ឃុំ SIN CHENG ខេត្ត LAO CAI កសាងជនបទថ្មី

(VOV)_គ្មានកន្លែងណាដែលមានដូចនៅ ឃុំ SIN CHENG ស្រុក SIMACAI ខេត្ត 
LAO CAI ប្រកបដោយ​បរិយាកាសប្រឡង់ប្រណាំងធ្វើពលកម្ម កសាងផ្លូវគមនាគមន៍
ជនបទថ្មី​យ៉ាងសស្រាក់សស្រាំបំផុត ដូចនាបច្ចុប្បន្នឡើយ។ កម្មវិធីកសាងជនបទថ្មី 
ទើប​ប្រមូលផ្តុំបានសហគមន៍ទាំងមូលចូលរួម ហើយអ្នកចូលរួមទាំងអស់សុទ្ធតែបាន ជ្រួតជ្រាបអំពីកម្មវិធីនេះ ដោយមានអ្នកបរិច្ឆាកដី អ្នករួមវិភាគទានជាទឹកប្រាក់ជាថ្ងៃ
ធ្វើពលកម្ម ដើម្បីអនុវត្តកម្មវិធី។ 

ឃុំ SIN CHENG ខេត្ត LAO CAI កសាងជនបទថ្មី - ảnh 1
ឃុំ SIN CHENG ខេត្ត LAO CAI កសាងជនបទថ្មី (www.baolaocai.vn)

          ភូមិ XA XINH PO ត្រូវបានជ្រើសរើសជាតំបន់ធ្វើជាពិសោធន៍អំពីការកសាង
ជនបទ​ថ្មី​របស់ឃុំ។ កាលពីឆ្នាំ ២០១២មក ភូមិបានសកម្មធ្វើឃោសនា ចលនាប្រជា
ជន​បរិច្ឆាកដី រួមវិភាគទានជាទឹកប្រាក់ ថ្ងៃធ្វើពលកម្ម ដើម្បីចាក់បេតុងផ្លូវគមនាគមន៍  កសាងសំណង់ផលប្រយោជន៍សង្គម។ បង SUNG SAO GIA មេភូមិ XA XINH PO បានអោយដឹងថា÷ តាមរយះការឃោសនា ​ប្រជាជនយល់បានអំពីផលប្រយោជន៍​របស់កម្មវិធីកសាងជនបទថ្មី ម្លេះហើយ​ អ្នកណាក៏សកម្មជួយជ្រោមជ្រែងដែរ÷

          “ កសាងជនបទថ្មីគឺរដ្ឋនិងប្រជាជនរួមគ្នាធ្វើ។ ប្រជាជនបរិច្ឆាកដី រួមវិភាគ​ទាន​ជាទឹកប្រាក់ ថ្ងៃធ្វើពលកម្ម និងរដ្ឋជួយថ្ម ស៊ីម៉ង់ដើម្បីធ្វើផ្លូវ។ មុននេះ គ្មានផ្លូវ ​ទៅវិញ ទៅមកពិបាកណាស់។ ឥឡូវនេះមានផ្លូវងាយស្រួលណាស់ ធ្វើអោយប្រជាជននឹង
នរចិត្តជាង។”

          រហូតមកដល់ពេលនេះ គំរូ Xa Xich Po ​ ត្រូវបានអនុវត្តនៅភូមិទាំង៩នៅឃុំ 
Sin Chong ។ លោក THAO A CHU នៅភូមិ SIN CHAI បានអោយដឹងថា÷​កម្មវិធី
កសាងជនបទ ថ្មីបាន​ទាក់ទាញសហគមន៍ទាំងមូលចូលរូម។ 

                 

ឃុំ SIN CHENG ខេត្ត LAO CAI កសាងជនបទថ្មី - ảnh 2
ពិធីបូណសរទះរដូវនៅSin Cheng

          ក្នុងការកសាងជនបទថ្មីត្រូវបានឃុំ SIN CHENG ប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម
តាមទិសកសិកម្មនិងរុក្ខកម្មរួម​ផ្សំ​ជាមួយគ្នានឹងការលើកកំពស់តំលៃផលិតកម្មនៅក្នុង
ផ្ទៃដីតែមួយ។ ក្រៅពីការដាំស្រូវកាំជណ្ដើរ២រដូវក្នុង១ឆ្នាំដោយបណ្ដាប្រភេទស្រូវថ្មី
មានទិន្នផលខ្ពស់នោះ ផ្ទៃដីទីទួលស្ទើតែទាំងអស់ត្រូវបានដាំដើមឈើ​ ពោត សណ្ដែក
សៀង…។ល។ លោក LU MINH DUY ភូមិ MAO XAO CHAI បានអោយដឹងថា÷

          “ កសាងជនបទថ្មី បណ្ដាមេភូមិ ព្រឹទ្ធាចារ្យភូមិសុទ្ធតែឯកភាព អនុញ្ញាត្តិ​
អោយ​ឃុំចំនួន៩ កសាងជនបទថ្មី តាមបទដ្ឋានចំនួន១៩ ដែលខេត្តបានដាក់​
ចេញ។ ​យើងខ្ញុំបានកសាងជាជំហានៗ។”

          តាមលោក CU SEO CHUNG អនុប្រធានគណះកម្មាធិការប្រជាជនឃុំ SIN
CHENG បានអោយដឹងថា÷ ការងាររៀបចំផែនការជាការងារសំខាន់និងស្មុគ​
ស្មាញ​ក្តី ប៉ុន្តែ ដោយសារ​ទទួលបានការជួយឧបត្ថម្ភរបស់ស្ថាប័នគ្រប់ជាន់​ថ្នាក់ ​រហូតដល់នាបច្ចុប្បន្ន ឃុំ SIN CHENG បានសម្រេចការងាររៀបចំផែនការ​និងទទួលបានបទដ្ឋានចំនួន៥ ក្នុងចំណោមបទដ្ឋានចំនួន១៩ អំពីការកសាងជន
បទថ្មី÷

          “ យើងខ្ញុំបានឃោសនាចលនាប្រជាជនពង្រីកកម្លាំងរបស់ប្រជា​កសិករ។ ​នៅភូមិចំនួន៩ របស់ឃុំ SIN CHENG ប្រជាជន១០០% បានស្រុះចិត្ត​គំនិត​បរិច្ឆាក​ដីដើម្បីកសាងផ្លូវ សាលារៀន …ល។ ប្រជាជនក៏បានរួមវិភាគទានជា​កម្លាំងថ្ងៃ
ពលកម្មទៀតផង។ ឃុំកសាងផែនការជាប្រចាំឆ្នាំ ដូចជា÷ខំប្រឹងប្រែង​សម្រេចបទដ្ឋានចំនួន៤ក្នុង១ឆ្នាំ។”

          ជាមួយការខំប្រឹងប្រែង សាមគ្គីភាពពង្រីកកម្លាំងផ្ទៃក្នុងការកសាងជនបទ
ថ្មី​របស់រដ្ឋអំណាចនិងប្រជាជននៃបណ្ដាជនជាតិក្នុងឃុំ SIN CHENG កំពុងសម្រេច
បណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី​យ៉ាងឆាប់ៗ។ រដ្ឋអំណាចនិងប្រជាជនជាជនជាតិ
ភាគតិចនៅទីនេះខិតខំប្រឹងប្រែង នឹងសម្រេចរាល់បទដ្ឋានអំពីការកសាងជនបទថ្មីនា
ដំណាច់ឆ្នាំ ២០១៥ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ