្លឹមសារដែលចាំបាច់អាទិភាពមុននឹងធ្វើការបញ្ជាណែនាំអនុវត្ត។

          ចំណុចលេចធ្លោបំផុតក្នុងការកសាងជនបទថ្មី របស់ឃុំនោះគឺចលនាធ្វើផ្លូវ​គមនាគមន៍ តភ្ជាប់ភូមិជាមួយគ្នា ដោយមានការរួមវិភាគទានយ៉ាងសកម្មពីប្រជា
ជន។ ដូចជានៅភូមិ Hum កម្មាភិបាលភូមិ បានឃោសនាប្រជាជនបរិច្ចាកដី​ចំនួន
១៦០០ម៉ែត្រក្រឡា និងថ្ងៃធ្វើពលកម្មដើម្បីធ្វើផ្លូវគមនាគមន៍។ ផ្លូវចូលមកភូមិនា
នា ត្រូវបានចាក់ប៉េតុង តាមទិសស្លោក ៖ រដ្ឋនិងប្រជាជនរួមគ្នាធ្វើ បង្កលក្ខណះ
ងាយស្រួលក្នុងការដំណើរ​ និងដឹកជញ្ជូនកសិផល។ លោក Quang Van Phong មេ
ភូមិ Hum ទីក្រុង Son La ខេត្ត Son La បានអោយដឹងថា៖

          “ ភូមិ Hum នាបច្ចុប្បន្ន មានផ្លូវធ្វើដំណើរទៅវិញទៅមកងាយស្រួល​ណាស់។ ​
ប្រជាជនសប្បាយរីករាយណាស់។ ភូមិកំពុងខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋ​កិច្ច​គ្រួសារ  ដូចជា៖ ចិញ្ចឹមគោយកទឹកដោះគោ ចិញ្ជឹមជ្រូក មាន់ …លៗ នា​បច្ចុប្បន្ន ប្រជាជន
ក្នុងភូមិបានមានជីវភាពរស់នៅនូវការគ្រាន់បើ។​”

          ឃុំ Chieng Xom មានផ្ទៃដីធម្មជាតិជាង៦២០០ហិកតា ដែលក្នុងនោះផ្ទៃដី​ក
សិកម្មស្រូបយក១៥%។ បានជា ក្នុងការផ្ទេប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឃុំផ្តល់​
អាទិភាព​​ពង្រីកប្រសិទ្ធិភាពវិស័យសេវាកម្មពាណិជ្ជកម្ម ​និងផ្ទេរប្តូររចនាសម្ព័ន្ធ​សេដ្ឋ
កិច្ចកសិកម្មតាមទិសផលិតទំនិញ។ រដ្ឋអំណាចតំបន់បានសហការជាមួយសហ
ការណ៍ Ha Duy Tuong ផ្ទេរប្តូរ​ផ្ទៃដីស្រែចំនួន២១ហិកតា​ដាំស្រូវទៅជា​ដាំ​បន្លែ​ ផ្កា
 គុណភាពខ្ពស់ ​នៅភូមិ Tong , Hum, Panh …លៗ ដោះស្រាយ​ការ​ងារ​សំរាប់​មនុស្ស
ចំនួន​២០០នាក់​នាំមកនូវ ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ពី១៥០​ដល់
២០០​ដុល្លារ​អាមេរិកក្នុង១ខែ។ លោក Do Duy Thuong ប្រធានសហករណ៍ឃុំ Ha
 Duy Thuong បានអោយដឹងថា៖

          “ ខ្ញុំជាសមាជិករបស់សម្ព័ន្ធសហករណ៍ខេត្ត Son La។  ខ្ញុំស្នើរ​គណៈកម្មា
ធិការ​ឃុំអោយ​ផ្ទេរប្តូរផ្ទៃដីកសិកម្មទៅ​ដាំផ្កា។ រហូតមកដល់ពេលនេះ ​រូបសណ្ឋាន
នេះកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ និងត្រូវបានប្រជាជនគាំទ្រយ៉ាងពេញទំហឹង​។”

          គិតដល់ឆ្នាំ ២០១៤ ឃុំ Chieng Xom បានសម្រេចបទដ្ឋានចំនួន១៥/១៩ ​អំពី
ការកសាងជនបទថ្មី។ លោក Lu Van Thien ប្រធានគណៈកម្មាធិការ​ប្រជាជនឃុំ
 Chieng Xom ​អោយដឹងថា៖ 

            “ ដើម្បីសម្រេចបានគោលដៅកសាងជនបទថ្មី ឃុំបានបង្កើនការដឹកនាំ
​របស់បក្ស របស់រដ្ឋ និងពង្រីកកម្លាំងពលំពីបណ្ដាអង្គការនយោបាយ សង្គម 
កម្លាំង​សាមគ្គីរបស់ប្រជាជនទាំងមូល។ ជំរុញខ្លាំងការងារឃោសនា លើកកំ
ព​ស់​ចំណេះដឹងរបស់ប្រជាជន ដើម្បីកសាងជនបទថ្មី។ ប្រមូលផ្តុំដោះស្រាយ
ការលំបាកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍ អភិវឌ្ឍន៍មុខរបរ ទាក់ទាញ
អង្គភាពអាជីវកម្ម​វិនិយោគទៅលើ​ផលិតកម្ម។ ឃុំប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម 
បង្កលក្ខណះអោយអង្គភាពអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្ម…លៗ”

          រក្សាបទដ្ឋានដែលទទួលបាន រដ្ឋអំណាចនិងប្រជាជនឃុំ Chieng Xom ខំ​
ប្រឹង​ប្រែងសម្រេចបទដ្ឋាននៅសេសសល់ក្នុងឆ្នាំនេះ។ ប៉ុន្តែសំខាន់បំផុត ឃុំ ​
Chieng Xom ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់ជីវភាពរស់​នៅខាង​
ស្មារតី សំរាប់ប្រជាជន ធានាប្រសិទ្ធិភាពនានាដែលកម្មវិធីកសាងជនបទថ្មី
បាននាំមក អោយប្រជាពលរដ្ឋនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ