ឃុំ KHANH THIEN - តំបន់ទទួលបទដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត NINH BINH

(VOV)_ឃុំ Khanh Thien ស្រុក Yen Khanh ជាឃុំ១ក្នុងចំណោមឃុំ​៣ ​ទទួលបទ
ដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត Ninh Binh តាំងពីដើមឆ្នាំ ២០១៤មក។​ ក្រោយ​​ការ
ផ្លាស់ប្តូរថ្មី អំពីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ជីវភាពរស់នៅរបស់ប្រជាជននៅទី
នេះបានលើកស្ទួយពី១ថ្ងៃទៅ១ថ្ងៃ ដោយក្នុងឆ្នាំ ២០១៤ប្រាក់ចំណូលគិតជាមធ្យម
សំរាប់មនុស្ស​ម្នាក់គឺ២៥លានដុង/ឆ្នាំ។ 

ឃុំ KHANH THIEN - តំបន់ទទួលបទដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត NINH BINH - ảnh 1
ឃុំ KHANH THIEN - តំបន់ទទួលបទដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត NINH BINH

ជាមូលដ្ឋានដែលមានផ្ទៃដីកសិកម្មតិចបំផុតនៅក្នុងស្រុក បានជា ឃុំ Khanh
Thien បាន​ប្រមូលផ្តុំផ្ទេរប្តុររចនាសម្ព័ន្ធកសិកម្ម អភិវឌ្ឍន៍មុខរបរ បង្កើនអត្រាពលករ
សេវាកម្ម។ ក្នុងនោះ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍មុខរបរដាំដើមឈើលំអរ និង
នំបញ្ចុកនំ​ត្រាង។ ​នាបច្ចុប្បន្ន មុខរបរដាំដើមឈើលំអរទាក់ទាញបានគ្រួសារចំនួន
៣០០គ្រួចូលរួម។ ប្រាក់ចំណូលពីរបរដាំដើមឈើលំអរនេះ​របស់គ្រួសារនិមួយៗពី
រាប់សិបដល់រាប់រយលានដុង ​ក្នុងមួយ​ឆ្នាំ។ ចំពោះមុខរបរធ្វើនំបញ្ចុក និងនំបាញ់
ត្រាង ឃុំមានគ្រួសារចំនួន៤០គ្រួប្រកបមុខរបរនេះ ដោយមានប្រាក់ចំណូលរាប់
សិបលានដុង/ឆ្នាំ។ លោក Nguyen Van Goong អ្នកផលិត​នំបញ្ចុកមួយនាក់ បាន
អោយដឹងថា៖ 

          “ គ្រួសារខ្ញុំធ្វើនំត្រាងតាំងពីយូរណាស់មកហើយ។ ចាប់ពីពេលអនុវត្តបច្ចេក
វិទ្យា​ចូលក្នុងការ​កិនម្សៅ យើងខ្ញុំសន្សំសំចៃបានពេលវេលាជាច្រើន​។ មុននេះ ប្រ
កបមុខរបរ​នេះ​គឺលំបាកណាស់ ប៉ុន្តេឥឡូវនេះធ្វើងាយស្រួលជាច្រើន។”

          ដោយបានសកម្មផ្លាស់ប្តូរមុខរបរ បង្កើតបន្ថែមការងារធ្វើ បង្កើនប្រាក់ចំណូលនេះ បានជា នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅឃុំ Khanh Thien  ត្រូវបាន
លើកស្ទួយ​ជាច្រើន។ ប្រាក់ចំណូលគិតជាមធ្យម សំរាប់មនុស្សម្នាក់ នាឆ្នាំ២០១៤ 
គឺ២៨,៥ លាន​ដុង (ស្មើនឹងមួយពាន់បួនរយដុល្លារអាមេរិក) និងអត្រាគ្រួសារក្រីក្រ
នៅត្រឹមតែជិត២,៥%ប៉ុណ្ណោះ។ បណ្ដាគោលនយោបាយសង្គមត្រូវបានធានា ចល
នាជំរុញការសិក្សារៀនសូត្រអភិវឌ្ឍន៍ខ្លាំងក្លា។ ប្រជាជនជាង៧០% បានចូលរួមការ
ធានារាប់រង់សុខាភិបាល។ លោក Nguyen Xuan Thuan ជនមួយនាក់នៅភូមិ Cho
Xanh ចែករំលែកថា៖

          “ បន្ទាប់ពីពេលកសាងជនបទថ្មីមក​ មុខមាត់ជនបទ​មានការផ្លាស់ប្តូរថ្មីជាច្រើន
ដោយ​ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សង្គមនិងប្រជាជន។ ជាពិសេស 
រូបសណ្ឋាន​ជនបទថ្មីនេះបាននាំមកនូវជីវភាពរស់នៅថ្មី ប្រសិទ្ធិភាពថ្មី ក្នុងការអភិ
វឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាជន ពីអគ្គីសនី ផ្លូវគមនាគមន៍ សាលារៀន គិលានដ្ឋាន
 និងមជ្ឈមណ្ឌលសេវាកម្មនៅផ្សារ Xanh របស់ឃុំ។ ក្រោយពីពេលសម្រេចការ
កសាងជនបទថ្មីនេះ​ ប្រជាជនជំរុញ​ខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពរស់នៅខាង
វប្បធម៌ និងស្មារតី។”

          ដោយកំណត់ទិសដៅ​គឺការកសាងហេដ្ឋារចនាសម្ព័ន្ធជាជំហានលោតផ្លោះ 
និងទិសស្លោកគឺរដ្ឋ និងប្រជាជន រួមគ្នាធ្វើ ក្រៅពីទឹកប្រាក់ជួយឧបត្ថម្ភរបស់រដ្ឋចំនួនជាង៨០ពាន់លានដុង ឃុំបានប្រមូលផ្តុំ​ប្រភពកម្លាំងក្នុងឃុំបានជាង៩១ពាន់លាន
ដុង សំរាប់ការកសាងជនបទថ្មី។ គ្រួសាររាប់សិបគ្រួបានបរិច្ចាក់ដីដើម្បីកសាងជន
បទថ្មី។ រហូតមកដល់ពេលនេះ ឃុំបានមានខ្សែផ្លូវ​ចាកប៉េតុងប្រវែង២៤គីឡូម៉ែត្រ។
 ផ្លូវស្អាតការធ្វើដំណើរទៅវិញទៅមកងាយស្រួល។

          ក្រោយរយៈពេល៣ឆ្នាំកសាងជនបទថ្មីមក ឃុំ Khanh Thien សម្រេចបាន​បទ
ដ្ឋាន​ទាំង១៩ក្លាយទៅជាឃុំជនបទថ្មីគំរូ របស់ខេត្ត Ninh Binh ។ លោក Pham Minh
Xanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh Thien បានអោយដឹងថា៖ 

          “ ឃុំទទួលបានបទដ្ឋានអំពីការកសាងជនបទថ្មីហើយ ប៉ុន្តែ ឃុំនៅបន្តខំប្រឹង
ប្រែង ធ្វើ​យ៉ាងមេចដើម្បីបទដ្ឋានទាំងនេះបានពង្រឹងនិងពង្រីកថែមទៀត។ ឧទា
ហរណ៍៖ បទដ្ឋានអំពីផ្លូវ​គមនាគមន៍ទទួលបានហើយក្តី ប៉ុន្តែនៅបន្តជួសជុលកែលំ
អរ ឬលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន អោយបានខ្ពស់ជាងទៀត។”

          ដោយលទ្ធផលទទួលបានទាំងនេះ មន្ត្រីរដ្ឋការ និងប្រជាជនឃុំ Khanh Thien
បន្ត​ពង្រីកសក្ដានុភាព ​ខំប្រឹងប្រែងនាំ Khanh Thien មិនគ្រាន់តែក្លាយទៅជា​ឃុំជន
បទ​ថ្មី​ឆ្នើមរបស់ខេត្ត Ninh Binh​​ ប៉ុណ្ណោះទេ ថែមទាំង​របស់ប្រទេសជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ